ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ជំរុញ​ដល់​ក្រុម​មន្ត្រី​ឱ្យ​ពលរដ្ឋ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង

1 ឆ្នាំ មុន
  • តាកែវ

នៅ​សាល​ប្រជុំ​សាលាខេត្ត​កាលពី​រសៀល​ថ្ងៃ​សុក្រ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ កន្លង​ទៅ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និង ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​

ខេត្តតាកែវ ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​កាលពី​រសៀល​ថ្ងៃ​សុក្រ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ កន្លង​ទៅ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និង ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ជំនាញ ពិ​សេស​លោក​អភិបាលក្រុង​-​ស្រុក ដើម្បី​ធ្វើការ​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ទី​៣ ដូ​ស​ទី​៤ និង​ដូ​ស​ទី​៥ ឱ្យ​បាន​គ្រប់​ៗ​គ្នា ។

ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ជំរុញ​បន្ថែម​ទៀត ដល់​ថ្នាក់ដឹកនាំ​ផ្នែក​សុខាភិបាល​ទាំងអស់ ពិសេស​​​លោក​អភិបាលក្រុង​-​ស្រុក​ទាំង​១០ ត្រូវ​តែបន្ត​ផ្សព្វផ្សាយ ធ្វើ​យ៉ាងណា​ជំរុញ​ដល់​បងប្អូន​ប្រ
ជា​​​ពលរដ្ឋ ឱ្យមក​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ទី​៣ ដូ​ស​ទី​៤ និង​ដូ​ស​ទី​៥ ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ចូលរួម​ទប់ស្កាត់​និង​ការពារ​ឲ្យ​បានការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។

ជាមួយ​នេះ ត្រូវ​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​«៣​ការពារ ៣​កុំ​» និង​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​វិធាន​នានា​របស់​ក្រសួងសុខាភិបាល​ដែល​បាន​ណែនាំ ដើម្បី​សហគមន៍​គ្មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ