ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​ក្បត់ជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៦ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សាន សុ​ផាត ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​សម្រេច​ប្រកា​សាលក្រម …

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៦ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សាន សុ​ផាត ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​សម្រេច​ប្រកា​សាលក្រម​ក្នុង​សំណុំរឿង រួមគំនិត​ក្បត់ ដោយ​មាន​ជនជាប់ចោទ​១០​នាក់​នៅ​ក្នុង​ឃុំ​និង​ម្នាក់​នៅ​ក្រៅ​ឃុំ ឈ្មោះ សម សេរី ជាប់ចោទ​ពី​បទ​ផ្តើមគំនិត​ក្បត់ ។

សាលក្រម​បាន​ប្រកាស​ថា ជនជាប់ចោទ ១-​ឈ្មោះ លីវ ឃី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ​, ២-​ឈ្មោះ ច្រាញ់ មុត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​និស្សិត​) ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ​, ៣-​ឈ្មោះ ឃុន ណា​គង់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​គ្រូបង្រៀន​) ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ​, ៤-​ឈ្មោះ ឈុ​ន ឆាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ​, ៥-​ឈ្មោះ ឡា​ត់ លី​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ​, ៦-​ឈ្មោះ អាន ចាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ​, ៧-​ឈ្មោះ ច័ន្ទ ស្មា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ​, ៨-​ឈ្មោះ ឈឹ​ម ស្មា​ត់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ​, ៩-​ឈ្មោះ មែន ចាន​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ​, ១០-​ឈ្មោះ ឆាយ វ៉ិ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ និង ១១-​ឈ្មោះ សំ សេរី (​កំបាំង​មុខ​) ដាក់​ពន្ធនាគារ​កំណត់​៩​ឆ្នាំ និង​ចេញ​ដីកា​តាម​ចាប់ខ្លួន​ឈ្មោះ សម សេរី ។

សូម​បញ្ជាក់​ថា ក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា កន្លង​ទៅ ក្រុម​ជនជាប់ចោទ​ចំនួន​១០​នាក់​ដែល​មានខ្លួន បាន​ឆ្លើយ​សារភាព​ចំពោះ​ទ​ង្វើ​របស់​ពួក​គេ​នៅ​មុខ​ស្ថានទូត​វៀតណាម​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៤ ដោយ​ពួក​គេ​បាន​ហៅ​ថា អ្វី​ដែល​បាន​កើតឡើង​នោះ​គឺជា​ការ​ចាញ់បោក​ឈ្មោះ សម សេរី ទាំងស្រុង ។

លោក​ ស៊ឹ​ម មុន្នី ស្នងការ​រង​ទទួល​បន្ទុក​សន្តិសុខ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បំភ្លឺ​ក្នុង​សវនាការ​ថា ក្រោយ​ពេល​សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​មិន​ឲ្យ​ចលនា​រណ​ស្សិ​រំដោះជាតិ​ខ្មែរ​ធ្វើ​បាតុកម្ម ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​គម្រោង​ធ្វើ​ដោយ​នាំ​យក​នូវ​ខិតប័ណ្ណ មួក​មាន​ស្លាក​សញ្ញា​រណ​ស្សិ ដំបង ទង់ជាតិ ផង​នោះ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ពួក​គេ​នៅ​យប់​ថ្ងៃ​ទី​២២ ខែតុលា បាន​៥​នាក់ ។ លុះ​ព្រឹក​ឡើង​ពួក​គេ​បាន​លើកគ្នា​មក​ដុត​ទង់ជាតិ​នៅ​មុខ​ស្ថានទូត​វៀតណាម​ចំនួន​៥​នាក់​ទៀត ក៏​ត្រូវ​ចាប់ខ្លួន​តែ​ម្ដង ។

លោកស្នងការ​រង​បាន​បញ្ជាក់​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦ លោក សម សេរី ដែល​ជា​ប្រធាន​ចលនា​រណ​ស្សិ​រំដោះជាតិ​ខ្មែរ បាន​ចេញ​សេចក្ដី​ប្រកាស​អំពី​តួនាទី​របស់​ជនជាប់ចោទ​ដែល​តុលាការ​កំពង់​ឃុំខ្លួន​ថា សុទ្ធតែ​ជា​មន្ត្រីជាន់ខ្ពស់ រដ្ឋមន្ត្រី អនុរ​ដ្ផ​មន្ត្រី ជាដើម របស់​ចលនា​រណ​ស្សិ​រំដោះជាតិ​ខ្មែរ​នា​ពេល​អនាគត ។

ពាក់ព័ន្ធ​ករណី​នេះ ជន​ជាប់​ទាំង​១០​នាក់​បាន​ឆ្លើយ​ក្នុង​សវនាការ​ថា រឿង​ទាំងអស់​សុទ្ធតែ​ឈ្មោះ សម សេរី និង លោក សម រ​ង្ស៊ី រៀបចំ​ដើម្បី​ទម្លាក់​កំហុស និង​យកចំណេញ​ផ្នែក​នយោបាយ​នៅ​ក្រៅប្រទេស ដោយ​ការ​ឃុំខ្លួន​ពួក​គេ​នេះ ។ ជនជាប់ចោទ​ទាំង​១០​នាក់​បាន​ប្រកាស​ប្ដឹង​លោក សម រ​ង្ស៊ី និង​លោក សម សេរី ។ ជនជាប់ចោទ​ទាំង​១០​នាក់ ត្រូវ​បាន សមត្ថកិច្ច​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ក្នុង​កំឡុង​បាតុកម្ម​នា​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៤ នៅ​មុខ​ស្ថាន​ទួត​វៀតណាម ដោយ​មានការ​ដុត​ទង់ជាតិ​វៀតណាម និង​ការ​តវា​មួយ​ចំនួន​ទៀត​ប្រកបដោយ​ហិង្សា​ជាមួយ​សមត្ថកិច្ច ៕