ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ចូល​ដល់​ក្នុងផ្ទះ​ធ្វើ​ជា​សួរនាំ​នាង រួច​ស្ទុះ​ទៅ​ធ្វើ​សកម្មភាព​ផ្អើល​ផ្ទះ​អ៊ុតសក់

3 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​មួយ​គ្រឿង​ពី​ជន​រង​គ្រោះ​ដល់​ក្នុងផ្ទះ​អ៊ុតសក់​តែ​ម្តង តែ​ត្រូវ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​មួយ​គ្រឿង​ពី​ជន​រង​គ្រោះ​ដល់​ក្នុងផ្ទះ​អ៊ុតសក់​តែ​ម្តង តែ​ត្រូវ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​បាន រួច​ប្រគល់​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ផ្ទះ​អ៊ុតសក់​យីហោ «​រស្មី​» មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រៃ​ទារ​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ មានឈ្មោះ ព្រីង សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​មានស្រុក​កំណើត​នៅ​ភូមិ​ទន្លេ​រនាម ឃុំ​ចំប៉ី ស្រុក​អង្គ​ជ័យ ខេត្តកំពត ។ ចំណែក​នារី​រង​គ្រោះ​វិញ​មានឈ្មោះ ជុំ រស្មី អាយុ​២២​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ថ្ម​ការ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ចំពោះ​សម្ភារៈ​ដែល​នៅ​ក្នុង​កាបូបស្ពាយ មាន​លុយ​ចំនួន​៣៦៥០០​រៀល និង​ទូរស័ព្ទ​ម៉ាក OPPO មួយ​គ្រឿង​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២ ជន​រង​គ្រោះ និង​បងស្រី​នៅ​ក្នុងផ្ទះ​អ៊ុតសក់​យីហោ «​រស្មី​» បន្ទាប់​មក​បងស្រី​របស់​ជន​រង​គ្រោះ​បាន​ចូល​ទៅ​បន្ទប់ទឹក​ដើម្បី​ងូតទឹក​បាត់​ទៅ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម្នាក់ឯង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CZ-1059 មក​ឈប់​នៅ​ខាង​មុខ​ផ្ទះ​អ៊ុតសក់ ហើយ​ក៏​ដើរ​ចូល​ទៅ​សួរនាំ​ជន​រង​គ្រោះ​ថា «​ចែ​ម្នាក់​ទៀត​ទៅ​ណា​» ។

ប្រភព​ដដែល​បន្ត​ថា គ្រាន់តែ​សួរ​ភ្លាម ជនសង្ស័យ​រូប​នេះ​ក៏​បាន​ស្ទុះ​ទៅ​ឆក់​កាបូបស្ពាយ​ដែល​ទុក​ខាងក្រោយ​ខ្នង រួច​យក​ទូរស័ព្ទ​ម៉ាក OPPO មួយ​គ្រឿង​ទៀត ដែល​ទុក​ក្នុង​ហោប៉ៅ​ខោ​តែ​ម្តង ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ទាញ​យក​វិញ ក៏​ប្រវា​.​យ​ប្រតប់​គ្នា​ជាមួយ​ជនសង្ស័យ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ចាប់ រួច​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ