ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​ពូក​មួយ​កន្លែង នៅ​ក្រុង​បាត់ដំបង

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​លក់​ពូក​មួយ​កន្លែង ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​១ ជិត​ផ្សារណាត់ ខេត្តបាត់ដំបង ត្រូវ​បាន​កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ចេញ​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នៅ​ទីកន្លែង​កើតហេតុ​​ផង​ដែរ នេះបើតាមព័ត៌មានបឋម…

ខេត្តបាត់ដំបង ៖ ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​លក់​ពូក​មួយ​កន្លែង ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​១ ជិត​ផ្សារណាត់ ខេត្តបាត់ដំបង ត្រូវ​បាន​កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ចេញ​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នៅ​ទីកន្លែង​កើតហេតុ​​ផង​ដែរ នេះបើតាមព័ត៌មានបឋម ។

ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​នេះ​កើតឡើង​វេលា​ម៉ោង​១៧​និង​១៥​នាទី ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ផ្ទះ​លក់​ពូក​មួយ​កន្លែង ក្នុង​ក្រុម​ទី​៥ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

ម្ចាស់ផ្ទះ​មានឈ្មោះ អ៊ា អេ​ង​ថុ​ង ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មានមុខ​របរ លក់​ពូក (​ហាង​លក់​ពូក​) និង​ឆេះ​ឆ្លង​រាលដាល​ដល់​ផ្ទះ​ប្រជា​ព​រដ្ឋ​ជិតខាង​ប្រមាណ ១២​ខ្នង​ផ្ទះ​ទៀត ជា​ប្រភេទ​ផ្ទះ​សង់​អំពី​ឈើ និង​ដែក​ប្រក់ស​ង្ក័​សី ។

ចំពោះ​មូលហេតុ នៃ​អគ្គិភ័យ​ខាង​នេះ សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ ។ យ៉ាងណា​ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ឫ​របួស​អ្នក​ណា​ម្នាក់​នោះ​ទេ ។

អគ្គិភ័យ​នេះ ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ហើយ ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជិតខាង និង​កម្លាំង​សមត្ថកិច្ច ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​ចំនួន ៦​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់ ១២​ឡាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ