ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ នៅផ្ទៃដី​សល់​គ្រាប់មីន ១១៤គីឡូម៉ែត្រក្រឡា ស្មើនឹងចម្ការមីន ១.៨៤៩ចម្ការ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ នៅជាប់ព្រំដែនថៃ ក្នុងរយៈពេល ៤៣ឆ្នាំ គិតចាប់ពីឆ្នាំ១៩៧៩ មានអ្នករងគ្រោះ ដោយសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម បណ្តាល ​ឱ្យ​ស្លា.ប់ ២.២៥៥នាក់…

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ នៅជាប់ព្រំដែនថៃ ក្នុងរយៈពេល ៤៣ឆ្នាំ គិតចាប់ពីឆ្នាំ១៩៧៩ មានអ្នករងគ្រោះ ដោយសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម បណ្តាល ​ឱ្យ​ស្លា.ប់ ២.២៥៥នាក់ ​របួស ​៥.១៨៩នាក់ និង​ពិការ ១.៤៤២នាក់។ របាយការណ៍នេះ ត្រូវបានលោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ប្រកាសនៅក្នុង​យុទ្ធនាការអប់រំពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់​ផ្ទុះ​ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅបរិវេណវត្តសីលាខ្មែរ ស្ថិតក្នុង​ភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ នាសម័យសង្គ្រាម គឺជាតំបន់សមភូមិក្តៅ រវាងទ័ពរដ្ឋាភិបាល និងទ័ពព្រៃ។ តែដោយនយោបាយឈ្នះឈ្នះរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​បានបញ្ចប់សង្គ្រាម នាំឱ្យ​ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន។ ប៉ុន្តែកាកសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម បាន​បណ្តាលប្រជាពលរដ្ឋ រងគ្រោះ ជាបន្តបន្ទាប់។​

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យ បានដោះសំអាតមីន បានផ្ទៃដី ចំនួន២៦៩គីឡូម៉ែត្រក្រឡា និងកម្ទេចមីនប្រឆាំងមនុស្ស ចំនួន ៣៨.៥៧៨គ្រាប់ មីនតោនចំនួន ៤.៣៧៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន ២៥៥.៥០៣គ្រាប់។ ក្នុងនោះ ផ្ទៃដីសល់​គ្រាប់មីន ចំនួន ១១៤គីឡូម៉ែត្រក្រឡា ស្មើនឹងចម្ការមីន ចំនួន ១.៨៤៩ចម្ការ នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ​នេះ​។

លោក លី ធុច ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានចូលរួមពិធី ជិត ៥០០នាក់ នៅ​ក្នុងឱកាសយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភ័ណគ្រឿងផ្ទុះ នៅស្រុកអូរជ្រៅ ជាប់ជាយដែននេះ ត្រូវចូលរួមអនុវត្តអោយបានផុសផុល និងបន្តអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ឱ្យបង្កើនការប្រុងប្រយ័ត្ននឹងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ នៅពេល​ឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជូនអាជ្ញាធរ រឺសមត្ថកិច្ច ហើយមិនត្រូវប៉ះពាល់ និងយកគ្រាប់នោះ ទៅដំធ្វើអេតចាយ រឺកែច្នៃ ឬយកទៅលេងនោះទេ ព្រោះអាចគ្រោះថ្នាក់គ្រប់ពេលបាន។

ក្នុងឱកាសនោះ លោក​ទេសរដ្ឋមន្ត្រី លី ធុជ និងអាជ្ញាធរមូលដ្ឋាន ក៏បានលើកផ្ទាំង​ប៉ាណូ អប់រំនិងណែនាំប្រជាពលរដ្ឋ មិនអោយប៉ះពាល់យុទ្ធភ័ណគ្រឿងផ្ទុះផងដែរ៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ