ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស៥៩នាក់ស្លា.ប់ និងរាប់លាននាក់ជាប់គាំងដោយសារទឹកជំនន់នៅឥណ្ឌា និងបង់ក្លាដេស

1 ឆ្នាំ មុន

បរទេស៖ រយៈពេលប៉ុន្មានថ្ងៃនេះ ទឹកជំនន់បានវា.យប្រហារយ៉ាងខ្លាំងក្លានៅប្រទេសឥណ្ឌា និងបង់ក្លាដេស បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥៩នាក់បានស្លា.ប់ និងមនុស្សរាប់លាននាក់ផ្សេងទៀតបានជាប់គាំងមិនអាចចេញទៅណារួច ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York…

បរទេស៖ រយៈពេលប៉ុន្មានថ្ងៃនេះ ទឹកជំនន់បានវា.យប្រហារយ៉ាងខ្លាំងក្លានៅប្រទេសឥណ្ឌា និងបង់ក្លាដេស បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥៩នាក់បានស្លា.ប់ និងមនុស្សរាប់លាននាក់ផ្សេងទៀតបានជាប់គាំងមិនអាចចេញទៅណារួច ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Post នៅថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ២០២២។

ក្រុមមន្ត្រីបាននិយាយថា ព្យុះមូសុងនៅបង់ក្លាដែស និងឥណ្ឌា បានបន្តវាយប្រហារមិនឈប់ឈរ និងពុំទាន់មានសញ្ញាណាមួយបញ្ជាក់ថា​វានឹងបញ្ចប់នៅពេលណានោះទេ។ ទឹកជំនន់នេះបាននឹងកំពុងគំរា.មកំហែងជីវិតមនុស្សរាប់លាននាក់ នៅក្នុងប្រទេសបង់ក្លាដែស និងប្រទេសឥណ្ឌា។ ជាមួយគ្នានោះផងដែរ អ្នកជំនាញបាននិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កនូវគ្រោះមហន្តរាយកាន់តែសាហាវឃោរឃៅ និងមិនអាចទាយទុកជាមុនបាន។


ភ្លៀងធ្លាក់ឥតឈប់ឈរក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ បានជន់លិចតំបន់ដ៏ច្រើនសន្ធឹកសន្ធាប់នៃភាគឦសាននៃប្រទេសបង់ក្លាដែស ដោយកម្លាំងកងទ័ពត្រូវបានដាក់ពង្រាយដើម្បីជម្លៀសពលរដ្ឋដែលត្រូវបានកាត់ផ្តាច់ចេញពីសហគមន៍ជិតខាងដោយសារតែការវាយប្រហារដោយទឺកជំនន់។ សាលារៀន​ត្រូវ​បាន​ប្រែ​ក្លាយ​ទៅ​ជាទី​ជម្រក​សង្គ្រោះ​សម្រាប់​ផ្ទះ​ភូមិ​ទាំង​មូល​ដែល​ត្រូវ​ជន់​លិច​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ ដោយ​ភ្លៀងធ្លាក់មិនឈប់ឈរហូរហៀរពេញផ្ទៃ ដែលធ្វើឱ្យមានការ​បាក់​ច្រាំង​ទន្លេ​ភ្លាមៗផងដែរ។

ក្រៅពីទឹកជំនន់បានឆក់យកជីវិតមនុស្សនោះ ខ្យល់ព្យុះរន្ទះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១ នាក់នៅក្នុងប្រទេសបង់ក្លាដែស ខណៈដែលនៅសល់ត្រូវបានបាត់បង់ដោយទឹកជំនន់ ផ្លេកបន្ទោរ និងការរអិលបាក់ដីនៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានបារាំងបានរាយការណ៍កាលពីថ្ងៃសៅរ៍។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបានរាយការណ៍ថា នៅក្នុងរដ្ឋ Assam របស់ប្រទេសឥណ្ឌា ផ្ទះចំនួន ២ លានត្រូវបានជន់លិចស្ថិតនៅក្រោមទឹកជំនន់ ។ អ្នកស្រុកពិពណ៌នាអំពីស្ថានភាពដ៏អាក្រក់យ៉ាងដូច្នេះថា «តើយើងអាចទទួលទានបានយ៉ាងដូចម្តេច (ក្នុងស្ថានភាពអាក្រក់បែបនេះ)?»។ នេះជាការលើកឡើងរបស់អ្នកស្រី Anjuman Ara Begum ដែលបាននិយាយចេញពីផ្ទះបាយរបស់អ្នកស្រីដែលកំពុងតែលិចទឹក។ អ្នកស្រីបន្តថា រូបអ្នកស្រីនិងពលរដ្ឋផ្សេងទៀតបាននិងកំពុងជាប់គាំង ខណៈអ្នកស្រីមិន​អាច​ធ្វើ​អ្វីបានសោះ សូម្បីតែចំអិនម្ហូប។

នៅបង់ក្លាដែសមានទន្លេប្រហែល ១៣០ ទន្លៃដែលទន្លេទាំងនេះបានបង្ហាញនូវសញ្ញាកើនឡើងយ៉ាងគ្រោះថ្នាក់នៅជិតទំនប់ទឹករបស់ពួកគេ នេះបើយោងតាមមជ្ឈមណ្ឌលព្យាករណ៍ទឹកជំនន់ និងព្រមាននៅទីក្រុងដាកា រដ្ឋធានី៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ