ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ជល់​មាន់ អាប៉ោង លេង​ក្នុង​ចំការកៅស៊ូ សមត្ថកិច្ច​ចុះ​ចាប់​បាន​មនុស្ស​៤​នាក់ និងមាន់​៣​ក្បាល​

1 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​សហការ​ជាមួយ​មូលដ្ឋាន​ឃុំ​កណ្តោលជ្រុំ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​១​ករណី…

ខេត្ត​ត្បូងឃ្មុំ ៖ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​សហការ​ជាមួយ​មូលដ្ឋាន​ឃុំ​កណ្តោលជ្រុំ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​១​ករណី នៅ​ចំណុច​ចំការ​កៅស៊ូ​ ខាងលិច​ភូមិ​អ​ណ្តូ​ត ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ។

​មនុស្ស​៤​នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ៖
១. ​ឈ្មោះ រី សុខ​រ៉ា ភេទ​ប្រុស អាយុ​៣១ ឆ្នាំ​រស់នៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។
២. ​ឈ្មោះ អ៊ី យ៉ា​នី ភេទ​ប្រុស អាយុ​៥៨ ឆ្នាំ រស់នៅ​ភូមិ​ពន្លាក់ ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។
៣.​ ឈ្មោះ សៀម សេត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​អណ្តោត ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។
​៤. ​ឈ្មោះ ស៊ុំ ជឿន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

ក្នុង​នោះ សមត្ថ​កិច្ច​ដកហូត​វត្ថុ​តាង ​រួម​មាន ៖
-​ហាន់​តោ​អាប៉ោង​ចំនួន​០១​ផ្ទាំង
-តុ​ចំនួន​០១ កៅអី​ជ័រ​ចំនួន​០៨
-ស៊ុំ​ក្រុងមាន់​ចំនួន​០៦
-​ស្បែកជើង​ចំនួន​០១​គូរ
-​មាន់​ចំនួន​០៣​ក្បាល
-កន្ត្រក​ដាក់​មាន់​ចំនួន​០៦
-​ម៉ូតូ​ចំនួន​២៥​គ្រឿង
-ជញ្ជីង​ថ្លឹង​មាន់​ចំនួន​០១ ។

បច្ចុប្បន្ន មនុស្ស​ទាំង ៤នាក់ និង​វត្ថុ​តាង​ទាំងអស់ ​សមត្ថ​កិច្ច​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តោលជ្រុំ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ