ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រា​ក់​១ប្រាវ វាយ​ប្រហារ​​លំនៅឋាន​អស់​១៣​ខ្នង​​​​នៅ​​ស្រុក​ថ្មគោ​ល

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ខ្យល់​កន្ត្រាក់​បាន​វា.យប្រហារ​ទៅលើ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ បណ្ដាលឲ្យ​ខូចខាត​អស់​ចំនួន១៣ខ្នង កាលពី​ល្ងាច​ថ្ងៃទី​១៦ មិថុនា នៅ​ភូ​មិ​តាពូង​ជើង ឃុំ​តាម៉ឺន ស្រុក​ថ្មគោល តែ​ពុំ​មាន​គ្រោះថ្នាក់ដល់​មនុស្សនោះ​​ទេ​ ។…

ខេត្តបាត់ដំបង​៖ ខ្យល់​កន្ត្រាក់​បាន​វា.យប្រហារ​ទៅលើ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ បណ្ដាលឲ្យ​ខូចខាត​អស់​ចំនួន១៣ខ្នង កាលពី​ល្ងាច​ថ្ងៃទី​១៦ មិថុនា នៅ​ភូ​មិ​តាពូង​ជើង ឃុំ​តាម៉ឺន ស្រុក​ថ្មគោល តែ​ពុំ​មាន​គ្រោះថ្នាក់ដល់​មនុស្សនោះ​​ទេ​ ។ នេះ​បើ​តាម​សេចក្ដី​រាយ​កា​រណ៍របស់​សមត្ថកិច្ច​​ ។

អធិការ​ស្រុក​ថ្មគោល លោ​ក សេង លុច បាន​ឲ្យដឹង​ថា លំនៅឋាន​ពលរដ្ឋ​ចំនួន១៣ខ្នង នៅក្នុ​ង​ភូមិ ឃុំ​ខាងលើ ត្រូវ​បាន​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​ក្នុងរយៈពេ​ល​ខ្លី តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​
ទេ​ ។

លោក​បាន​ប្រាប់​ថា នៅពេល​កើតហេតុ មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំ​ង តែ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​តែ​ភូមិ​ខាងលើ​តែប៉ុ​ណ្ណោះ​។ បើ​តាម​របាយ​កា​រណ៍បាន​បញ្ជាក់​ថា លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ទាំង១៣ខ្នង​ខាងលើ​នេះ បាន​រង​ការខូចខាត​ភាគច្រើន​របើក​ដំបូង​ស្ទើរ​ទាំ​ង​ស្រុង និង ខ្លះទៀត​ខូចខាត​ជញ្ជាំង ដែល​រសាត់​រប៉ាត់រប៉ាយ​ពេញ​ភូមិ​។

យ៉ាងណាក្ដី បើ​តាម​លោកសេង លុច បាន​បញ្ជាក់​ថា នេះ​គ្រាន់តែ​ជារ​បាយ​កា​រណ៍​បឋម​ប៉ុ​ណ្ណោះ ព្រោះ​ពេលនេះ​ សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី កំពុង​ចុះ​ត្រូ​ត​ពិនិ​ត្យ ដើម្បី​ធ្វើ​របាយ​កា​រណ៍​ជាក់លាក់​អំពី​តុ​ល្យ​ការនៃ​ការខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ​ហើយ​ ៕ ​

អត្ថបទសរសេរ ដោយ