ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិ​ភូ​បង់​ក្លាដេស​​ដកបទពិសោធន៍​បច្ចេក​ទេស​វិទ្យាសាស្ត្រ​ពីនគរ​បាលខេត្តកំពង់ចាម

13 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ប្រតិភូនគរបាលនៃ​​ប្រទេស​​បង់ក្លាដេស​ចំនួន៧​រូប​បាន​​ទៅ​​ធ្វើ​​ទស្សន​​កិច្ច​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​វេលា​​ម៉ោង៨​ព្រឹក​ថ្ងៃទី​១៨ ​មករា​ ២០១១​ ដើម្បី​​ដក​ពិសោធន៍​ជំនាញ​នគរបាល​បច្ចេក​ទេស
វិទ្យា​​សាស្ត្រ​ពី​កម្ពុជា​សំរាប់​យក​ទៅ​អនុវត្ត​​នៅ​​ប្រទេស​ខ្លួន ។ ​លោក​ឧត្តមសេនីយ៍ត្រី​នួន សា​មិន ​ស្នង​​ការ​​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ ​ខេត្ត​កំពង់​ចាម​​មាន​​ក្រុង​ចំនួន២ ​ស្រុក​ចំនួន​១៥​ ឃុំ​មាន​​១៦៧ ​សង្កាត់​៦​ ភូមិ​១.៧៥៨​ភូមិ

ខេត្តកំពង់ចាម ៖ ប្រតិភូនគរបាលនៃ​​ប្រទេស​​បង់ក្លាដេស​ចំនួន៧​រូប​បាន​​ទៅ​​ធ្វើ​​ទស្សន​​កិច្ច​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​វេលា​​ម៉ោង៨​ព្រឹក​ថ្ងៃទី​១៨ ​មករា​ ២០១១​ ដើម្បី​​ដក​ពិសោធន៍​ជំនាញ​នគរបាល​បច្ចេក​ទេស
វិទ្យា​​សាស្ត្រ​ពី​កម្ពុជា​សំរាប់​យក​ទៅ​អនុវត្ត​​នៅ​​ប្រទេស​ខ្លួន ។ ​លោក​ឧត្តមសេនីយ៍ត្រី​នួន សា​មិន ​ស្នង​​ការ​​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ ​ខេត្ត​កំពង់​ចាម​​មាន​​ក្រុង​ចំនួន២ ​ស្រុក​ចំនួន​១៥​ ឃុំ​មាន​​១៦៧ ​សង្កាត់​៦​ ភូមិ​១.៧៥៨​ភូមិ បណ្តោយ​ព្រំដែន​មានប្រវែងជាង១០០គីឡូម៉ែត្រ បើ​ប្រៀប​ធៀប​ទៅនឹងបណ្តាខេត្ត-ក្រុងផ្សេងៗទៀត​នៅ​ក្នុង​ប្រទេសកម្ពុជា ខេត្តកំពង់ចាមមានផ្ទៃដីធំ​​ជាងគេ។ ស្នងការដ្ឋាននគរបាល​ខេត្តស្ថិត​នៅ​ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម មាន​ផ្ទៃដី​៥៥.៦០០ម៉ែត្រការ៉េ មានមន្ត្រី​នគរ​បាល​សរុប​ចំនួន៣.២៣៣នាក់ ក្នុងនោះស្រី្ត​ចំនួន​៦៩នាក់ ។ ស្ថានភាពជាក់ស្តែងចំនួននេះ​តិច​នៅ​ឡើយ មិន​ទាន់សមស្របទៅនឹងចំនួន​ប្រជា​ពល​រដ្ឋ​ដែល​មានជិត២លាននាក់ ហើយ​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​១៧៣ ។

លោកស្នង​ការ​បន្ត​ថា តាមការកត់​សំគាល់​ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ១៩៩៣ នគរបាលមានការអន់ថយនៅឡើយ ក្នុង​ពេល​ដែលអង្គការសហប្រជាជាតិហៅថា UNTAC មានវត្តមាននៅក្នុងប្រទេសកម្ពុជាដើម្បីរៀបចំ
ការបោះឆ្នោតនោះ បានជួយបង្ហាត់បង្រៀន​ដល់​នគរបាលកម្ពុជា ។ លោក Neale Furdon ទីប្រឹក្សាប្រតិបត្តិ និងស៊ើបអង្កេតនៃកម្មវិធីកំណែទម្រង់នគរបាល UNDP ប្រចាំប្រទេសបង់ក្លាដេសបានលើក ឡើងថា ការងារ​បច្ចេកទេស គឺមានលក្ខណៈ​ស្រដៀងទៅនឹងជំនួយផ្នែកព្រហ្មទណ្ឌយុត្តិធម៌​នៅកម្ពុជាដែលហៅថា CCJAP ដែលមានការ គាំទ្រប្រហាក់ប្រហែលគ្នា ។ រូបលោកមានសេចក្តីសោមនស្សរីករាយដែល​បានដឹកនាំប្រតិភូ​នគរបាល​បង់ក្លាដេសមកធ្វើទស្សនកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត ។ ការងារនេះ ប្រតិភូ​អាច​សិក្សាស្វែងយល់ ហើយដកបទពិសោធន៍​ធ្វើឲ្យមានការរីកចំរើនលើជំនាញស្រាវ​ជ្រាវ​ដូចបច្ចេកទេសវិទ្យាសាស្រ្តដែលអាចយក​ទៅ​ធ្វើជាបទពិសោធន៍របស់នគរបាលនៅប្រទេសបង់ក្លា​ដេស ។

លោកវរសេនីយ៍ឯកជឹម សេង​ហុង ស្នង​ការ​រងនគរបាលខេត្តទទួលផែនការិយាល័យកណ្តាលយុត្តិធម៌បានធ្វើបទបង្ហាញដោយ​លើក​យកលទ្ធផលនៃការបង្រ្កាបបទ​ល្មើស​មួយនា​ពេល​ថ្មីៗនេះ គឺករណី​ក្រុម​ឃាតក​ចំនួន​២នាក់​ប្រើល្បិចល្បួងមិត្តភក្តិម្នាក់​ទៅ​រឹតក​ និង​អារ.ក​សម្លាប់​ប្លន់​យក​ម៉ូតូ​នៅ​ក្នុង​ឡូត៍​​កៅ​ស៊ូ ។ សមត្ថ​កិច្ចស្រាវជ្រាវចាប់បានជនសង្ស័យជា​​បន្ត​បន្ទាប់​ទាំង២នាក់។ លោកស្នង​ការ​រង​បាន​បង្ហាញ​ពី​សភាព​ការណ៍​បទល្មើសកើតឡើង​ឆ្នាំ​២០១០ ចំនួន២៤៤ករណី បើប្រៀបធៀបនឹងឆ្នាំ២០០៩មាន ការថយចុះចំនួន១១៧ករណី បង្កឲ្យស្លាប់​ចំនួន​៤៣នាក់ របួស១៧៧នាក់ ។ នារីរងគ្រោះដោយ​អំពើ​ចាប់រំលោភមានចំនួន៣១នាក់ បាត់ម៉ូតូ ២៩គ្រឿង និងសំភារមួយចំនួនក្នុងនោះមាន បទឧក្រិដ្ឋចំនួន៩៤ករណី មានការថយចុះ៥១ករណី បទមជ្ឈិមមានចំនួន១៥០ករណីថយចុះ៦៦ករណី ។ លទ្ធផលបង្រ្កាបរួមបានចំនួន១៤៨​ករណី ឃាត់ខ្លួនជនល្មើសបានចំនួន២៦០នាក់​ស្មើ នឹង៦០,៦៥ភាគរយនៃរឿងហេតុដែលបានកើត​ឡើងក្នុងនោះបទឧក្រិដ្ឋចំនួន៤៧ករណី ឃាត់​ខ្លួនចំនួន៥៥នាក់ បទមជ្ឈិមចំនួន១០១ករណី ឃាត់​ខ្លួនចំនូន២០៥នាក់ ។ លោកឧត្តមសេនីយ៍ត្រី នួន សាមិន ស្នងការ​នគរ​បាលខេត្តបញ្ជាក់ថា ប្រតិភូ​បានទៅមើល​អគារ​ការិយាល័យនគរ​បាល​បច្ចេកទេសវិទ្យា​សាស្រ្តដែលកំពុងតែដំណើរការសាងសង់​បាន​ប្រហែល៧០%​ ក្រោមជំនួយគំរោងរបស់ CCJAP ស្ថិតនៅមុខការិយាល័យកណ្តាលយុត្តិ​ធម៌ខេត្ត និងបន្តដំណើរទៅទស្សនកិច្ចនៅអធិ ការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសំខាន់លើ​ជំនាញ​បច្ចេក​ទេសវិទ្យាសាស្រ្ត ៕