ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​ស្ទើរ​លស់​ព្រលឹង ! ដោយសារ​រថយន្តក្រុង វី​រៈ ប៊ុ​ន​ថាំ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ទម្លាក់​ភ្ញៀវ​ទាំង​យប់​រួច រថយន្តក្រុង​របស់​ក្រុមហ៊ុន វី​រៈ ប៊ុ​ន​ថាំ ១​គ្រឿង​បាន​បើក​យ៉ាង​លឿន​សំដៅ​ទៅ​ឃ្លាំង​វិញ ស្រាប់តែ​វាក់​អើ​ជាមួយ​មនុស្ស​ដើរ …

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ទម្លាក់​ភ្ញៀវ​ទាំង​យប់​រួច រថយន្តក្រុង​របស់​ក្រុមហ៊ុន វី​រៈ ប៊ុ​ន​ថាំ ១​គ្រឿង​បាន​បើក​យ៉ាង​លឿន​សំដៅ​ទៅ​ឃ្លាំង​វិញ ស្រាប់តែ​វាក់​អើ​ជាមួយ​មនុស្ស​ដើរ ក៏​បួង​ចង្កូត​ជ្រុល​ទៅ​បុក​បង្កាន់ដៃ​ស្ពានថ្ម​វត្ត​ដំណាក់​ខាងលិច​បាក់​អស់​កំណាត់​ខាង​មុខ ចំណែក​អ្នក​ធ្វើ​ដំណើរ​នោះ​ភ័យ​ឡើង​ស្ទើរ​លស់​ព្រលឹង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ព្រលឹម ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ចុងស្ពាន​វត្ត​ដំណាក់ ខាងត្បូង​ផ្សារ​ចាស់ ស្ថិត​ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ដំបូង​ឃើញ​រថយន្ត​ដឹក​ភ្ញៀវ​របស់​ក្រុមហ៊ុន​វិ​រៈ​ប៊ុ​ន​ថាំ បើក​ពី​លិចទៅ​កើត​រួច​បត់​ទៅ​ត្បូង​យ៉ាង​លឿន លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​វាក់​អើ​ជាមួយ​មនុស្ស​ដើរ​ក៏​បួង​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​បង្កា​ន់​ថ្ម​ស្ពាន​វត្ត​ដំណាក់​តែ​ម្តង ។

ប្រភព​ពី​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ កម្លាំង​ជំនាញ​ក៏​បាន​ទៅ​អូស​រថយន្ត​របស់​ក្រុមហ៊ុន វិ​រៈ ប៊ុ​ន​ថាំ យក​ទៅ​រក្សា​ទុក​នៅ​គោលដៅ​មុខ​ស្ពាន​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ដើម្បី​ឱ្យ​តំណាង​ក្រុមហ៊ុន​ចូល​មក​ដោះស្រាយ ត្រូវ​ជួសជុល​ស្ពាន​នោះ​ឱ្យ​រដ្ឋ​វិញ ឬ​ប្រគល់​ឱ្យទៅ​ខាង​គមនាគមន៍​ដើម្បី​ជួសជុល ។

ប្រភព​បន្ត​ថា អ្នក​បើករថយន្ត​ក្រុង​នោះ​ឈ្មោះ សុភា ធា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ អ្នកបើកបរ មាន​ទីលំនៅ​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ចំណែក​ព្រូឡាន​ឈ្មោះ ឌុ​ង ប៊ុ​ន​ឌិន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន រីឯ​រថយន្ត​ដែល​បុក​បង្កាន់ដៃស្ពាន​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-8854 ។

ក្រោយ​ពេល​កើ​ហេតុ អ្នកបើកប និង​ព្រូឡាន ព្រមទាំង​រថយន្ត​របស់​ក្រុមហ៊ុន វិ​រៈ ប៊ុ​ន​ថាំ ប្រសិនបើ​តំណាង​ក្រុមហ៊ុន​មិន​មក​ដោះស្រាយ​តែ​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ស្រាយ​តាម​និ​តិ​វិធី ៕