ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដេញ​បុរស​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​ទៅ​កាន់​ប្រទេស​កំណើត​វិញ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ម៉ោង១១ និង៤៥​នាទី​យប់ ថ្ងៃ​ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ ៖ នៅ​ម៉ោង១១ និង៤៥​នាទី​យប់ ថ្ងៃ​ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បានធ្វើការ​បណ្តេញ​បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់ ​អោយទៅ​កាន់​ប្រទេស​កំណើត​របស់​គេ​វិញ​ ទៅ​តាម​ជើងហោះហើរ KE 690 នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ពី​រូបគេ​បាន​ប្រើប្រាស់គ្រឿងញៀន​ ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​អន្តោ​ប្រ​វរ​សន៍​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​អា​មេ​រិ​ក​ដែល​ធ្វើការ​បណ្តេញចេញ​ទៅ​វិញ​នោះ​មានឈ្មោះ SAARI IAN WOODBRRY ភេទ​ប្រុស អាយុ៤០​ឆ្នាំ ក្រោយ​ពី​បាន​រក​ឃើញ​ថា រូបគេ​បាន​ធ្វើ​សកម្មភាព ប្រើប្រាស់​សាធាតុញៀនដោយ​ខុសច្បាប់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នោះ ​។

​ការ​បណ្តេញចេញ​នូវ​បុរស​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​ខាងលើ​នេះ​ដែរ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​មាន​សម្ថ​កិច្ច​របស់​យើង​ធ្វើការ​ឃាត់ខ្លួន​រូបគេ ​ពី​បទប្រើប្រាស់​គ្រឿងញៀន និង​បាន​ឃាត់ខ្លួន​យក​មក​កាន់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុ​វត្ថ​និ​តិ​វិធី​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ​។

​តាម​ប្រភព​ដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​រូបគេ​រួច​ហើយ កម្លាំង​របស់​លោក​ក៏​បាន​សហការ​ជាមួយ​នឹង​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែ​ម្តង ក្រោយ​ពី​មាន​សេចក្តី​ប្រកាស​បណ្តេញចេញ​ពី​ក្រសួងមហាផ្ទៃ​រួច​មក​ ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ការ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​នៅ​ក្នុង​ព្រះរាជា​ណា​ច​កម្ពុជា​យើង អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ កម្លាំ​ង​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​និ​តិ​វិធី តែងតែបាន​ធ្វើការ​ឃាត់ខ្លួន និង​បណ្តេញចេញ​វិញ​នូវ​ជនបរទេស​គ្រប់​សញ្ញា​តិ​ទាំង​អស់ណា​ដែល​បាន​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​នោះ ​៕