រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការចុះផ្សាយ ព្រមទាំងការថ្កោលទោសយ៉ាងខ្លាំងពីមហាជន និងអ្នកសិល្បៈនោះមក លោកហេង បានចេញមុខទទួលខុសត្រូវទាំងស្រុងលើករណីដែលខ្លូនបានវាយដំលើតារាសម្តែង នាងពេជ្រ អាវីហ្សា ដែលជាអតីតស្រីស្នេហ៍របស់ខ្លួន ។
ដោយមិនបញ្ជាក់ពីមូលហេតុ ដែលនាំឱ្យឈានផ្ទុះអំពើហិង្សាលោកបានស្នើឱ្យបណ្តាញសារព័ត៌មាន និងបណ្តាអ្នកលេងសង្គមហ្វេសប៊ុកបញ្ឈប់នូវការផ្សព្វផ្សាយ និងចែកចាយព័ត៌មាននេះបន្តទៀត ។
លោកហេង បានប្រកាសតាមហ្វេសប៊ុកថា នៅថ្ងៃនេះដែល គ្រួសារខ្ញុំ និងក្រុមគ្រួសាររបស់អូនម៉ី គឺបានយល់ព្រមសម្របសម្រួស និងទទួលខុសត្រូវគ្រប់រឿងដែលកើតឡើង ដោយគ្មានការប្តឹងប្តល់គ្នា ចឹងហើយសូមបណ្តាសារព័ត៌មានទាំងអស់ សូមជ្រាប និងបងប្អូនសិល្បៈជ្រាបផងដែរ ។ ព្រោះរឿង ខ្ញុំ និងអូនម៉ី ត្រូវបានបញ្ចប់ហើយ ដូច្នេះហើយសូមបងប្អូន គួរតែឈប់បន្តរការ Share ព្រោះរឿងរបស់កញ្ញាម៉ី និងលោកហេង ត្រូវបានបញ្ចប់ហើយ ។
អ្នកច្បាប់និយាយថា សាមីខ្លួនត្រូវបានបញ្ចប់មែន ប៉ុន្តែតាមផ្លូវច្បាប់អត់ចប់ទេ នៅមានបណ្តឹងអាជ្ញាទៀត ដែលតុលាការត្រូវតែធ្វើការផ្តន្ទាទោសនោះ ទើបចប់រឿង ។ ខ្លាចតែតុលាការ មិនហ៊ានកោះហៅអ្នកប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ