ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ! ផឹកផងច្រៀងផងចង់បំបាត់​ទុក្ខ បាត់មែន

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ យុវជន​៣​នាក់​ម្នាក់ ​បាន​ស្លាប់​ភ្លាម​ៗ​ និង២​នាក់​ទៀត​រងរ​បួ​សធ្ងន់ ​ក្រោយពីជួប​ហេតុការណ៍​​គ្រោះថ្នាក់​ចរា​ចរណ៍ បង្កឡើង​ដោយ​ខ្លួនឯង​ ព្រោះតែ​​ស្រវឹង​ស្រា ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដឹក​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​បង្អែក​ មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បុ​រី កើត​ឡើង​​ កាលពី​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧​​

ខេត្តបន្ទាយមានជ័យ ៖ យុវជន​៣​នាក់​ម្នាក់ ​បាន​ស្លាប់​ភ្លាម​ៗ​ និង២​នាក់​ទៀត​រងរ​បួ​សធ្ងន់ ​ក្រោយពីជួប​ហេតុការណ៍​​គ្រោះថ្នាក់​ចរា​ចរណ៍ បង្កឡើង​ដោយ​ខ្លួនឯង​ ព្រោះតែ​​ស្រវឹង​ស្រា ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដឹក​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​បង្អែក​ មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បុ​រី កើត​ឡើង​​ កាលពី​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧​​វិច្ឆិកា​ ស្ថិត​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ​ក្នុងភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

ជន​រង​គ្រោះ​ទាំង​៣​នាក់ ​១-ឈ្មោះ​ឡ​យ ចាន់​គឿ​ន ​អាយុ​៣៧​ឆ្នាំ (ស្លាប់) បើ​ក​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​​​​ព្រីងទុំ​ ២-​​ឈ្មោះ​ឃៀ​ម ស៊ី​ណា ​អាយុ​២៣​ឆ្នាំ (របួសធ្ងន់) និង៣-​​ឈ្មោះ​ឈាវ ឆប ​​អាយុ​២៣​ឆ្នាំ របួសធ្ងន់ ​ទាំង២នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម ពណ៌​ខ្មៅ​ឌុ​ប​គ្នា​ ​​។

តាម​ប្រភព​​ពី​ឱ្យដឹង​​ថា ​មុន​ពេល​កើតហេតុ ឈ្មោះឡ​យ ចាន់​គឿ​ន បាន​បើក​ម៉ូតូ​ មក​ពី​ផ្ទះ​ភូមិ​ខ្លែង​ពណ៌ម្នាក់ឯង ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន ​ក្នុង​សភាព​ស្រវឹងស្រា ។ ពេលជិះ​មក​ដល់​កន្លែង​កើតហេតុ​ ជា​ចំណុច​ផ្លូវ​កោង​​ក៏​បុក​ជាមួយ​បង្គោល​​ស៊ីម៉ងត៍​​ក្បែរផ្លូវ​ (សម្គាល់​ជា​កន្លែង​ផ្លូវ​កោង) បណ្តាល​​​ឱ្យ​សន្តក​ និង​បាក់​ដួល​ម៉ូតូ​បោក​ក្បាល​និង​ថ្នល់​ស្លាប់ ។ បន្ទាប់​មក​គ្នីគ្នា​គេមក​ពីក្រោយ​ជិះឌុ​ប​គ្នា​លឿន​ដែរ​នោះ ក៏​​បុក​ម៉ូតូ​ឈ្មោះ​​គឿ​ន បន្ថែមទៀត បណ្តាល​ដួល​រង​របួសធ្ងន់​ទាំង​២​នាក់ ។

បើ​តាម​សម្តីសាច់ញាតិ​ជនរងគ្រោះដែលស្លាប់ថា​ ​​ទើប​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយតូច​​ចិត្ត​ប្រពន្ធ​លែង​លះ​បាន​​២​​ថ្ងៃហើយ ក៏​នាំ​គ្នីគ្នា​៣​នាក់​ទៅអង្គុយ​ផឹកស្រារហូត​ដល់​មិន​អស់ចិត្ត​ ក៏​បបួល​គ្នីគ្នា​គេ​ មក​ចូល​ខា​រ៉ា​អូ​ខេនៅ​ក្រុង​សិរី​សោភ័ណទៀត ​ចេញ​មកវិញ​ទើប​​ជួប​​រឿងអកុសលនេះ ។