ដង្កូវព្រូនមាននៅគ្រប់ទីកន្លែងដូចជា កន្លែងមិនស្អាត និងក្នុងចំណីអាហារជាដើម ដូច្នេះវាងាយនឹងឆ្លងយ៉ាងឆាប់រហ័សបំផុតតាមរយៈការកង្វះអនាម័យ ។ ចំពោះរោគសញ្ញានៃដង្កូវព្រូននេះ គឺអាស្រ័យទៅតាមបរិមាណដង្កូវ ព្រូន និងតេនញ៉ា ។ រោគសញ្ញាភាគច្រើនដែលតែងជួបញឹកញាប់ជាងគេមានដូចជា ៖
១-ប្រភេទព្រូនដង្កូវមូលមានសញ្ញាដូចជា៖
-គេងមិនលក់ស្កប់ស្កល់នៅពេលយប់ដោយសាររមាស់គូទ
-ឈឺពោះ ចុកពោះ ឆ្អល់ពោះ
-ធំពោះ, ក្អូត, ក្តៅខ្លួនតិចៗ
-រាករូស ជួនកាលរាកមានឈាមមកជាមួយ
-ស្លេកស្លាំង អស់កម្លាំង
-កន្ទួលរមាស់ផ្នែកខាងក្រោមនៃជើង ឬកន្លែងដែលព្រូនចូល
-រមាស់បំពង់ក ក្អក
-លៀនក្រសាល់គូទ
-ជុះ ឬក្អូតមានធ្លាក់ដង្កូវព្រូនផងដែរ
២-ប្រភេទព្រូនដង្កូវសំប៉ែត (តេនញ៉ា) រោគសញ្ញាមានដូចជា ៖
-ឈឺពោះ ចុកពោះ ឆ្អល់ពោះ
-មិនឃ្លាន, ចង្អោរ, ស្លេកស្លាំង អស់កម្លាំង
-ជុះមកមានធ្លាក់ផ្នែកកងៗរបស់តេនញ៉ា ។
នៅពេលដែលកើតមានដង្កូវព្រូន ឬតេនញ៉ា ហើយមិនបានព្យាបាលឲ្យបានត្រឹមត្រូវ និងឲ្យបានទាន់ពេលវេលាទេ វាអាចបណ្តាលឲ្យមានផលវិបាកដូចខាងក្រោម ៖
-រលាកពោះវៀន
-ស្ទះពោះវៀន ឬបំពង់ទឹកប្រមាត់ (ត្រូវធ្វើការវះកាត់)
-ដុំក្នុងខួរក្បាល និងនៅកន្លែងផ្សេងទៀត (តេនញ៉ាជ្រូក)
-កង្វះអាហារូបត្ថម្ភ
-ទន់ខ្សោយផ្នែកបញ្ញា និងស្មារតី ការរៀនសូត្ររបស់កុមារមានការធ្លាក់ចុះជាដើម ។
ដើម្បីបញ្ចៀសបញ្ហាទាំងអស់នេះ មានតែការរស់នៅប្រកបដោយអនាម័យ និងការហូបស្អាត បូករួមនឹងបរិស្ថានក្នុងផ្ទះ ក្រៅផ្ទះល្អផងដែរ ៕
ចែករំលែកព័តមាននេះ