ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​រួច​អត់​លុយ តែ​អាងកុង លុះ​ដោះ​កូដ​មិន​ចេញ​បោ​.​ក​ចោល​ផ្អើល​តូប​លក់​ទឹកត្នោតជូរ

1 ឆ្នាំ មុន
  • ភ្នំពេញ

មាន​ភ្ញៀវ​ម្នាក់​ជា​ម៉ូយ​ចាស់ បាន​ចូល​ទៅ​ផឹកស៊ី​នៅ​តូប​លក់​ទឹកត្នោតជូរ​មួយ​កន្លែង ហើយ​អត់​លុយ​អោយ​ថៅកែ​ហាង ដោយ​អាង​មាន​កុង ABA តែ​ពេល​នោះ​ស្រាប់តែ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ភ្ញៀវ​ម្នាក់​ជា​ម៉ូយ​ចាស់ បាន​ចូល​ទៅ​ផឹកស៊ី​នៅ​តូប​លក់​ទឹកត្នោតជូរ​មួយ​កន្លែង ហើយ​អត់​លុយ​អោយ​ថៅកែ​ហាង ដោយ​អាង​មាន​កុង ABA តែ​ពេល​នោះ​ស្រាប់តែ​ដោះ​លេខ​កូដ​អត់​ចេញ​បោ​.​ក​ទូរស័ព្ទ​ចោល ហើយ​ក៏​ត្រូវ​ម្ចាស់​ហាង​ដកហូត​យក​ទូរស័ព្ទ​ទុក ដើម្បី​ឱ្យទៅ​យក​លុយ​មក​លោះ​វិញ ចំណែក​បុរស​ជា​ភ្ញៀវ​ដែល​បាន​ផឹកស៊ី​ស្រវឹង ក៏​ចោទប្រកាន់​ថា ម្ចាស់​ហាង​វា​.​យ​រូប​គាត់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​តូប​លក់​ទឹកត្នោតជូរ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​អ្នក​ផឹកស៊ី​ស្រវឹង​ខាងលើ​នេះ មានឈ្មោះ គឹ​ម សំណាង អាយុ​២៧​ឆ្នាំ មុខរបរ​ធ្វើ​សំណង់ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ស្រវឹងស្រា បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ចូល​ផឹកស៊ី​នៅ​តូប​លក់​ទឹកត្នោតជូរ​ខាងលើ​តែ​ម្នាក់ឯង​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដោយ​ផឹកស្រា​បៀរ លុះ​បន្ទាប់​មក​នៅ​ម៉ោង​កើតហេតុ ដោយ​ផឹកស៊ី​អស់​ចំនួន​៦​ម៉ឺន​រៀល ហើយ​គាត់​អត់​លុយ​ឱ្យ តែ​គាត់​មាន​កុង ABA ម្យ៉ាង​គាត់​រៀង​ស្រវឹង​ស្រឿង​ៗ ភ្លេច​លេខ​កូដ​អស់រលីង ក៏​ចុច​ចុះ​ចុច​ឡើង មិនដឹង​លេខ​សម្ងាត់​លេខ​ប៉ុន្មាន​នោះ​ទេ ក៏​បាន​បោ​.​ក​ទូរស័ព្ទ​ចោល​ធ្វើ​ឲ្យ​អ្នកលក់​ទឹកត្នោតជូរ​ដក​យក​ទូរស័ព្ទ​គាត់​ទុក​តែ​ម្តង ។

ប្រភព​ពី​បុរស​ស្រវឹងស្រា បាន​បន្ត​ទៀត​ថា ខណៈ​ពេល​គាត់​ចេញពី​កន្លែង​ផឹកស៊ី​ខាងលើ ក៏​ស្រាប់តែ​មាន​គេ​ដេញ​វា​.​យ​រូប​គាត់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​។

ចំណែក​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ប្រាប់​ថា នៅ​កន្លែង​ផឹកស៊ី បុរស​ខាងលើ គឺ​ផឹកស៊ី​កូរ​កន្លែង​ទាម​ខាងលើ​យ៉ាង​ខ្លាំង ខណៈ​ពេល​ចេញពី​កន្លែង​ផឹកស៊ី អត់​មាន​អ្នក​ដេញ​វា​.​យ​រូប​គាត់​ទេ គឺ​គាត់​ជិះ​ម៉ូតូ​លឿន​ដួល​ខ្លួនឯង​រង​របួស​បែក​មុខ របួស​ដៃជើង​បែប​នេះ ព្រមទាំង​យក​ទូរស័ព្ទ​ខ្លួនឯង​បោ​.​ក​នៅ​មុខ​អ្នកលក់​ទៀត ។ ហើយ​នៅ​ពេល​យក​លុយ​មក​លួស​ទូរស័ព្ទ​វិញ ក៏​បាន​ឈ្លោះប្រកែក​ជាមួយ​ម្ចាស់​តូប​លក់​ទឹកត្នោតជូរ​ម្តងទៀត ចំណែក​អ្នកលក់​ទឹកត្នោតជូរ​ថា​នឹង​ប្តឹង​វិញ​ដែល​ចោទប្រកាន់​ថា​ពួក​គាត់​វា​.​យ តែ​ការ​ពិត​មក​អុកឡុក​កន្លែង​គាត់​លក់ដូរ​សោះ​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពីរ​សង​លុយ​រួច ស្រាប់តែ​ជិះ​ម៉ូតូ​គេចខ្លួន​យ៉ាង​លឿន ដោយ​គេចខ្លួន​បាត់​ខ្លាច​សមត្ថកិច្ច​មក​ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ