ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ខពួក​អា​ខ្ទើ.យ​យួន​៣​នាក់ សមត្ថកិច្ច​បន្ត​ឃុំខ្លួន​ម្នាក់ ដោះ​លែង​២​

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បក្ខពួក​ខ្ទើ.យ​យួន​ ចំនួន៣​នាក់ដែល​សមត្ថកិច្ច​ចាប់​បាន​កាលពី​វេលា​ម៉ោង​៦ និង​៥៤​ព្រលប់

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បក្ខពួក​ខ្ទើយ​យួន​ ចំនួន៣​នាក់ដែល​សមត្ថកិច្ច​ចាប់​បាន​កាលពី​វេលា​ម៉ោង​៦ និង​៥៤​ព្រលប់ ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ភោជនីយដ្ឋាន​កំពង់ចម្លង​ទន្លេ​មេ​ង្គ ស្ថិត​ក្នុងភូមិ​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ត្រូវ​បាន​ដោះ​លែង​២​នាក់​ហើយ នៅ​រសៀល​ថ្ងៃ​ទី​៨ ធ្នូ ២០១៦ នេះ ។

ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ដោះ​លែង​មាន​ទី​១-​ឈ្មោះ រ៉េ​ត សុធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​៣L ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​ទី​២ ឈ្មោះ អឿ ណាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ចម្ការអណ្តូង ឃុំ​ចម្ការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

ដោយឡែក​លោក Stefan ជនជាតិ​ហូ​ឡង់​ម្នាក់​ជា​ថៅកែ​រោងចក្រ​ផលិត​ស្ករ អាយុ​៥៣​ឆ្នាំ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឈ្មោះ លី ហេង សមត្ថកិច្ច​បន្ត​ឃុំខ្លួន​បណ្តោះអាសន្ន​នៅឡើយ ព្រោះ​ជាប់​ពាក់ព័ន្ធ​លាក់បាំង​ព័ត៌មាន​ជនសង្ស័យ មិន​សហការ​ជាមួយ​សមត្ថកិច្ច ។

សូម​បញ្ជាក់​ទៀត​ថា វី​ដេ​អូ​ឃ្លី​ប​ពី​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​ឆក់​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ប្រុស​នោះ គឺ​កើត​មាន​តាំងពី​២​ខែ​មុន​ម្ល៉េះ ប៉ុន្តែ​ទើបតែ​បែកធ្លាយ​ដោយសារ​មានការ​បង្ហោះ​ចែកចាយ​ត​ៗ​គ្នា ។ បន្ទាប់​មក​មាន​អង្គការ​មួយ​ឈ្មោះ CPU ស្នើ​មក​លោក​ឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការ​នគរបាល​ខេត្ត ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ជា​បន្ទាន់​លើ​ករណី​នេះ ។ ក្នុង​ពេល​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ក៏​ដឹង​ថា ក្រុម​ជន​ពាក់ព័ន្ធ​កំពុង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មេគង្គ​ជិត​មាត់ទន្លេ ខេត្តកំពង់ចាម​។ នៅ​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែធ្នូ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ផង​ក៏​បាន​ទៅ​ឡោម​ព័ទ្ធ និង​ហៅ​ជន​ទាំង​៣​នាក់​រួម​មាន ១-​ឈ្មោះ លី ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ហូ​ឡង់​សញ្ជាតិ​ខ្មែរ មានស្រុក​កំណើត​នៅ​ទីក្រុង​រ៉ូ​ត​ធ័​រ​ដាម ប្រទេស​ហូ​ឡង់ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទី​៥ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​ថៅកែ​រោងចក្រ​ផលិត​ស្ករ ២-​ឈ្មោះ អឿ ណាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ជា​ជ្រៃ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ៣-​ឈ្មោះ រ៉េ​ត សុធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ជី​រោទ៍​ទី​២ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ រួម​ជាមួយនឹង​រថយន្ត​ម៉ាក​នី​ស្សាន់​១​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AA ៨៨០៧ និង​បាន​បញ្ជូន​មក​កាន់​ស្នងការ​ដា្ឋ​ន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ ។

មន្ដ្រី​សមត្ថកិច្ច​បញ្ជាក់​ថា រីឯ​ជន​ដៃដល់​ឈ្មោះ ង្វៀ​ន តាំង​ដុ​ង ភេទ​ប្រុស​ចរិត​ស្រី (​ខ្ទើយ​) អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​វៀតណាម និង​ត្រូវជា​សង្សារ​របស់​ឈ្មោះ លី ហេង ។ ជន​នេះ​ជា​អ្នក​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ប្រុស​ខាងលើ ហើយ​ថែម​ទាំង​បាន​លួច​យក​ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ លី ហេង ប្រើ​ដោយ​ដាក់​ឈ្មោះ Stefan Struik ។ ​លុះ​មក​ដល់​ថ្ងៃ​ទី​៦ ខែធ្នូ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់​ហ្វេ​ស​ប៊ុ​ក Stefan Struik ដែល​មានឈ្មោះ​ពិត​គឺ លី ហេង នៅ​សណ្ឋាគារ​មេគង្គ រួម​នឹង​មនុស្ស​ប្រុស​២​នាក់​ទៀត​ដែល​ជា​អ្នកបម្រើ​ការងារ​ឲ្យ​ជនជាតិ​ហូ​ឡង់​នេះ ៕