ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​ទៅ​វៀតណាម មុន​ចូលរួម​កិច្ចប្រជុំ G20 នៅ​ឥណ្ឌូ​នេ​ស៊ី

1 ឆ្នាំ មុន

រុស្ស៊ី ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក Sergey Lavrov នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហាណូយ (Hanoi) នៅ​

រុស្ស៊ី ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក Sergey Lavrov នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហាណូយ (Hanoi) នៅ​ថ្ងៃ​អង្គារ ទី ៥ ខែកក្កដា​នេះ​ សម្រាប់​ដំណើរ​ទស្សនៈកិច្ច​រយៈពេល ២​ថ្ងៃ​នៅ​ក្នុង​ប្រទេស​វៀតណាម មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 ចុង​ស​ប្តា​ហ៍​នេះ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​វៀតណាម​។

រដ្ឋាភិបាល​វៀតណាម​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​នេះ​កើតឡើង ខណៈ​ប្រទេស​ទាំង​ពីរ​រម្លឹក​ខួប​លើក​ទី ១០​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​។

សូម​បញ្ជាក់​ថា រុ​ស្ស៊ី​គឺជា​អ្នក​ផ្គត់​ផ្គង់​អា​វុ​.​ធ​ដ៏​ធំ​បំផុត​របស់​វៀតណាម ហើយ​ក្រុមហ៊ុន​រុ​ស្ស៊ី​ជា​ច្រើន​បាន​ចូលរួម​ក្នុង​គម្រោង​ថាមពល​សំខាន់​ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម​។ ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ស្និ​ទ​ពី​សម័យ​សូ​វៀត ហើយ​រហូត​មក​ដល់​ពេល​នេះ វៀតណាម​មិន​បាន​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​នោះ​ទេ​។

កាលពី​ខែមេសា​កន្លង​ទៅ វៀតណាម​បោះ​ឆ្នោត​ប្រឆាំង​នឹង​សេចក្តីសម្រេច​ក្នុង​ការ​ព្យួរ​រុ​ស្ស៊ី​នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​៕ (​យោង​តាម​ប្រភព​៖ Ajlazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ