ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនេរ​ពី​ការងារ​រដ្ឋ ឆ្លៀត​មើលថែ​ដំណាំ​តែ​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ម្នាក់ បាន​ស្លា.ប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​បំផុត

ខេត្តមណ្ឌលគិរី ៖ នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ម្នាក់ បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​បំផុត ក្រោយ​គាត់​ទំនេរ​ពី​ការងារ​រាជការ ឆ្លៀត​ដើរទៅ​មើលថែ​ទាំ​ដំណាំ​។ ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​នេះ​បាន​កើត​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​និង​៥២​នាទី ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៦ ស្ថិត​ក្នុងភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ដំណឹង​ភ្លាម កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ រួម​នឹង​មន្ត្រី​បច្ចេកទេស​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ពេ​ជ្រា​ដា បាន​ចុះ​ទៅ​ដល់​កន្លែង​ពិនិត្យ​សាកសព ជន​រង​គ្រោះ​ឈ្មោះ សន ភឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា មុខរបរ​នគរបាល​។

សមត្ថកិច្ច​បន្ត​ថា នៅ​កន្លែង​កើតហេតុ​យើង​បាន​រក​ឃើញ​ខ្សែលួស​សម្រាប់​ភ្ជាប់​ចរន្ត​ភ្លើង​ពី​អា​គុយ​សម្រាប់​ដាក់​ឆក់​សត្វ​ប្រវែង​២០០​ម៉ែត្រ​។ តែ​មិន​មាន​សាកសព​នៅ​កន្លែង​ខ្សែលួស​ឆក់​នោះ​ទេ​។ សាកសព​ត្រូវ​បាន​អ្នក​ប្រើ​ខ្សែ​ឆក់​លើកយក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ស្មៅ​ចម្ងាយ​៨០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​។ ក្នុង​ពេល​ពិនិត្យ​សាកសព​នគរបាល​បាន​រក​ឃើញ​ថា ជើង​របស់​ជន​រង​គ្រោះ​ទាំង​សងខាង​មាន​ស្នាម​លួស​ឆក់​មុត​ជម្រៅ​ដល់​ឆ្អឹង​ស្មងជើង ប្រវែង​៤ សង់ទីម៉ែត្រ ក្រៅពី​នោះ​មិន​មាន​ស្លាកស្នាម​អ្វី​ឡើយ​។

ជំនាញ​សន្និដ្ឋាន​ថា ពិតជា​ស្លាប់​ដោយ​ចរន្ត​ភ្លើង​អា​គុយ​ឆក់​មែន ហើយ​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​ប្រើ​ចរន្តអគ្គិសនី​ឆក់​សត្វ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕