ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំ​ម្លាំ​ងចុះកា.ប់​បំផ្លាញ​កញ្ឆាស្រស់​ចោលនៅ​៦ទី​តាំង​​ជិត៣០០០ដើម

1 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៣ ​​​បាន​ចុះ​សហ​ការ ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំរោងក្រុង​ដូន​កែវ និង​ស្រុក​គី​រី​វង់សរុប​ចំនួន​៤០​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី…

ខេត្ត​តាកែវ ៖ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៣ ​​​បាន​ចុះ​សហ​ការ ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំរោងក្រុង​ដូន​កែវ និង​ស្រុក​គី​រី​វង់សរុប​ចំនួន​៤០​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​ និង​លោក ខាន់​សុខា អភិ​បាលរង​ខេត្ត លោក សុត​ខុន​អភិបាលស្រុក​គី​រី​វង់ ក្រោម​ការ​បញ្ជា​ផ្ទាល់​លោក ញ៉ា​ន បូ​រី ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តតាកែវ ។

លោក​វរ​សេនី​ឯក​ង៉ែត ច​ន៉​ធី មេបញ្ជាការ​រង​កង​រាជ​អាវុធ​ខេត្ត​បានអោយ​ដឹង​ថា យើង​បាន​បែងចែក​ជា​២ ​ដើម្បី​រុករក​ទីតាំង​ដាំដំណាំ​កញ្ឆា​ចំនួន​០២​កន្លែង កន្លែង​ទី​០១ នៅ​ត្រង់​ចំណុច​ខាង​កាប់​ថ្ម​ជ្រោះ​​​ទួង​ទូង ស្ថិត​នៅ​ភូមិ​ស្លា ឃុំ​តា​អូរ​ ស្រុក​គី​រី​វង់ ​ខេត្តតាកែវ​ ។

លោក​មេបញ្ជាការ​ង​បានអោយ​ដឹង​ទៀត​ថា​ ជា​លទ្ធ​ផលកំ​ម្លាំ​ង​យើង​បាន​កា.ប់​បំផ្លាញ​កញ្ឆា​ស្រស់​ចោល​ចំនួន​៥៣៦០​ដើម​ នៅ​លើ​ផ្ទៃដី​២៥៩​ម៉ែត្រ​ការ៉េ ស្មើ​ចំនួន​០៦​ទីតាំង​, ​អាង​ស្តុ​ប​ទឹក​ចំនួន​០៤ ។
កន្លែង​ទី​០២ត្រង់​ចំណុច​ភ្នំ​ថ្ម​ត្រួត ស្ថិត​នៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រៃ​អំពក ស្រុក​គី​រី​វង់ ខេត្តតាកែវ​។

ជា​លទ្ធផល កា.ប់​បំផ្លាញ​ក​ញ្ឆា​ស្រស់​ចោល​ចំនួន០៦​ទីតាំង​ ស្មើចំនួន​២៩៨៩​ដើម ​នៅលើផ្ទៃដី​១.១០០ម៉ែត្រ​ការ៉េ អាង​ស្តុក​ទឹក​ចំនួន​០៣ លោក​ខាន់ សុខា អភិបាលរង​ខេត្ត​បានអោយ​ដឹង​ថា​ ក្រោយ​ដក​នឹង​កា.ប់​បំផ្លាញ​រួច​កម្លាំង​យើង​បាន​ដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​ទីតាំង​តែ​ម្តង ហើយ​កន្លង​មក​សមត្ថកិច្ច​យើង​បាន​ឡើង​ទៅ​លើ​ភ្នំ​បា​យ៉ង់​កោ​នេះ​បាន​ដក​នឹង​កាប់​បំផ្លាញ​ចោល​នូវ​ដំណាំ​កញ្ឆា​ដោយ​ខុស​ច្បាប់​នេះ​ចោល​ជា​ញឹកញាប់​ ។

តែ​ទោះបី​មានការ​សហ​ការ​គ្នា​ ដើម្បី​ដកកា.ប់​បំផ្លាញ​នឹង​ដុត​បំផ្លាញ​ចោល​នូវ​ដំណាំ​កញ្ឆា​ស្រស់​នេះ​បែប​ណា​ក៏​ដោយ​ ក៏​នៅ​មាន​ក្រុម​ជន​សង្គម​ងងឹត​នៅ​តែ​ជួល​នឹង​អោយ​ប្រជាពលរដ្ឋ​លួច​ដាំ​ដ​ដៃ​ល​តែ​ទោះបីជា​យ៉ាងនេះ​ក្តី​អាជ្ញាធរ​ខេត្ត​ ក៏​ដូច​ជា​សមត្ថកិច្ច​យើង​នៅ​តែ​បន្ត​សហ​ការគ្នា​ ដើម្បី​ឡើង​ទៅ​ដកដុត​នឹង​កា.ប់​បំផ្លាញ​ចោល​ដូច​ភ្លៀងរលឹម​ជា​និច្ច​ ។​​

អត្ថបទសរសេរ ដោយ