ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ទៅ​ចាប់​អង្រួន​ប្រុង​ដាស់​ឲ្យ​ភ្ញាក់ ទើប​ដឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មិនឃើញ​ភ្ញៀវ​ចុះ​មក​ហូប​អាហារ​ដូច​សព្វមួយដង បុគ្គលិក​ផ្ទះសំណាក់​ក៏​ឡើង​ទៅ​គោះ​ទ្វារ​ហៅ តែ​គ្មាន​អ្នក​បើកទ្វារ​សោះ ក៏​យក​កូនសោ​ចាក់​ …

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មិនឃើញ​ភ្ញៀវ​ចុះ​មក​ហូប​អាហារ​ដូច​សព្វមួយដង បុគ្គលិក​ផ្ទះសំណាក់​ក៏​ឡើង​ទៅ​គោះ​ទ្វារ​ហៅ តែ​គ្មាន​អ្នក​បើកទ្វារ​សោះ ក៏​យក​កូនសោ​ចាក់​ចូល​មើល​ហើយ​ចាប់​អង្រួន​ប្រុង​ដាស់ ទើប​ដឹង​ថា​ភ្ញៀវ​រូប​នោះ​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ក្នុង​បន្ទប់​ជាន់​ទី​២ ផ្ទះសំណាក់ និង​បារ យីហោ ខ​រិ បារ (CURRY BAR) ផ្ទះ​លេខ​១៤២A8 ផ្លូវ​លេខ​១៧២ ក្រុម​១៨ ភូមិ​៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ WOSS MICHAEL អាយុ​៣៣​ឆ្នាំ ជា​អ្នក​ទេសចរណ៍ ជនជាតិ​អូ​ទ្រី​ស កាន់​លិខិតឆ្លងដែន​លេខ U ០៩៩៣៩៧១ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ដោយ​មិនឃើញ​ជន​រង​គ្រោះ​ចេញ​មក​ខាងក្រៅ និង​ចុះ​មក​ក្រោម​ញ៉ាំ​អាហារ​ដូច​សព្វមួយដង បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​សំណាក់ និង​បារ​នោះ​ក៏​បាន​ឡើង​ទៅ​គោះ​ទ្វារ​ហៅ តែ​មិន​មាន​អ្នក​ណា​ម្នាក់​ឆ្លើយ ឬ​បើកទ្វារ​ឲ្យ​ឡើយ ។ ដោយ​មានការ​សង្ស័យ បុគ្គលិក​រូប​នោះ​ក៏​បាន​យក​កូនសោរ​ទៅ​ចាក់​បើកទ្វារ​ចូល​ទៅ ក៏​បាន​ប្រទះ​ឃើញ​បុរស​រូប​នោះ​អង្គុយ​ផ្កាប់មុខ​នៅ​លើ​គ្រែ ហើយ​ក៏​ចូល​ទៅ​ចាប់​អង្រួន​ប្រុង​ដាស់​ឲ្យ​ភ្ញាក់ តែ​ដងខ្លួន​មាន​សភាព​រឹង​កំព្រឹស​ទៅ​ហើយ ទើប​ដឹង​ថា​បុរស​រូប​នោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ និង​រាយការណ៍​ទៅ​ប្រាប់​ក​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​បានដឹង​ពី​រឿង​នេះ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​នគរបាល​ជំនាញ​ចក្ខុ ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យស​ព​បុរស​ជនជាតិ​អូ​ទ្រី​សរង​គ្រោះ​ទើប​ដឹង​ថា បុរស​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​គាំងបេះដូង បណ្តាល​មក​ពី​រូបគេ​បាន​ប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​ម៉ក់​ហ្វី​ន​ច្រើន​ហួស​កម្រិត រួច​ក៏​បញ្ជូន​សព​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​កាន់​ប្រទេស​កំណើត ៕