ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បុក​ទ្វារផ្ទះ​សំណាក់​! ដឹង​ខុស​ចុះ​ពី​ឡាន​មក​ទទួលកំហុស បែរជា​ផ្ទុះ​ជម្លោះ​បែកផ្សែង

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បើករថយន្ត​បំរុង​ចូល​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​យីហោ «​ដំណាក់​ចន្ទ​» តែ​បួង​ចង្កូត​មិន​ផុត ក៏​ជ្រុល​ទៅ​បុក​ទ្វារ​ដែក​ច្រកចូល​ផ្ទះ បណ្តាល​ឲ្យ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បើករថយន្ត​បំរុង​ចូល​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​យីហោ «​ដំណាក់​ចន្ទ​» តែ​បួង​ចង្កូត​មិន​ផុត ក៏​ជ្រុល​ទៅ​បុក​ទ្វារ​ដែក​ច្រកចូល​ផ្ទះ បណ្តាល​ឲ្យ​បាក់​រលំ​បង្ក​ទៅ​ជា​ជម្លោះ​ឈ្លោះប្រកែក​រហូត​ឈាន​ដល់​ការ​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​វា​.​យ​បំបែក​កញ្ចក់​រថយន្ត​ថែម​ទៀត​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ផ្ទះសំណាក់​យីហោ «​ដំណាក់​ចន្ទ​» តាម​បណ្តោយ​ផ្លូវលំ ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ពី​បុរស​ជា​ភ្ញៀវ សូម​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA CRUISER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2I-9708 គោលបំណង​បើក​ចូល​ទៅ​សំរាក​នៅ​ខាងក្នុង​ផ្ទះសំណាក់​កើតហេតុ ខណៈ​ពេល​ដែល​បើក​ទៅ​ដល់​ខាង​មុខ​ច្រកចូល​ផ្ទះ រូប​គាត់ (​បុរស​ជា​ភ្ញៀវ​) ក៏​បាន​បើករថយន្ត​ចូល​ទៅ​ខាងក្នុង តែ​ដោយសារ​បួង​ចង្កូត​មិន​ផុត ក៏​ជ្រុល​ទៅ​បុក​នឹង​ទ្វារ​ដែក​ច្រកចូល​ផ្ទះសំណាក់​មួយ​ផ្ទាំង បណ្តាល​ឲ្យ​បាក់​ដួល​រលំ ខណៈ​ពេល​នោះ​បុគ្គលិក​ផ្ទះសំណាក់ ក៏​បាន​ធ្វើការ​ដេញ​រូប​គាត់ (​បុរស​ជា​ភ្ញៀវ​) ចេញ​ទៅ​វិញ ដោយ​មិន​ព្រម​ឲ្យ​គាត់​ចូល​ទៅ​សំរាក​នៅ​ខាងក្នុង​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​នោះ រូប​គាត់ (​បុរស​ជា​ភ្ញៀវ​) ក៏​បាន​បើករថយន្ត​ថយក្រោយ​បន្តិច និង​បានដឹង​ថា ជា​កំហុស​របស់​ខ្លួន ទើប​រូប​គាត់ (​បុរស​ជា​ភ្ញៀវ​) បាន​ចុះ​ពីលើ​រថយន្ត​ទៅ​ធ្វើការ​សុំ​ទោស​ខាង​ផ្ទះសំណាក់​។ រំពេច​នោះ ស្រាប់តែ​មាន​បុរស​ម្នាក់ ដែល​មិនដឹង​ថា ជា​ថៅកែ ឬ​បុគ្គលិក​ផ្ទះសំណាក់​​នោះ​ទេ? បាន​ធ្វើការ​ជេរ​ប្រមាថ​ទៅ​លើ​រូប​គាត់ (​បុរស​ជា​ភ្ញៀវ​) ថា «​អា​ចុយ​ម្រា​យ​ឯង​បុក​គេ​ហើយ អាង​សុំ​ទោស​អ​ញ្ជឹ​ង​មែន ចុះបើ​ហែង​បុក​មនុស្ស​ងា​.​ប់​ហែង​សុំ​ទោស​អ​ញ្ជឹ​ង​ដែរ អា​លូវ​អញ​យក​កាំបិត​កា​.​ប់​ឡាន​ហែង​វិញ​ម៉េច​ដែរ​» ។ ហើយ​ភ្លាម​នោះ រូប​គាត់ (​បុរស​ជា​ភ្ញៀវ​) ក៏​បាន​និយាយ​វិញ​ថា «​បើ​បង​គិត​ថា កា​.​ប់​ហើយ​អាច​រួច​គ្នា​បងកា​.​ប់​ចុះ​»​។

បុរស​ជា​ភ្ញៀវ បាន​បន្ត​ទៀត​ថា ពេល​នោះ​បុរស​ខាង​ផ្ទះសំណាក់​ក៏​បាន​ស្រវា​យក​ដែក​មួយ​ដើម រួច​យក​ទៅ​វា​.​យ​លើ​កញ្ចក់​មើល​ក្រោយ​រថយន្ត​ចំហៀង​ខាងស្ដាំ បណ្ដាល​ឲ្យ​បែក​ខូចខាត រួច​ក៏​មាន​គ្នីគ្នា​របស់​បុរស​រូប​នោះ (​គ្នីគ្នា​ខាង​ផ្ទះសំណាក់​) បាន​ធ្វើការ​ចាប់​បុរស​រូប​នោះ​យក​ទៅ​បាត់​ដើម្បី​កុំ​ឲ្យ​គាត់​វា​.​យ​កម្ទេច​រថយន្ត​របស់​គាត់​ជា​បន្ត​ទៀត​។

បន្ទាប់​មក​ក៏​មាន​ភាគី​ខាង​ផ្ទះសំណាក់ បាន​ទាមទារ​សំណង​ចំនួន​៣០០​ដុល្លារ​ចំពោះ​ការ​ខូចខាត​ទ្វារ​ដែក​របស់​គាត់​។ ចំណែក​បុរស​ជា​ភ្ញៀវ​វិញ ក៏​បាន​ព្រម​ចេញ​សំណង​ចំនួន​៣០០​ដុល្លារ​ឲ្យ​ទៅ​ខាង​ផ្ទះសំណាក់ រួច​ក៏​បាន​បើករថយន្ត​ចេញ​ទៅ​។ ដោយ​មិន​អស់ចិត្ត បុរស​ជា​ភ្ញៀវ​ក៏​បាន​បើករថយន្ត​ត្រឡប់​មក​វិញ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​ជួយ​ធ្វើការ​អន្តរាគមន៍ ដោយ​បុរស​ជា​ភ្ញៀវ​ទាមទារ​ចង់អោយ​បុរស​ដែល​បាន​ជេរ​ប្រមាថ​គាត់ ចេញ​មក​សុំ​ទោស​គាត់​វិញ​ម្តង ដើម្បី​បញ្ចប់រឿង​។

ដោយឡែក​ចំពោះ​ហេតុការណ៍​ខាងលើ​នេះ ភាគី​ខាង​ផ្ទះសំណាក់​មិន​បាន​បញ្ជាក់​ប្រាប់​ពី​ដំណើររឿង​អ្វី​ទាំងអស់​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍ ប៉ុន្តែ​បុរស​ដែល​បាន​ជេរ​ប្រមាថ​បុរស​ជា​ភ្ញៀវ​ខាងលើ​នោះ មិន​ព្រម​ចេញ​មក​ធ្វើការ​សុំ​ទោស​បុរស​ជា​ភ្ញៀវ​វិញ​នោះ​ទេ​។ រហូត​អស់​រយៈពេល​ជិត​២​ម៉ោង ក្រោយ​ពី​មានការ​សម្របសម្រួល​របស់​សមត្ថកិច្ច ភាគី​ទាំង​ពីរ​ក៏​ព្រម​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​ផ្ទះសំណាក់​ព្រម​ប្រគល់​លុយ​ចំនួន​៣០០​ដុល្លារ​ឲ្យ​ទៅ​បុរស​ជា​ភ្ញៀវ​វិញ ដើម្បី​បញ្ចប់រឿង​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ