ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វណាស់! សត្វ​ខ្លាឃ្មុំចាប់ហែក​មនុស្ស​​២​នាក់​​នៅវាលវែង​

1 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សា​ត់ ៖​ បុរស​ចំនួន០២​នាក់​ត្រូវ​បាន​ខ្លាឃ្មុំ​មួយ​ក្បាល​ទះនិង​ចាប់​ហែក បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ធ្ងរ ស្ទើរតែ​​ស្លា.ប់​ស្ទើរ​រស់ ​ខណៈ​ពេល​ដើរទៅ​រក​ត្រី​បាន​ត្រឹម​ពាក់កណ្ដាល​ផ្លូវ​ ។ ហេតុ​ការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​១២​ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៤…

ខេត្ត​ពោធិ៍​សា​ត់ ៖​ បុរស​ចំនួន០២​នាក់​ត្រូវ​បាន​ខ្លាឃ្មុំ​មួយ​ក្បាល​ទះនិង​ចាប់​ហែក បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ធ្ងរ ស្ទើរតែ​​ស្លា.ប់​ស្ទើរ​រស់ ​ខណៈ​ពេល​ដើរទៅ​រក​ត្រី​បាន​ត្រឹម​ពាក់កណ្ដាល​ផ្លូវ​ ។ ហេតុ​ការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​១២​ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២២ ត្រង់​ចំណុច​ឆាយ​បី​ជាន់ឧ​ប​សម្ព័ន្ធ​ស្ទឹង​តា​ចាន់ ក្នុងភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍​សាត់​។

លោក ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង បញ្ជាក់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ងុ​យ​ងឿ​ន អាយុ ៣៣​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ និង​ម្នាក់​ទៀត​ឈ្មោះ ភី ភក្តី អាយុ ២៨ ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ មុន​ពេល​កើតហេតុ​ ពួក​គេ​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​ដើរ​បម្រុង​ទៅ​ដងត្រី​ក្នុង​ស្ទឹង ប៉ុន្តែ​មិន​ទាន់​បាន​ដល់​គោលដៅ​ផង​ ស្រាប់តែ​មាន​ខ្លាឃ្មុំ​មួយ​ក្បាល​បានទះ និង​ចាប់​ហែក នៅ​ពាក់​កណ្តាលផ្លូវ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្ទើរ​ស្លា.ប់​។ លោក​បន្តថា​ នេះ​សំណាង​ហើយ​មាន​គ្នា​ពីរ​នាក់​ចេះ​ជួយ​គ្នា​បាន​បើ​ត្រឹមតែ​ម្នាក់ឯង​នោះ​ អាច​បាត់​បង់ជីវិត​ហើយ​។ ចំពោះ​ជន​រង​គ្រោះ​ទាំង​ពីរ​​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ឯកជន​មួយ​នៅ​ក្នុង​ឃុំ​អូរ​សោម ​។

ព័ត៌មានបន្ថែម​នឹង​មានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ