ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា​៖​ការ​សម្រេច​របស់​សម្តេច​តេ​ជោ​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា​អ្នកនយោបាយ​ខ្មែរ​មានការ​អធ្យាស្រ័យ​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ការ​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ការ​ស្នើ​សុំ​ព្រះមហាក្សត្រ​លើកលែងទោស លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក៍បាន​បញ្ជាក់​

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ការ​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ការ​ស្នើ​សុំ​ព្រះមហាក្សត្រ​លើកលែងទោស លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក៍បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​០២ ធ្នូ​នេះ​ដោយ​បញ្ជាក់​ថា « ការ​សម្រេច​ដោយ​ពិចារណា​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ ក្នុង​នាម​ជា​មេដឹកនាំ​ខ្មែរ​នេះ គឺជា​ការ​បង្ហាញ​ឲ្យ​ប្រជាជាតិ​បានឃើញ​ថា យើង​ជា​ខ្មែរ ចេះ​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​ខ្មែរ​និង​ខ្មែរ និង​បង្ហាញ​ឲ្យ​ពិភពលោក​មើលឃើញ​ថា អ្នកនយោបាយ​ខ្មែរ​មានការ​អធ្យាស្រ័យ អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ស័ក្តិ​សមជា​ប្រជាជាតិ​ដែល​មាន​អរិយ​ធ៌​ម​ដ៍​ខ្ពង់ខ្ពស់ និង​ជា​អ្នក​កាន់​ព្រះ​ពុ​ទ្ឋ​សាសនា »៕