ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយចាស់ចោទកូនស្រី កូនស្រីថា​មិនគួរម៉ែ​ធ្វើ​បែប​​នេះ

1 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ​លោកយាយ​ឈ្មោះ​ផែង​ ញេ​ន​ អាយុ​៨១ឆាំ្ន​ រស់នៅ​ភូមិ​អូរ​ពពូល ​ឃុំ​ដំណាក់​កន្ទួត​ខាងជើង ​ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ កក្កដា…

ខេត្ត​កំពត​ ៖ ​លោកយាយ​ឈ្មោះ​ផែង​ ញេ​ន​ អាយុ​៨១ឆាំ្ន​ រស់នៅ​ភូមិ​អូរ​ពពូល ​ឃុំ​ដំណាក់​កន្ទួត​ខាងជើង ​ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ កក្កដា បាន​ស្កាត់​មក​សុំ​ជួប​ឯកឧត្តម​ម៉ៅ​ ធនិន​អភិបាល​ខេត្តកំពត​ នៅ​វត្ត​ត្រពាំង​ជ្រៃ ​ឃុំ​កំពង់ត្រាច​ខាងលិច​ ស្រុក​កំពង់ត្រាច​ ​ខណៈ​ពេល​ឯក​ឧត្តម​អភិបាលខេត្ត​អញ្ជើញ​ជា​កិ​ត្តិ​យស​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​កំណត់​តំបន់​វិនិច្ឆ័យ​ សម្រាប់​ការ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រ​ព័ន្ធ​ ​នៅ​ភូមិ​អ​ង្រ​ង ​ឃុំ​កំពង់ត្រាច​ខាងលិច​ ស្រុក​កំពង់ត្រាច​ ។

លោកយាយ​អាយុ​៨១ឆាំ្ន​ បាន​និ​យាយ​ប្រាប់​ឯកឧត្តម ​ម៉ៅ​ ធនិន ​ថា​ កូនស្រី​របស់​គាត់​ឈ្មោះ​ទិ​ត្យ ​ជា​ អាយុ​៤៥ឆាំ្ន ​និង​ប្ដី​បាន​លួច​ធ្វើ​ប្លង់​ដី​ភូមិ​និង​ប្លង់​ដីស្រែ​យក​អស់ ​ដោយ​គាត់​ជា​ម្ដាយ​មិន​បានដឹង ​។​ ប៉ុន្តែ​រឿងរ៉ាវ​នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ​នេះ ​ឯកឧត្តម​ម៉ៅ ​ធនិន​ ប្រគល់​អោយ​លោក​អូន ​ខន​អភិ​បាល​ស្រុក​កំពង់ត្រាច ​សើរើ​និង​ស្រាវជ្រាវ​ប្រ​វត្តិសាវតា​ដី​ទំនាស់​រាង​កូន​ និង​ម្ដាយ​នេះ​អោយ​បាន​ច្បាស់សិន ។

​នៅ​ព្រឹក​នោះ​ដែរ ​លោកយាយ​ផែង​ ញេ​ន ​បាន​និយាយ​ប្រាប់​ដល់​អ្នក​យក​ព័​ត៌មាន​ថា ​កូនស្រី​គាត់​ពិតជា​អស្ចារ្យ​ណាស់ ​លួច​ធ្វើ​ប្លង់​ដី​ភូមិ​និង​ប្លង់​ដីស្រែ ​ហើយ​ពេល​ទាស់​ខ្វែងគំនិត​គ្នា​ទាំង​​កូន​ប្រសារ​ប្រុស​ទាំង​កូនស្រី​បង្កើត​បាន​វា.យ​ធ្វើបាប​ម្ដាយ​មិន​ខ្លាច​ចុះ​នរក​ឡើយ​។​

នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ​ខែកក្កដា ​នោះ​ដែរ​ លោក​អូន​ ខន​ អភិបាលស្រុក​កំពង់ត្រាច​ ​បាន​និយាយ​ប្រាប់​ថា ​រដ្ឋបាល​ស្រុក​កំពង់ត្រាច​ ដោយ​មាន​រូប​លោក​ជា​អភិបាល​បាន​ធ្វើការ​សម្រប​សម្រួល​​​រឿង​ជម្លោះ​ម្ដាយ​ និង​កូន​ហ្នឹងម្ដង​ហើយ ដោយ​ម្ដាយ​បាន​ចោទ​កូនស្រី​បង្កើត​ថា​ លួច​ធ្វើ​ប្លង់​ដីស្រែ​និង​ដី​ភូមិ​យក​។​ លោក​អូន​ ខន​ និយាយ​ប្រាប់​ទៀតថា​ ពេល​ដោះស្រាយ ​កូនស្រី​បង្កើត​របស់​លោកយាយ​ផែង​ ញេ​ន ​បាន​យំសោក​យ៉ាង​ខ្លាំង​ថា​ មិន​គួរ​ម៉ែ​និយាយ​ថា​ កូន​លួច​ធ្វើ​ប្លង់​ដី​សោះ​។

​លោក​អូន ​ខន ​បាន​និយាយ​ថា​ តាម​ពិត​រឿង​នេះ​ លោកយាយ​ជា​ម្ដា​យក៏​ខុស​ដែរ​ ការ​ចុះ​ធ្វើ​ប្លង់​ដី​ដល់​តែ​ភាគី​ពាក់​ព​ន្ធ័​ទាំងអស់​ព្រមព្រៀង​គ្នា ​ទើប​គណៈក​ម្ម​ការ​យល់ព្រម​វាស់វែង​ ។ តែបើ​មាន​ជំទាស់​ភាគី​ណា​នោះ​ មិន​អាចវាស់វែងនិង​ចេញ​ប្លង់​កម្ម​សិទ្ធ​បាន​ទេ​។​

អ្នក​យក​ព័​ត៌មាន​បាន​ស្វែងរក​កូនស្រី​ឈ្មោះ​ទិ​ត​ ជា​ ដែរ​ ចង់​ដឹង​រឿង​បន្ថែម​ទៀត ​ជុំវិញ​រឿង​ម្ដាយ​ចោទ​​ថា ​កូនស្រី​ឈ្មោះ​ទិ​ត្យ​ ជា​លួច​ធ្វើ​ប្លង់​ដី​យក​និង​វាយធ្វើ​បាប​​ម្ដាយ​របស់​ខ្លួន​ ។ តែ​ទៅ​ដល់​ផ្ទះ​កូន​ស្រី​បង្កើត​ និង​កូនប្រសារ​ប្រុស​នាំ​គ្នា​ចូល​ទៅ​ស្រុក​ថៃ​បាត់​ទៅ​ហើយ​ ។​​

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ