ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់! បើ​ប្រព្រឹត្តទាំង​គ្រួសារ​​ចឹង

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ត្រូវជា​ម្ដាយ​និង​កូន បាន​ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ពាក់ព័ន្ធ​នឹង​បទល្មើស​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ខណ​:​កំពុង​ប្រព្រឹត្ត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ថ្មគោល​ខាង ជើង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ។

មន្ត្រី​នគរបាល​ស្រុក​ថ្មគោល​ឲ្យ​ដឹង​ថា ជន​ទាំង​៣​នាក់​នេះ​មាន ១-​ឈ្មោះ អ៊ុ​ក បូ​រ៉ា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជា​ម្ដាយ ២-​ឈ្មោះ ឈាង រិ​ទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កូន និង​៣-​ឈ្មោះ ឈាង ទ្រី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កូន ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថ កិច្ច​ ក៏​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​) ​ចំនួន​១៤កូន​ថង់ ដាវ​សា​មូ​រ៉ៃ​២ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

បើ​តាម​មន្ត្រី​ជំនាញ​ប្រាប់​ថា ក្រុម​គ្រួសារ​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​សមត្ថកិច្ច​តាមដាន​សកម្មភាព​ពួក​គេ​ច្រើន​ខែ​មក​ហើយ មុន​ពេល​ឃាត់ខ្លួន ។ ប៉ុន្តែ​ទោះជា​ដូច្នេះ​ក្តី ក៏​ជនសង្ស័យ​មួយ​គ្រួសារ​នេះ មិន​បាន​និយាយ​អំពី​ប្រវត្តិ​ជួញដូរ​ថ្នាំ​ញៀន​របស់​ខ្លួន​ទេ បើ​ទោះជា​មន្ត្រី​ជំនាញ​បាន​សួរ​ដេញដោល​និង​លើក​បង្ហាញ​សំណុំរឿង​ខ្លះ​ៗ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រួសារ​ខ្លួន​ក្ដី ។

ទោះជា​យ៉ាងណា ពួក​គេ​បាន​សារភាព​ទទួលស្គាល់​នូវ​ភ័ស្ដុតាង​នានា ដែល​សមត្ថកិច្ច​ឆែកឆេរ​និង​ដកហូត​បាន ។ ជន​ទាំង​៣​នាក់​ម្តាយកូន​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕