គ្លីនិក វេជ្ជបុត្រ រងការចោទប្រកាន់ថា ធ្វើឲ្យគ្រូបង្រៀនម្នាក់ស្លា.ប់
រាជធានីភ្នំពេញ ៖ បុរសជាគ្រូបង្រៀន វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវម្នាក់បានស្លា.ប់បាត់បង់ជីវិតយ៉ាងណោចអធមចោលកូនប្រុស-ស្រី៥នាក់ …
រាជធានីភ្នំពេញ ៖ បុរសជាគ្រូបង្រៀន វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវម្នាក់បានស្លា.ប់បាត់បង់ជីវិតយ៉ាងណោចអធមចោលកូនប្រុស-ស្រី៥នាក់ …
រាជធានីភ្នំពេញ ៖ បុរសជាគ្រូបង្រៀន វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងណោចអធមចោលកូនប្រុស-ស្រី៥នាក់ ក្រោយពេលដែលរូបគាត់មានអាការៈមិនស្រួលខ្លួនដោយចុកពោះ និងក្អួតចង្អោរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកធ្វើការព្យាបាលនៅក្នុងគ្លីនិក វេជ្ជបុត្រ ទើបតែបានរយៈពេលជាងមួយម៉ោង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅគ្លីនិក វេជ្ជបុត្រ ដែលមានទីតាំងផ្ទះលេខ១៨៩ ផ្លូវលេខ៤៣២ (ទល់មុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់) ក្នុងសង្កាត់ទំបន់ទឹក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីលោក ព្រុំ ចន្ទតារា អាយុ៣១ឆ្នាំ ជាកូនជនរងគ្រោះ បានរៀបរាប់ប្រាប់ឱ្យដឹងថា ឪពុករបស់លោកដែលរងគ្រោះមានឈ្មោះ ព្រុំ ប៊ុនថន អាយុ៥៤ឆ្នាំ មុខរបរជាគ្រូចង្រៀនផ្នែកគីមី និង រូបវិទ្យា នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវ មានប្រពន្ធ និងកូនប្រុស-ស្រី៥នាក់ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពបន្តថា កាលពីវេលាម៉ោងប្រហែលជាង៣រសៀលថ្ងៃទី១៨ វិច្ឆិកា ឪពុករបស់លោកមានអាការៈចុកពោះ ចុកចំណុចបោះដៃផុត និងក្អួតចង្អោរយ៉ាងខ្លាំង ហើយក្រុមគ្រួសាររបស់លោកក៏បានបញ្ជូនទៅកាន់ឱសថស្ថានមួយកន្លែងនៅម្តុំផ្សារបឹងទំពុន ដើម្បីធ្វើការព្យាបាល ។ ក្រោយពេលដែលគ្រូពេទ្យនៅឱសថស្ថានមួយនោះធ្វើការចាក់ថ្នាំចំនួន២ម្ជុលឲ្យរួចហើយ ឪពុករបស់លោកក៏មានអាការៈធូរស្បើយជាធម្មតាឡើងវិញ និងត្រឡប់ទៅសំរាកនៅផ្ទះវិញ ដោយគ្រូពេទ្យបានផ្តាំពួកគាត់ថា «ជំងឺឪពុករបស់លោកមិនអាចចាក់សេរ៉ូមបានឡើយ» ។
កូនប្រុសជនរងគ្រោះបានប្រាប់បន្តទៀតថា រហូតដល់ម៉ោងប្រមាណជាង៧យប់ថ្ងៃដដែល ជំងឺឪពុករបស់លោកក៏ចាប់ផ្តើមឈឺឡើងវិញ ដោយចុកពោះចុកត្រង់បោះដៃផុត និងមានអាការៈក្អួតចង្អោរដដែល ហើយក្រុមគ្រួសាររបស់លោកក៏បានបញ្ជូនតាមម៉ូតូរ៉ឺម៉កកង់បីទៅធ្វើការព្យាបាលនៅគ្លីនិក វេជ្ជបុត្រ ម្តង ដោយគាត់អាចដើរដោយខ្លួនឯង និងនិយាយរៀបរាប់ប្រាប់ពេទ្យបាន ។ ពេលនោះក្រុមគ្រួពេទ្យក៏បានយកសេរ៉ូម២ប្លោកទៅចាក់ដៃទាំងសងខាងរបស់គាត់ ហើយពួកគាត់ក៏បានប្រាប់ទៅក្រុមគ្រូរពេទ្យទាំងនោះទៅតាមបណ្តាំរបស់ពេទ្យនៅឱសថស្ថានមុនថា «ជំងឺឪពុករបស់គាត់មិនអាចព្យាបាលដោយការដាក់សេរ៉ូមបានឡើយ» តែត្រូវបានក្រុមគ្រូពេទ្យទាំងនោះបដិសេធ និងនិយាយតបវិញថា «មិនអីទេ» ។ ក្រុមគ្រួសាររបស់គាត់ក៏យល់ព្រម ។
កូនប្រុសជនរងគ្រោះបញ្ជាក់ថា ក្រោយពេលដែលក្រុមគ្រូរពេទ្យគ្លីនិក វេជ្ជបុត្រ ធ្វើការព្យាបាលដោយដាក់សេរ៉ូមម្តង២ប្លោកនោះបានតែបន្តិចពោះឪពុករបស់លោកក៏ចាប់ផ្តើមប៉ោងធំឡើងៗ និងមានអាការៈរើបម្រាស់ និងបោចសេរ៉ូមចេញ តែត្រូវបានក្រុមគ្រូពេទ្យព្យាយាមចាប់ដាក់រហូតទាល់តែអស់សេរ៉ូមចំនួន២ប្លោកនោះ និងបន្តដាក់សេរ៉ូមបន្ថែម១ប្លោកទៀត ហើយគាត់ក៏កាន់តែមានអាការៈក្តៅអន្ទះអន្ទែងខ្លាំងៗឡើង និងបែកពពុះមាត់ផងដែរ ហើយក្រុមគ្រូពេទ្យទាំងនោះប្រាប់ឪពុករបស់លោកឲ្យព្យាយាមនោម តែឪពុករបស់លោកនោមមិនចេញឡើយ ក៏បាត់មាត់បាត់ក និងលែងរើបម្រាស់ទៀត ទំនងជាដឹងថា ឪពុករបស់លោកមានអាការៈធ្ងន់ធ្ងរមិនអាចព្យាបាលបាន គ្រូពេទ្យទាំងនោះក៏បញ្ជូនឪពុករបស់លោកតាមរថយន្តសាមុយរបស់ខ្លួនបន្តទោកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែនៅពេលដែលទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានក្រុមគ្រូពេទ្យនៅទីនោះបានប្រាប់ថា «ឪពុករបស់លោកបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ» ធ្វើឲ្យពួកគាត់មានការរន្ធត់ចិត្តយ៉ាងខ្លាំងផង ។
ក្រោយពេលដែលក្រុមគ្រូពេទ្យរបស់គ្លីនិក វេជ្ជបុត្រ ព្យាបាលឪពុករបស់លោកបណ្តាលឲ្យស្លាប់បាត់បង់ជីវិតហើយនោះ ក្រុមគ្រួសាររបស់លោកក៏បានយកសពទៅតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីនៅវត្តសន្សំកុសល និងបានរត់ទៅដាក់ពាក្យបណ្តឹងនៅនគរបបាលបុស្តិ៍ទំនប់ទឹក ដើម្បីឲ្យរកយុត្តិធ៌មទាំងយប់ផងដែរ តែត្រូវសមត្ថកិច្ចថាជាប់រវល់ លុះព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបមកដាក់ម្តងទៀត ។
ពាក់ព័ន្ធទៅនឹងការព្យាបាលបណ្តាលឲ្យស្លាប់បាត់បង់ជីវិតរបស់គ្រូបង្រៀនម្នាក់ខាងលើនេះដែរ ភ្នាក់ងារ«កោះសន្តិភាព»បានធ្វើការទាក់ទងទៅគ្លីនិក វេជ្ជបុត្រ តាមប្រព័ន្ធទូរស័ព្ទលើតុមួយខ្សែដែលមានលេខ ០២៣ ២១២ ៣៣២ ដើម្បីធ្វើការសាកសួរអំពីបញ្ហានេះដែរ ត្រូវបានស្ត្រីម្នាក់បានលើកទទួល និងឆ្លើយប្រាប់ថា «តម្រូវឲ្យធ្វើការសាកសួរទៅខាងក្រសួងសុខាភិបាលវិញ ព្រោះខាងមន្ទីរសំរាកព្យាបាល វេជ្ជបុត្រ របស់គាត់បានផ្ញើរទៅអស់ហើយ» ៕
ចែករំលែកព័តមាននេះ