ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជារកឃើញត្រីកម្រ «ប៉ាសាណាក» បន្ទាប់ពីត្រីបបែលយក្សធំជាងគេលើលោក

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អ្នកនេសាទ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ទើប​ចាប់​បាន​ត្រី​កម្រ​មួយ​ប្រភេទ​ប៉ា​សា​ណា​ក Aaptosyax grypus នៅ​តំបន់​ដាច់​ស្រយាល​មួយ ។ ត្រី​ប្រភេទ​នេះ បាន​បាត់​មុខ​ពី​ទន្លេ​កម្ពុជា​យូរ​ឆ្នាំ​ហើយ ។…

ខេត្តស្ទឹងត្រែង ៖ អ្នកនេសាទ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ទើប​ចាប់​បាន​ត្រី​កម្រ​មួយ​ប្រភេទ​ប៉ា​សា​ណា​ក Aaptosyax grypus នៅ​តំបន់​ដាច់​ស្រយាល​មួយ ។ ត្រី​ប្រភេទ​នេះ បាន​បាត់​មុខ​ពី​ទន្លេ​កម្ពុជា​យូរ​ឆ្នាំ​ហើយ ។

អ្នក​ស្រាវជ្រាវ បាន​បញ្ជាក់​ថា ត្រី​ប៉ា​សា​ណា​ក គឺជា​ប្រភេទ​កម្រ ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រភេទ​ត្រី «​កំពុង​រងគ្រោះថ្នាក់​ឈាន​ទៅ​វិនាស​ផុត​ពូជ​» ក្នុង​បញ្ជី​ក្រហម​របស់​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ IUCN Red List​។

វត្តមាន​ត្រី ប៉ា​សា​ណា​ក នៅ​ក្នុង​ទន្លេ​របស់​កម្ពុជា​នេះ​ក្រោយ​ពី​មានការ​នេសាទ​បាន​ត្រី​បបែល​យក្ស​ចំនួន​៤​ក្បាល​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​នេះ​កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​នៅ​ក្នុង​ចំណោម​ត្រី​បបែល​យក្ស​នោះ​ត្រី​បបែល​ទី​៤ ដែល​មាន​ទម្ងន់​៣០០​គី​ឡី​ក្រាម​បាន​ជាប់​ជា​ត្រី​ទឹកសាប ធំ​ជាងគេ​នៅ​លើ​លោក ។

ត្រី​បបែល​ខ្នាត​យក្ស​ចំនួន​៤​ក្បាល​នោះ​ត្រូវ​បាន​អ្នកនេសាទ​បាន​ចាប់​នៅ​ក្នុង​ទន្លេមេគង្គ​ពី​កន្លែង​ផ្សេង​គ្នា​ថ្ងៃ​ផ្សេង​គ្នា ។ ត្រី​បបែល​នេសាទ​បាន​ទី​១ មាន​ទម្ងន់​១៨០ គីឡូក្រាម ។ ពលរដ្ឋ​នេសាទ​បាន​នៅ​ទី​២៥ ខែមេសា ឆ្នាំ​២០២២ ។ ត្រី​បបែល​ទី​ពីរ មាន​ទម្ងន់​១៣៩​គីឡូក្រាម​អ្នកនេសាទ​ចាប់​បាន នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២២ ។

ចំណែក​ត្រី​បបែល​ទី​៣ នេសាទ​បាន​នៅ​ថ្ងៃ​ទៅ​២២ ខែមិថុនា ឆ្នាំ​២០២២ មាន​ទម្ងន់​១៤៣ គីឡូក្រាម និង​លើក​ទី​៤ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២ មាន​ទម្ងន់​៣០០​គីឡូក្រាម ។

មន្ត្រី​អ្នក​ពាក់ព័ន្ធ​មាន​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​បាន​កំពុង​សិក្សា​ស្រាវជ្រាវ​បន្ត​ករណី​វត្តមាន ត្រី​ប៉ា​សា​ណា​ក ដែល​អ្នកនេសាទ​ទើប​ចាប់​បាន​ថ្មី​នេះ​បន្ត​ទៀត ។ អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា គេ​កម្រ​មាន​ព័ត៌មាន​អំពី​ការ​ចាប់​បាន​ត្រី​ប្រភេទ​នេះ​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ