ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស ឆ្មក់​ចូលចាប់បុរសម្នាក់ ឆែកឆេររក​ឃើញគ្រឿងញៀ.នប៉ុន្មានកញ្ចប់

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ ក្រោយទទួលបានការរាយការណ៍ពីលោកមេភូមិ និងប្រជាការពារភូមិទឹកផុសថា មាន​​មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ទើបសមត្ថកិច្ច បានឆ្មក់ចូលឃាត់ខ្លួនជនសង្ស័យម្នាក់ ដល់ក្នុងផ្ទះ​។ ហេតុការណ៍ឃាត់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង…

ខេត្តប៉ៃលិន៖ ក្រោយទទួលបានការរាយការណ៍ពីលោកមេភូមិ និងប្រជាការពារភូមិទឹកផុសថា មាន​​មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ទើបសមត្ថកិច្ច បានឆ្មក់ចូលឃាត់ខ្លួនជនសង្ស័យម្នាក់ ដល់ក្នុងផ្ទះ​។ ហេតុការណ៍ឃាត់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង ១១​​ព្រឹក ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២២​ នៅក្នុងដីចំការចន្ទីមួយកន្លែង ស្ថិតក្នុងភូមិទឹកផុស​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភពព័ត៌មានបានឱ្យដឹងថា ​កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង​ប៉ៃលិន​ ​សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន​ បាន​ទៅដល់ទីតាំងខាងលើ ស្រាប់តែជន​សង្ស័យ ព្យាយាមរត់គេចខ្លួន​។ តែត្រូវសមត្ថកិច្ចចាប់ឃាត់បាន។ ជននោះ មាន​ឈ្មោះ​ វង់​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ ​៣០ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ​ រស់នៅភូមិ​ភូមិទឹកផុស​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ មានផ្ទុយសារធាតុញៀន។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា វត្ថុតាងដកហូត រួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួ​ន ៥កញ្ចប់​ ទម្ងន់​ ៤,១៦ក្រាម​ សាច់ថ្នាំ​សុទ្ធ ម៉ូតូសេរីចាស់ចំនួន ០១គ្រឿង ទូរស័ព្ទចំនួន ០៤គ្រឿង ម៉ាក ViVo ពណ៌ទឹកមាសចំនួន ០១គ្រឿង ម៉ាក lnfinixពណ៌ទឹកសមុទ្រចំនួន ០១គ្រឿង និងម៉ាក Nokia​ អិនចុចពិលចំនួន ០២គ្រឿង។ កាំបិតផ្គាក់ចំនួន ០៣ដើម ដាវចំនួន ០១ដើម ពូថៅដៃចំនួន ០១ដើម។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាល​ក្រុង​ប៉ៃលិន ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត៕  នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ