ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអគ្គីលេបត្របាក់​យានដ្ឋានជួល​ជុលឡាន​មួយកន្លែង ផ្អើល​សង្កាត់​ទួលសង្កែ​២

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

រាជធានី​ភ្នំពេញ ​៖ ​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​អោយ​រថយន្ត​ចំនួន​៣​គ្រឿង បាន​រង​ការ​ខូចខាត​ទាំងស្រុង រួម​ជាមួយ​សម្ភា​រះ​មួយ​ចំនួន ទៀត​។

អគ្គិភ័យ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ ក្នុងភូមិ ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

យានដ្ឋាន​ជួសជុល​រថយន្ត​ដែល​អគ្គី​ភ័យ​ឆាបឆេះ​នោះ​ស្ថិត​នៅ ពីក្រោយ​ឃ្លាំង​លក់​រថយន្ត មាន​ម្ចាស់​ឈ្មោះ​ញាណ ដា​រ៉ា អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​C1 ផ្លូវ​លេខ​598 ភូមិ​ទួល​ទួល​ថ្ងាន់​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ខ​ណៈ​ពេលក្រុម​ជាង​កំពុង​តែ​ជួសជុល​រថយន្ត ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ចេញពី​រថយន្ត​មួយ​គ្រឿង ក្លាយជា​អគ្គី​ភ័យ ឆាបឆេះ​តែ​ម្តង​។​ ភ្លាម​ៗ ក្រុម​ជាង​ក៍បាន​នាំ​គ្នា ជួយ​បាញ់​ពន្លត់​តែ ពុំ​អាច​ទប់ស្កាត់​បាន​ហើយ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​និង​ឆ្លង​ទៅ​រថយន្ត​ជា​ច្រើន​គ្រឿង​ទៀត​។

តាម​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣០​គ្រឿង​ទៅ​អន្តរាគមន៍ បាញ់​ពន្លត់​អស់​២២​គ្រឿង ហើយ​ភ្លើង បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃ​ដដែល​។

តាម​នគរបាល​បានអោយ​ដឹង​ថា អគ្គី​ភ័យ​នេះ​បណ្តាល​អោយ រថយន្ត​៣​គ្រឿង រួម​មាន រួម​មាន​រថ​យន្ត​ម៉ាក​THUNDRA, ,LUXUS NX200t និង​ម៉ាក​CRV​ត្រូវ​ភ្លើង ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង រួម​ជាមួយ​សម្ភា​រះ​មួយ​ចំនួន ទៀត ។​អគ្គី​ភ័យ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើង អា​គុយ ។ ​ទោះបីជា​យ៉ាង​គេ​មានការ​សង្ស័យ បណ្តាល​មកពីផ្សារ​តោន​ជួសជុល​រថយន្ត​នោះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ