ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ជា​ឪពុកចុង​ដែល​វា.យ​សម្លា.ប់​កូនប្រុស

1 ឆ្នាំ មុន
  • តាកែវ

នគរបាល​ស្រុក​គិរីវង់ សហ​ការ​ជាមួយ​នគរបាល​ស្រុក​បន្ទាយមាស ខេត្តកំពត បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បុរស​ម្នាក់​ជា​ឪពុកចុង ដែល​វា.យ​សម្លា.ប់​កូនប្រុស

ខេត្តតាកែវ ៖ នគរបាល​ស្រុក​គិរីវង់ សហ​ការ​ជាមួយ​នគរបាល​ស្រុក​បន្ទាយមាស ខេត្តកំពត បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បុរស​ម្នាក់​ជា​ឪពុកចុង ដែល​វា.យ​សម្លា.ប់​កូនប្រុស ​ហើយ​រត់គេច​ខ្លួន​បាត់​ ។

លោក​វរសេនីយ៍ទោ យ៉ាង តារា អធិការរង​នគរបាល​ស្រុក​គិរីវង់ បានឱ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ ង​យ ង៉ា​ន់ អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ខ្ចៅ ឃុំ​រាម​អណ្ដើក ស្រុក​គិរីវង់ បាន​ប្រើ​កាំបិត​ក្ងុក​កា.ប់​កូនប្រុស​ឈ្មោះ ប៉ោក រ័​ត្ន អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ជាមួយ​គ្នា បណ្ដាល​ឱ្យ​ស្លា.ប់​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​៧​និង​៤៦​នាទី​យប់ ។

ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​ឧត្តម​សេនី​យ៍​ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត និង​មាន​ការ​សម្របសម្រួល​ពី​ឯកឧត្តម ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត កម្លាំង​នគរបាល​ស្រុក​គិរីវង់ សហការ​ជាមួយ​នគរ​បាល​ស្រុក​បន្ទាយមាស ខេត្តកំពត បាន​ឃាត់​ខ្លួន​ជន​ដៃដល់​ឈ្មោះ ង​យ ង៉ា​ន់ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២២ នៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ។

ក្រោយ​ពី​ចាប់​ឃាត់ខ្លួន ក៏​បាន​បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ទ​កម្រិត​ធ្ងន់​ខេត្តតាកែវ ដើម្បី​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​៧​និង​៤៦​នាទី​យប់ មាន​​ករណី​ឃា.តកម្ម​បង្ក​ឡើង​ដោយ​ជន់​ឈ្មោះ ង​យ ង៉ា​ន់ ជា​ឪពុកចុង មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ខ្ចៅ ឃុំ​រាម​អណ្តើក ស្រុក​គិរីវង់ បាន​យក​កាំបិត​ក្ងុក​កា.ប់​កូនប្រុស​ឈ្មោះ ប៉ោក រ័​ត្ន ចំ​គល់​ក​ផ្នែក​ខាងឆ្វេង​បណ្តាល​ឱ្យ​ស្លា.ប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ចំពោះ​មូលហេតុ​នៃ​ការ​សម្លា.ប់​នេះ គឺ​ផ្ដើម​ចេញពី​ទំនាស់​ពាក្យ​សម្តី​គ្នា គួប​ផ្សំ​នឹង​ការ​ផឹកស្រា​ស្រវឹង​ទាំង​​២​នាក់​ផង ប៉ុន្តែ​មិន​បាន​ផឹក​ជាមួយ​គ្នា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ