ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​៣​នាក់​ធ្វើ​សកម្មភាព​លួច​ឡាន ខណៈ​អ្នក​បើកឈប់នោម​១​ភ្លែត

1 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ​៖ បុរស​ជនជាតិថៃ​​​៣នាក់ ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុកត្រាំ​​កក់ សហ​ការ​ជាមួ​យ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក ខេត្តកំពត ចាប់​ឃាត់ខ្លួន​ក្នុង​ករណី​លួច​រថ​យន្ត​របស់​បុរ​ជនជាតិ​ខ្មែរ ​។ លោក​វរសេនីយ៍ឯក ឌុ​ក…

ខេត្ត​តាកែវ ​៖ បុរស​ជនជាតិថៃ​​​៣នាក់ ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុកត្រាំ​​កក់ សហ​ការ​ជាមួ​យ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក ខេត្តកំពត ចាប់​ឃាត់ខ្លួន​ក្នុង​ករណី​លួច​រថ​យន្ត​របស់​បុរ​ជនជាតិ​ខ្មែរ ​។

លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បានឱ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃទី២៩ ខែមិថុនា​ នេះ​ ថា ក្រោ​យ​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ​ថា ​មាន​ជនបរទេស​លួ​ចបេី​ក​យក​រថយន្ត​ខ្លួន​រត់​គេច​ខ្លួន ។ ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ចបាន​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក ពួនស្ទាក់​ឃាត់​រថយន្តដែល​មាន​ដូច​ភិនភាគ​ខា​ង​លេី​​បាន​នៅ​ចំណុច​​​ឃុំ​
បា​នាវ ស្រុក​ឈូក ខេត្តកំពត និង​ឃាត់ខ្លួន​ជនសង្ស័យ​៣នាក់តែម្តង ។​

ជនសង្ស័យទាំង៣នាក់ ០១-ឈ្មោះ វែន ភេទ​នាក់​ថា​ផន ភេទ​ស្រី អាយុ២៩ឆ្នាំ នៅ​ស្រុក​អាំ​ផូវ៉ា ខេត្ត​សា​មុត​សម​ខាម ចូល​មក​ប្រទេស​កម្ពុ​ជា កាលពី​ឆ្នាំ២០១៥ តាម​ច្រក​ប៉ោ​យ​ប៉ែ​ត​តម​រយៈ​មេ​ខ្ចល់​ខ្មែរ មក​ធ្វើការ​ក្នុង​កា​ស​ស៊ី​ណូ​ប៉ោ​យ​ប៉ែ​ត (ហ្គែម​អន​ឡា​ញ) ០២-ឈ្មោះ ប៉ាក ឡាំ​សា​ភី​ត ភេទប្រុស​អាយុ ២០ឆ្នាំ នៅ​ក្រុង​ថេ​ប ប្រទេស​ថៃ ចូល​មក​កម្ពុជា​ថ្ងៃទី២៧ខែ​វិ​ច្ចិ​ការ ឆ្នាំ២០២១ ច្រក​ប៉ោយប៉ែ​ត តាមរយៈ​បងប្អូន ធ្វើការ​ប័ណ្ណ​ភាគហ៊ុន​កាស​ស៊ី​ណូ​ប៉ោយប៉ែត ០៣-ឈ្មោះ យូ សែន​ស៊ុ​គ​គី​រ៉ា​ទិ ភេទប្រុស​អាយុ២៧​ឆ្នាំ នៅ​ស្រុក កោ​ស៊ី​ឆាង ខេ​ត្ត​ឈុ​នបូ​រី ប្រទេស​ថៃ ចូល​មក​កម្ពុជា ថ្ងៃទី០១ខែមេសា ឆ្នាំ២០២១ តាម​ច្រក​ប៉ោយប៉ែត មក​ធ្វ​ការ​អន​ឡា​ញក្នុង​កាស​ស៊ី​ណូ​។

បើ​តាម​សំដី​ម្ចា​ស់​ឡាន​ឈ្មោះ​ព្រឿង វុធ ភេទប្រុស​ អាយុ៤៦ឆ្នាំ​ រស់នៅ​ក្រុង​ព្រះ​សុី​ហនុ ខេត្ត​ព្រះ​សុី​ហនុ​បាន​និយាយប្រាប់​សមត្ថកិច្ច​ស្រុក​ត្រាំកក់​ថា​ នៅ​ថ្ងៃទី២៩ មិថុនា ២០២២ នៅ​វេលា​ម៉ោង​ជាង៧ព្រឹក ​ជនបរទេស៣នាក់​បាន​ម៉ៅ​ឡាន​របស់​គាត់​ចេញពី​កា​សុី​ណូ​ជ្រៃធំ​ខេត្តកណ្តាល​មក​ខេត្តកំពត ​ក្នុង​តំលៃ១៥០ដុល្លា​រ លុះ​នៅពេល​ចេញ​ដោយ​ជិះ​តាមផ្លូវ​ជាតិ​លេខ៣ ​។

ម្ចាស់​ឡាន​បាន​បន្ត​ទៀត​ថា​ លុះ​ជិះ​មកដល់​ភូមិ​យាយ​ឡ​ ឃុំ​ត្រាំកក់​ នៅ​វេលា​ម៉ោង១១និង៣០នាទី​ថ្ងៃត្រង់​ គាត់​ក៏បាន​ឈប់​រថយន្ត ដើម្បី​ចុះ​នោម​ដោយ​មិនបាន​ពន្លត់​ម៉ា​សុីន​ឡាន​ឡើយ ។ ​ភ្លាម​ៗ​នោះ ​ស្រាប់តែ​មាន​ជន​ម្នាក់​ក្នុងចំណោម៣នាក់ ​បាន​បើករថយន្ត​ចេញទៅ​យ៉ាង​លឿន ​រួច​គាត់​បាន​មក​ប្តឹងនគរបាល​ប៉ុ​ស្តិ៍​រដ្ឋ​បាល​ឃុំ​ត្រាំកក់​ រួច​ក៏បាន​រាយ​ការណ៍​​ដល់​លោក​អធិការ​នគរបាល​ស្រុក​ត្រាំកក់ ​ចុះ​សហការ​គ្នា​ជាមួយ​នគរបាល​ស្រុក​ឈូក​ ក៏បាន​ឃាត​នៅ​ស្រុក​ឈូក ដោយ​រថយន្ត​ហាយ​ឡេនឌ័រ ​ពាក់​ស្លាក​​លេខ​ព្រះ​សុី​ហនុ2A -2789 ពណ៌​ទឹកមាស ។

ក្រោយពេល​ឃាត់​បាន​រថយន្ត​ពី​ជនសង្ស័យ ​នៅ​ព្រឹក​ថ្ងៃទី៣០ មិថុនា នេះ រថយន្ដ​ត្រូវ​បាន​ប្រគល់​ទៅ​អោយ​ម្ចាស់​វិញហើយ ។ រី​ឯ​ជនសង្ស័យ​ទាំង៣នាក់ ​ត្រូវ​បាន​ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាមច្បាប់​។​ ​

អត្ថបទសរសេរ ដោយ