ផ្លែពុទ្រាមានសារធាតុចិញ្ចឹមច្រើនប្រភេទផ្សេងគ្នារួមមាន ម៉ាញ៉េស្យូម ប៉ូតាស្យូម ស្ពាន់ Niacin កាល់ស្យូម ម៉ង់ហ្គាណែស ផូស្វ័រ និងជាតិដែក ។ ពួកវាមានវីតាមីន C ២០ដងច្រើនជាងផ្លែក្រូច ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគដែលអាចជាមូលហេតុដែលពួកវាត្រូវបានគេប្រើជាឱសថអស់ជាច្រើនឆ្នាំនៅប្រទេសជាច្រើនសម្រាប់ដោះស្រាយបញ្ហាឈឺបំពង់ក ។
ការសិក្សាផ្នែកវេជ្ជសាស្ត្របានរកឃើញថា ការបរិភោគផ្លែពុទ្រា និងសារធាតុចម្រាញ់របស់វាមានសមត្ថភាពជួយបន្ថយសម្ពាធឈាម ជំងឺថ្លើម ព្យាបាលជំងឺស្លេកស្លាំង និងទប់ស្កាត់ការរីកលូតលាស់កោសិកាដុំសាច់ដែលអាចនាំឱ្យកើតជំងឺឈាមសស៊ីឈាមក្រហម ។ សារធាតុចម្រាញ់ចេញពីផ្លែពុទ្រាក៏ត្រូវបានគេប្រើផងដែរ នៅក្នុងផលិតផលថែរក្សាស្បែក ដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញ បំបាត់បញ្ហាស្បែកស្ងួត និងព្យាបាលការឈឺចាប់ដោយការរលាក ។
ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញថា សារជាតិ Flavonoids ទាំងប្រាំបីប្រភេទដែលមានក្នុងផ្លែពុទ្រារួមមានទាំងសារជាតិ Spinosin និង Swertish ដែលមានលក្ខណៈសម្បត្តិជាថ្នាំរំងាប់អារម្មណ៍ ដែលជាហេតុផលនាំឲ្យគេប្រើគ្រាប់ផ្លែពុទ្រា ដើម្បីព្យាបាលជំងឺថប់អារម្មណ៍ និងជំងឺគេងមិនលក់នៅក្នុងឱសថបុរាណចិន ។
សារធាតុ Phenol Puerarin នៅក្នុងផ្លែពុទ្រាដែលអាចបំផ្លាញរ៉ាឌីកាល់សេរី អាចជួយរក្សាកម្រិតកូឡេស្តេរ៉ុល និងបន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ។
Positively impact the liver, Digestion, and Allergies.
សារជាតិ Flavonoids Apigenin មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មព្រមទាំងប្រឆាំងនឹងការរលាក និងប្រឆាំងនឹងការរីកលូតលាស់ដុំសាច់ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងមានផលវិជ្ជមានដល់ថ្លើម ការរំលាយអាហារ និងអាឡែកស៊ី ។
ផ្លែពុទ្រាក៏មានផ្ទុកអាស៊ីតអាមីនេសំខាន់ទាំង១៨មុខ ដែលជួយក្នុងការបង្កើតប្រូតេអីុនច្រើនជាង៥០.០០០ក្នុងរាងកាយ ដែលបង្កការងាយស្រួលដល់ដំណើរការព្យាបាលរបួស។
ទោះជាយ៉ាងណាសូមទទួលទានផ្លែពុទ្រានៅក្នុងកម្រិតមធ្យម ដោយសារពួកវាមានជាតិស្ករ Fructose ដែលអាចបង្ករគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបើអ្នកទទួលទានវាក្នុងបរិមាណច្រើនហួសហេតុ ៕
ចែករំលែកព័តមាននេះ