ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អង្គរ រៀបចំ​ការ​ប្រគំ​តន្ត្រី​ធំ​ជាងគេ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ រៀបចំ​ការ​ប្រគំ​តន្ត្រី​ធំ​ជាងគេ​ប្រចាំឆ្នាំ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​នៅ​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​ត្តី ចាប់ពី​ថ្ងៃ​ទី​១៣-១៥ វិច្ឆិកា ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ រៀបចំ​ការ​ប្រគំ​តន្ត្រី​ធំ​ជាងគេ​ប្រចាំឆ្នាំ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​នៅ​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​ត្តី ចាប់ពី​ថ្ងៃ​ទី​១៣-១៥ វិច្ឆិកា ឆ្នាំ​២០១៦ ដោយ​មាន​ចូលរួម​ពី​តារាចម្រៀង​ល្បី​ៗ​របស់​កម្ពុជា​ជា​ច្រើន​មាន​ដូច​ជា លោក ព្រាប សុវត្ថិ​, ឱ​ក សុគន្ធ​កញ្ញា ,​ឆ​ន សុវណ្ណ​រាជ​, ពេជ្រ សោភា​, ណុ​ប បា​យ៉ា​រិ​ទ្ធ​, G –David, ធែ​ល ថៃ​, ឃី សុគន្ធ​, ហ្សូ​ណូ ,​វង្ស ដា​រ៉ា​រតនា​,​ផ​ន ស្រី ខួច​, យក់ ដួង​ដា​រ៉ា​,​ឈិ​ត សុវណ្ណ​បញ្ញា​, ឈី​ន រតនៈ​, ប៊ុត សីហា​, នី រតនា​, វី ឌី​ណែ​ត​, ដួង វី​រៈ​សិទ្ធិ​, ទេព បូ​ព្រឹក្ស និង​សួ​ស វី​ហ្សា រួម​ជាមួយ​ការ​សម្តែង​របស់​ក្រុម​កំប្លែង នាយ​កុយ នាយ​ក្រឹម និង​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​ចាប់ពី​ម៉ោង​៨​យប់​រយៈពេល​៣​ថ្ងៃ​ជាប់​ៗ​គ្នា​ផង​ដែរ​។

សាធារណជន​អាច​ចូលរួម​កម្សាន្ត​ជាមួយនឹង​កម្មវិធី​សម្តែង និង​កម្សាន្ត​ផ្សេង​ៗ​គ្នា រួម​មានការ​ជិះ​រំអិល​ពីលើ​ពោង​ធំ​ជាងគេ​នៅ​ទីក្រុង​ភ្នំពេញ ដែល​នាំ​មក​ជូន​ដោយ​ស្រា​បៀរ Tuborg ដែល​និង​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​។ ជាមួយ​គ្នា​ដែរ និង​មានការ​លេងល្បែង​បញ្ជរ​ថតរូប​ជា​ច្រើន​កន្លែង​នៅ​ជុំវិញ​កន្លែង​ប្រារព្ធ​កម្មវិធី​របស់​ក្រុមហ៊ុន ដែល​ក្នុង​នោះ​អតិថិជន​ទាំងអស់​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ភ្លាម​ៗ​ជា​ច្រើន​។

សម្រាប់​អ្នក​ដែល​ចង់​បានការ​កម្សាន្ត​បែប VIP អាច​ជាវ​សំបុត្រ​សម្រាប់​កន្លែង VIP ដែល​មាន​តម្លៃ​២០​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់ ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធន៍ ការ​កម្សាន្ត​បែប VIP និង​អាច​ទស្សនា​ទិដ្ឋភាព​នៃ​ការ​ប្រគំ​តន្ត្រី​បាន​ជិត ហើយ​ថែម​ទាំង​រីករាយ​ជាមួយ​រសជាតិ​ដ៏​ឆ្ងាញ់​របស់​ស្រា​បៀរ​អង្គរ​ថែម​ទៀត​ផង​។

ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​នេះ អតិថិជន​អាច​រីករាយ​ភ្លក់​រសជាតិ​ស្រា​បៀរ​ដែល​មាន​ដូច​ជា​ស្រា​បៀរ​អង្គរ​, ស្រា​បៀរ​អង្គរ​អ៊ិ​ច​ស្ត្រា​ស្តោ​ត​, ស្រា​បៀរ Tuborg,  ស្រា​បៀរ Carlsberg, ស្រា​បៀរ​អាសា​ហ៊ី​, ស្រា​បៀរ​1664 Blanc, ស្រា​បៀរ Black Panther ក៏​ដូច​ជា​ទឹកក្រូច​ប៉ិ​ប​ស៊ី​ផង​ដែរ​។ សូមកុំ​ឱ្យ​ឱកាស​ដ៏​អស្ចារ្យ​ន​អ​កន្លង​ផុត​ទៅ​រីករាយ​ជាមួយ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ក្នុង​ពិធី​ប្រគុំ​តន្ត្រី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក​សំពះ​ព្រះ​ខែ ធំ​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ទីធ្លា​សួនច្បារ​វត្ត​បុ​ទុម​វ​ត្តី​៕