ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី​ថា ស្ថាន​ការ​នយោបាយ​ឈាន​ទៅ​ល្អ​ប្រសើរ ឯ​លោក កឹ​ម សុខា ថា​នឹង​ចូល​ប្រជុំ​សភា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ មេដឹកនាំ​គណបក្សប្រឆាំង គឺ​លោក សម រ​ង្ស៊ី បាន​ប្រកាស​ជា​សាធារណៈ​ថា ស្ថាន​ការ​នយោបាយ​នៅ​កម្ពុ​ជានា​ពេល​នេះ ឈាន​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ​ហើយ ។

រាជធានី​ភ្នំពេញ​៖ មេដឹកនាំ​គណបក្សប្រឆាំង គឺ​លោក សម រ​ង្ស៊ី បាន​ប្រកាស​ជា​សាធារណៈ​ថា ស្ថាន​ការ​នយោបាយ​នៅ​កម្ពុ​ជានា​ពេល​នេះ ឈាន​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ​ហើយ ។

ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ខាងលើ​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​វី​ដេ​អូ​ខន​ហ្វើ​រិ​ន​នៅ​ក្នុង​វេទិកា​វេទិកា «​ពង្រឹងសមត្ថភាព​ចលនា​យុវជន​-​ស្ដ្រី​ខេត្ត ស្រុក និង​ឃុំ​/​សង្កាត់ ខេត្តកំពង់ចាម​-​ត្បូងឃ្មុំ​» នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​០៤ ធ្នូ ២០១៦​។

ជា​ការ​កត់សម្គាល់ ការ​លោក​របស់​លោក សម រ​ង្ស៊ី នា​ពេល​នេះ​ដែរ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រូវ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​តាម​សំណើ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០២ ធ្នូ​កន្លង​មកនេះ ។

ចំណែក លោក កឹ​ម សុខា នៅ​ចំពោះ​មុខ​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​ខេត្តកំពង់ចាម​និង​ត្បូងឃ្មុំ​ក៍បាន​បញ្ជាក់​នៅ​ក្នុង​វេទិកា​ខាងលើ​ដែរ​ថា ប្រសិនបើ​មានការ​ប្រជុំ​រដ្ឋសភា​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ លោក​នឹង​ចូល​ប្រជុំ​សភា​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាជាតិ​ខ្មែរ​យើង​ទាំងមូល ៕