ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្ដាហ៍ទី២ ខែមិថុនា មានភ្ញៀវទេសចរជិត ៣៣ម៉ឺន​នាក់ ចេញដើរកម្សាន្ត ខេត្តព្រៃវែង ទទួលបានច្រើនជាងគេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២២នេះ បានបង្ហាញអំពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង ប្រចាំសប្តាហ៍ថ្ងៃទី១១-១២…

រាជធានីភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២២នេះ បានបង្ហាញអំពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង ប្រចាំសប្តាហ៍ថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវសរុបមានចំនួន ៣២៧,១៥៤នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ៣១០,២៥០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន ១៦,៩០៤នាក់។

របាយការណ៍ក្រសួងទេសចរណ៍ បង្ហាញថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ​ខេត្តព្រៃវែង ៧៩,៦៩៥នាក់ ខេត្តព្រះសីហនុ ៥២,៤៥៨នាក់ ខេត្តបាត់ដំបង ៣៨,៩៥០នាក់ ខេត្តកំពត ៣១,៨៥៥នាក់ ខេត្តសៀមរាប ១៥,៩៥៩នាក់ រាជធានីភ្នំពេញ ១៤,៧៩៣នាក់ ខេត្តកំពង់ស្ពឺ ១៤,៤១៦នាក់ ខេត្តកែប ១២,៨៦៣នាក់ ខេត្តពោធិ៍សាត់ ១២,៦០២នាក់។

ជាការកត់សម្គាល់របស់លោករដ្ឋមន្ត្រី ថោង ខុន តួលេខខាងលើ ​កើនឡើងប្រមាណ ៣៩.៤៩% ធៀបនឹងចុងសប្តាហ៍កន្លងមក។ តាមការសង្កេតជាក់ស្តែង ភ្ញៀវ ដែលដើរកម្សាន្ត នៅតាមគោល​ដៅ​ទេសចរណ៍នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភាគច្រើន ជាភ្ញៀវក្នុងខេត្តផ្ទាល់ ឬភ្ញៀវ ដែលនៅខេត្តជាប់គ្នា។

លោករដ្ឋមន្ត្រី បានបន្តថា ចំពោះភ្ញៀវ ដែលដើរកម្សាន្តចេញពីរាជធានីភ្នំពេញ ទៅកាន់គោលដៅ​ទេសចរណ៍ឆ្ងាយៗ គឺ​ថយចុះបន្តិចក្នុងសប្តាហ៍នេះ លើកលែងតែគោលដៅតំបន់ឆ្នេរ ពិសេស​កំពត និងកែប៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ