ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចោរជើងមួយ​សំងំសុ​ខ​រា​ប់​ខែ ​សង្ស័យ​ជាប់​ខ្សែ​​ប៉ូលិស​​ផង

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ទីតាំង​ល្បែង​អាប៉ោ​ង​មួយ​​កន្លែង​ត្រូវ​គេ​រាយ​កា​រណ៍​​ថា បា​ន​បើក​ដំណើរការ​យ៉ាង​រលូន និង​មាន​សេចក្ដីសុខ​ជាច្រើន​ខែ​កន្លងមក​ហើយ ដោយ​គ្មាន​ការ​រំខាន​ដល់​កម្លាំង​សមត្ថកិច្ច​ឡើយ រាប់​តាំងពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ថ្នាក់​ខេត្ត ហើយ​អ្នក​កំ​ពុង​ឆ្ងោ​ក​អ៊ុត​អាចោរ​ជើង០១នេះ​ខ្លះ​ពាក់អាវ​បង្ហា​ញអក្សរ «ប៉ូលិស» យ៉ាងសង្ហា​ទៀតផង…

ខេត្តបាត់ដំបង ​៖ ទីតាំង​ល្បែង​អាប៉ោ​ង​មួយ​​កន្លែង​ត្រូវ​គេ​រាយ​កា​រណ៍​​ថា បា​ន​បើក​ដំណើរការ​យ៉ាង​រលូន និង​មាន​សេចក្ដីសុខ​ជាច្រើន​ខែ​កន្លងមក​ហើយ ដោយ​គ្មាន​ការ​រំខាន​ដល់​កម្លាំង​សមត្ថកិច្ច​ឡើយ រាប់​តាំងពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ថ្នាក់​ខេត្ត ហើយ​អ្នក​កំ​ពុង​ឆ្ងោ​ក​អ៊ុត​អាចោរ​ជើង០១នេះ​ខ្លះ​ពាក់អាវ​បង្ហា​ញអក្សរ «ប៉ូលិស» យ៉ាងសង្ហា​ទៀតផង ដែលគេ​សង្ស័យ​អាច​ពាក់ព័ន្ធ​នឹង​សមត្ថ​កិ​ច្ច​​។ ទីតាំង​បនល្បែង​អាចោរ​ជើង​១នេះ (អាប៉ោង) នេះ បើ​តាម​សេចក្ដី​រាយ​កា​រណ៍​​ថា ស្ថិត​ក្នុង​ភូមិ​បឹង​អា​ឡោក សង្កាត់​អូរម៉ាល់ ក្រុង​បាត់ដំបង ​។

ប្រភព​ព័ត៌​មាន​បាន​ឲ្យដឹង​ថា មាន​មនុស្ស​ចំនួន០៣នាក់ បាន​រួមដៃ​គ្មាន​បើក​បនល្បែង​គ្មាន​ច្បាប់ទម្លាប់​នេះ គឺឈ្មោះ​ពៅ ជា​ម្ចា​ស់ផ្ទះ ឈ្មោះ សុខ និង ឈ្មោះ ស្រូ​ច​។ បើ​តាម​ប្រភព​ក្រៅផ្លូវការ បាន​អះ​អាង​ថា មេ​ល្បែង​ឈ្មោះ ស្រូ​ច នេះ ​គឺជា​បណ្ដាញ (កស) របស់​អធិការ​ក្រុង​បាត់ដំបង​ផង​។ ព្រោះ​គេ​តែង​ប្រទះឃើញ​បុរស​ម្នាក់​នេះ ធ្លាប់​ពាក់ព័ន្ធ​បំរើ​ការងារ​ឲ្យកម្លាំង​អធិការ​ក្រុង ក្នុង​កិច្ច​ការ​ផ្សេង​ៗ ​។ ប៉ុន្តែ​យ៉ាងណា គេ​នៅ​មិនទាន់​សុំ​ការ​បកស្រាយ​ពី​លោក ពេជ្រ សារ៉ែន អធិការ​ក្រុង​បាត់​ដំបងបា​នភ្លាមៗ ពាក់ព័ន្ធ​នឹង​មេ​ល្បែ​ឈ្មោះ ស្រូ​ច នេះ​។

បើ​តាម​ការពិនិត្យ​ជាក់ស្ដែង​ទៅលើ​រូ​បភា​ពនៃ​សកម្មភាព​ប្រព្រឹត្ត​ល្បែងស៊ីសង​យ៉ាង​គ​គ្លើ​នខា​ង​លើ​នេះ គេ​ឃើញ​សមាសភាព​អ្នក​ប្រព្រឹត្ត​មាន​ចាស់ មាន​ក្មេង មាន​ប្រុស​មាន​ស្រី​។ ប៉ុន្តែ​អ្វី​ដែលគេ​មើល​ឃើញ​យ៉ាង​ជាក់ច្បាស់​គួរឲ្យ​បះ​សក់​នោះ គឺ​មាន​បុរស​ម្នាក់​ពាក់​អា​វយឿងព​ណ៌​ត្រេ​អ៊ី​សរសេរ​អក្សរ«POLICE» លើ​អាវ​នៅ​ពីក្រោយខ្នង​ ។ គេ​មិនដឹង​ឲ្យ​ប្រាកដ​ថា ជន​ម្នាក់​នេះ​មាន​សមាសភាព​ជា​នរណា មាន​តួនាទី​ធ្វើអ្វី​នោះ​ទេ​ ។ ប៉ុន្តែ​បើ​តាម​អ្នក​ដែល​ធ្លាប់ស្គាល់​ប្រវត្តិ​បុរស​ម្នាក់​នេះ​ព្រាល​ៗ បាន​និយាយ​ថា «បុរស​ពាក់​អា​វយឿង​មាន​អក្សរ ប៉ូលិស នោះ គឺ​ឈ្មោះ ពៅ ជា​ម្ចាស់ផ្ទះ​ដែល​បើក​បនល្បែង​ស៊ីសង​ខាងលើ​នេះ​ហើយ»។

គេ​មិនបាន​ដឹង​ច្បាស់​អំពី​ពេល​វេលា នៃ​ការ​បើក​បនល្បែង​ខុសច្បាប់​នៅផ្ទះ​ល្បង​ពៅ​នេះ​ទេ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៏​មានបាន​អះអាង​ថា ទីតាំង​ល្បែង​អាប៉ោង​នៅផ្ទះ​ល្បង​ពៅ​នេះ បាន​បើក​ដំណើរ​ការ​ប្រហែល០២ខែ​កន្លងមក​ហើយ​។ មេ​ល្បែង​បាន​បង់​សំណែន​យ៉ាង​ទៀ​ង​ទាត់ ទៅ​ឲ្យ​សមត្ថកិច្ច​រាប់​ចាប់ពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ថ្នាក់​ខេត្ត​។

គេ​បាន​ស្គាល់​មុខ​យ៉ាង​ច្បាស់​ចំពោះ​អ្ន​ក​ទ​ទូល​ប្រាក់​សំណែន​ប្រចាំ​ខែ​នេះ​ទៀតផង(សុំ​លាក់)។ បើ​តាម​អ្នក​ផ្ដល់​ព័ត៏​មានបាន​បញ្ជាក់​ថា ជាទូទៅ​បន​ល្បែង​នេះ ចាប់​បើកទ្វារ​ប្រមូល​ជើងតាំង​ពី​ព្រឹក​ព្រលឹម តែ​អ្នកលេង​ភាគច្រើន​បាន​មក​ជួបជុំគ្នា​នៅ​ម៉ោង​រសៀល និង ដំណើរការ​រហូតដល់​យប់​ជ្រៅ ដោយ​គ្មាន​ការ​រំខាន​ដល់​សមត្ថកិច្ច​នៅ​អង្គភាព​ណា​មួយ​ឡើយ​។

សូម្បី​លោក​ចៅសង្កាត់ លោក​ចៅហ្វាយក្រុង រហូតដល់​លោក​ចៅហ្វាយខេត្ត ក៏​មិនបាន​ជ្រាប​ជា​ដំណឹង​ដែរ​។ មានតែ​មន្ត្រី​ខិលខូច​ទេ ដែល​ជ្រាប​រឿង​នេះ​ច្បាស់​។ មិន​តែប៉ុណ្ណោះ មន្ត្រី​ខិច​ខូច​ទាំងនោះ ឈរ​ចាំ​ការពារ​បនល្បែង​ទាំងនេះ​យ៉ាង​ពេញទំហឹង​ទៀតផង​។ ពេលនេះ ម៉ោង​នេះ បនល្បែង​នេះ បាន​និង​កំពុង​ប្រមូលផ្ដុំ​គ្នា​ប្រព្រឹត្តទៅ​យ៉ាង​មាន​សេចក្ដីសុខ​បំផុត​។

ប៉ុន្តែ​យ៉ាងណា មហាជន​ក៏​កំពុង​រង​ចាំ​អ៊ុត​ផង​ដែរ​ថា តើ​សមត្ថកិច្ច​ក្នុង​ស្ថាប័ន​ណា អង្គភាព​ណា ជា​អ្នកបង្ហាញ​ស្នាដៃ ចុះ​បង្ក្រាប​ទីតាំង​ល្បែង​នៅ​ខាងក្រោយ​ផ្ទះ​លោកបង​ពី​ខាងលើ​នេះ ?​​

អត្ថបទសរសេរ ដោយ