ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​ស្លឹក​តើយ​ចំពោះ​សុខភាព

9 ឆ្នាំ មុន

រុក្ខជាតិ​ដែល​មាន​ក្លិនក្រអូប​នេះ​មាន​ផលប្រយោជន៍​ជា​ច្រើន​សម្រាប់​ជីវិត​របស់​យើង​។ ស្លឹក​តើយ​ភាគច្រើន​ត្រូវ​បាន​គេ​ប្រើ​ជា​គ្រឿង​បន្ថែម​ក្លិន​នៅ​ក្នុង​នំ ពីព្រោះ​នំ​ដែល​មាន​ក្លិន​ស្លឹក​តើយ​ក្រអូប​ឈ្ងុយ និង​ឆ្ងាញ់​ពេល

រុក្ខជាតិ​ដែល​មាន​ក្លិនក្រអូប​នេះ​មាន​ផលប្រយោជន៍​ជា​ច្រើន​សម្រាប់​ជីវិត​របស់​យើង​។ ស្លឹក​តើយ​ភាគច្រើន​ត្រូវ​បាន​គេ​ប្រើ​ជា​គ្រឿង​បន្ថែម​ក្លិន​នៅ​ក្នុង​នំ ពីព្រោះ​នំ​ដែល​មាន​ក្លិន​ស្លឹក​តើយ​ក្រអូប​ឈ្ងុយ និង​ឆ្ងាញ់​ពេល​បាន​ទទួលទាន​។

ស្លឹក​តើយ​មាន​សារធាតុចិញ្ចឹម​សំខាន់​ៗ​ដូច​ជា​សារធាតុ saponin  polyphenol tannins សារធាតុ​ពណ៌ និង​អា​កាល់​លូ​អីុត ។ ស្លឹក​តើយ​ក៏​មាន​ប្រសិទ្ធភាព​អាច​យកឈ្នះ​ជំងឺ​នានា និង​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព ។ ដោយ​យោង​តាម​គេហទំព័រ wehealt.info ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ខ្លះ​ៗ​នៃ​ស្លឹកតើយ​ចំពោះ​សុខភាព ។

បំបាត់​ជំងឺ​ថប់​អារម្មណ៍ និង​ស្ត្រេ​ស ៖ ប្រសិនបើ​អ្នកមាន​បញ្ហា​ថប់​អារម្មណ៍ សូម​ទទួលទាន​ទឹកតែ​ធ្វើ​ពី​ស្លឹក​តើយ​ឲ្យ​បាន​២ ឬ​៣​ពែង ព្រោះ​វា​អាច​ជួយ​បំបាត់​ភាព​តានតឹង​របស់​អ្នក​បាន ។

បំបាត់​ការ​ឈឺចាប់ ៖ ស្លឹក​តើយ​មាន​ប្រសិទ្ធភាព​អស្ចារ្យ​ក្នុង​ការ​បំបាត់​ការ​ឈឺចាប់​គ្រប់​ប្រភេទ​រួម​ទាំង​ជំងឺ​រលាក​សន្លាក់ ឈឺទ្រូង ឈឺ​ត្រចៀក និង​ឈឺក្បាល ។ សូម​ទទួលទាន​តែ​ស្លឹក​តើយ​មួយ​ពែង នៅ​ពេល​ដែល​អ្នក​មានការ​ឈឺចាប់​ណាមួយ​កើតឡើង ។

បំបាត់​ការ​ឈឺ​ថ្គាម ៖ ការ​ទំពា​ស្លឹក​តើយ​ស្រស់ ឬ​ស្លឹក​ស្ងួត​គឺជា​វិធី​ល្អ​បំផុត​ក្នុង​ការ​បំបាត់​បញ្ហា​ឈឺ​ក្នុង​មាត់ និង​ការ​ឈឺ​ថ្គាម ។

ជួយ​បណ្តេញ​មូស ៖ ទឹក​ស្លឹក​តយ​ដែល​មាន​កំហាប់​ខ្ពស់​អាច​ប្រើ​ដើម្បី​បណ្តេញ​មូស ដោយ​ការ​លាប​លើ​ស្បែក ហើយ​វា​មិន​ពុល​ដូច​ថ្នាំ DEET និង​ភ្នាក់ងា​សម្លាប់​មូស​ផ្សេង​ទៀត​ដែល​មាន​ជាតិពុល​ខ្លាំង​នោះ​ទេ ។

-​បន្ទាប់​ពី​ការ​សម្រាលកូន ៖ តែ​ស្លឹក​តើយ​ក៏​មាន​ប្រសិទ្ធភាព​អស្ចារ្យ​សម្រាប់​អ្នក​ម្តាយ​ដែល​ទើបតែ​សម្រាលកូន​ហើយ វា​ផ្តល់​ថាមពល និង​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​ម្តាយ​ទាំង​នោះ​មាន​ភាព​ធូរស្រាល ។

បន្ថយ​សម្ពាធ​ឈាម ​៖ យក​ស្លឹក​តើយ​២​ឬ​៣ ស្លឹក​ដាក់​ក្នុង​ទឹក​ពីរ​ពែង និង​ដាំ​ឲ្យ​សល់​ទឹក​មួយ​ពែង ពិសា​តែ​នេះ​ជា​រៀង​រាល់​ព្រឹក និង​ល្ងាច​ដើម្បី​បន្ថយ​សម្ពាធ​ឈាម ។

បញ្ចុះ​កំ​ដៅ ៖ ស្លឹក​តើយ​អាច​ជួយ​ក្នុង​ការ​បញ្ចុះ​កំ​ដៅ​។ សូម​ទទួលទាន​តែ​ស្លឹក​តយ​តាម​ការ​ចាំបាច់ ។

ជំងឺមហារីក ៖ តែ​ស្លឹក​តើយ​អាច​ជួយ​ការពារ និង​ព្យាបាល​ជំងឺមហារីក​មួយ​ចំនួន ៕