ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​ថា រុ​ស្ស៊ី​ជា​អ្នក​បង្ក​សង្គ្រាម ដូច្នេះ​មហាសេដ្ឋី​រុ​ស្ស៊ី​ត្រូវ​ចេញ​សង

1 ឆ្នាំ មុន

អ៊ុយក្រែន ៖ នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​ លោក Denys Shmygal និយាយ​ថា ការ​កសាង​អ៊ុយ​ក្រែ​ន​ឡើង​

អ៊ុយក្រែន ៖ នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​ លោក Denys Shmygal និយាយ​ថា ការ​កសាង​អ៊ុយ​ក្រែ​ន​ឡើង​វិញ​អាច​មាន​តម្លៃ ៧៥០​ពាន់​លាន​ដុល្លារ ហើយ​មហាសេដ្ឋី​រុ​ស្ស៊ី​គួរតែ​អ្នក​ចេញថ្លៃ​សង​។

«​យើង​ជឿជាក់​ថា ប្រភព​ដ៏​សំខាន់​នៃ​ការ​ស្ថា​រ​អ៊ុយ​ក្រែ​ន​ឡើង​វិញ​គួរតែ​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​រុ​ស្ស៊ី និង​មហាសេដ្ឋី​រុ​ស្ស៊ី​»​។ នេះ​ជា​ការ​ថ្លែង​របស់​លោក​កាលពី​ថ្ងៃ​ច័ន្ទ ទី ៤ កក្កដា នៅ​ក្នុង​ស​ន្និ​សី​ទ​ក្នុង​ទីក្រុង Lugano ប្រទេស​ស្វី​ស​។

លោក​លើក​ឡើង​ពី​ការ​ប៉ាន់​ស្មានថា ទ្រព្យសម្បត្តិ​បង្កក​របស់​រុ​ស្ស៊ី​មាន​តម្លៃ​ពី ៣០០ ទៅ ៥០០​ពាន់​លាន​ដុល្លារ​។

លោក​បញ្ជាក់​បែប​នេះ​ថា «អាជ្ញាធរ​រុ​ស្ស៊ី​បាន​បង្ក​សង្គ្រាម​បង្ហូរឈាម​នេះ​។ ពួក​គេ​បង្ក​ការ​បំផ្លិចបំផ្លាញ​ដ៏​ធំ ហើយ​ពួក​គេ​គួរតែ​ទទួលខុសត្រូវ»​។

រុ​ស្ស៊ី​និយាយ​ថា ប្រតិបត្តិការ​យោធា​ពិសេស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​របស់​ខ្លួន​លែង​អា​វុ​.​ធ និង​ការពារ​អ្នក​និយាយ​ភាសា​រុ​ស្ស៊ី​ពី​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​អ្នក​ជាតិនិយម​។ ប៉ុន្តែ​អ៊ុយ​ក្រែ​ន និង​ប្រទេស​លោក​ខាងលិច​និយាយ​ថា វា​គឺជា​លេស​គ្មាន​មូលដ្ឋាន​សម្រាប់​ការ​ឈ្លានពាន​ជាក់ស្តែង ដែល​មាន​បំណង​ដណ្តើម​យក​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​មាន​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​មក សហភាព​អ៊ឺ​រ៉ុ​ប​បាន​ប្រមូល​ថវិការ​ជាង ៦,៤៨​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ៊ុយ​ក្រែ​ន ហើយនឹង​មាន​ថវិការ​ច្រើន​បន្ថែម​ទៀត​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ