ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា បណ្ដាល​ឱ្យ​ស្លា.ប់ និងរបួសចំនួន ៣នាក់ នៅខេត្ត​ពោធិ៍សាត់

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់ មនុស្សម្នាក់ បានស្លា.ប់ និង ២នាក់ផ្សេងទៀត បានរងរបួស​ធ្ងន់​ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា ជាបន្តបន្ទាប់ ក្នុងខេត្ត​ពោធិ៍សាត់…

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់ មនុស្សម្នាក់ បានស្លា.ប់ និង ២នាក់ផ្សេងទៀត បានរងរបួស​ធ្ងន់​ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា ជាបន្តបន្ទាប់ ក្នុងខេត្ត​ពោធិ៍សាត់ កាលពីចុងសប្តាហ៍កន្លងមកនេះ។

សមត្ថកិច្ច ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទីមួយ កើតឡើង នៅវេលាម៉ោង ៧យប់ ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២ នៅលើផ្លូវកៅស៊ូ ចំណុចអូទូក ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ហេតុការណ៍នោះ កើតឡើងរវាង​ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F.4757 បើកបុកគោយន្តកន្ត្រៃពីក្រោយ ខណៈពេលធ្វើដំណើរស្របគ្នា ពីលិចទៅកើត បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់។

ជនរងគ្រោះ ឈ្មោះ ខ្វសាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាអ្នកបើកបរម៉ូតូ នៅក្នុងភូមិឈើទ័ព ឃុំឈើតុំស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកភាគីខាងគោយន្តកន្ត្រៃ បន្ទាប់ពីកើតហេតុភ្លាមៗ បានបើកគោយន្តគេចខ្លួនបាត់។

ចំណែកករណីគ្រោះថ្នាក់ចរាចរណ៍ទី២ កើតឡើង នៅវេលាម៉ោង ៤ និង ១៥នាទី រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ​លើកំណាត់ផ្លូវជាតិលេខ៥ ​ចន្លោះគីឡូម៉ែត្រលេខ ១៥៤ និង ១៥៥ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ហេតុការណ៍គ្រោះថ្នាក់នោះ កើតឡើងដោយរថយន្តធុ​នធំ ម៉ាកអ៊ីណូ ពណ៌សខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3D.5877 ធ្វើចរាចរណ៍ ក្នុងទិសដៅពីកើតទៅលិច បុកម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE.4539 ជិះគ្នាពីរនាក់ ឆ្លងផ្លូវពីត្បូងទៅជើង បណ្ដាលអោយឈ្មោះ ជា ប៊ុនជិន ភេទប្រុស អាយុ 52 ឆ្នាំ រស់នៅក្នុងភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ បានស្លា.ប់ នៅពេលបញ្ជូនយកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់។ ចំណែក​អ្នករួមដំណើរ ត្រូវជាកូនស្រី រងរបួសស្រាល។

ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តហ៊ីណូ បានរត់គេចខ្លួនបាត់ស្រមោល។ ចំពោះ​ករណីគ្រោះថ្នាក់ចរាចរណ៍ទី២ នេះ សមត្ថកិច្ចលើកឡើងថា គឺដោយសាររថយន្តធំ បើកបរក្នុងល្បឿនលឿន ឯភាគីខាងម៉ូតូបើកបរឆ្លងផ្លូវមិនប្រយ័ត្ន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ