ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GDP របស់​ហុងកុង​កើនឡើង​0,6% លើស​ពី​ការ​រំពឹង​ទុក

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ សេដ្ឋកិច្ច​របស់​ហុងកុង​ក្នុង​ត្រីមាស​ទី​៣ បាន​កើនឡើង​ក្នុង​ល្បឿន​លឿន​ជាង​ការ​គិត​ទុក​មុន​របស់​អ្នក​សេដ្ឋកិច្ច បន្ទាប់​ពី​ការ​ងើបឡើង​វិញ​នៃ​ភាគហ៊ុន និង​ទីផ្សារ​អចលនទ្រព្យ​ជំរុញ​ដល់​ការ​ចំណាយ​ក្នុងស្រុក ។

ប្រទេស​ចិន ៖ សេដ្ឋកិច្ច​របស់​ហុងកុង​ក្នុង​ត្រីមាស​ទី​៣ បាន​កើនឡើង​ក្នុង​ល្បឿន​លឿន​ជាង​ការ​គិត​ទុក​មុន​របស់​អ្នក​សេដ្ឋកិច្ច បន្ទាប់​ពី​ការ​ងើបឡើង​វិញ​នៃ​ភាគហ៊ុន និង​ទីផ្សារ​អចលនទ្រព្យ​ជំរុញ​ដល់​ការ​ចំណាយ​ក្នុងស្រុក ។

រដ្ឋាភិបាល​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា បើ​ធៀប​នឹង​ត្រីមាស​ទី​២ ផលិតផល​ក្នុងស្រុក​សរុប​បាន​កើនឡើង​០,៦% ក្នុង​រយៈពេល​៣​ខែ​កន្លង​មកនេះ ។ ប៉ុន្តែ​អ្នកវិភាគ​ព្យាករណ៍​ថា ការ​លូតលាស់​ជា​មធ្យម​គឺ​មាន​តែ​០,៣% ប៉ុណ្ណោះ ។ បើ​ធៀប​នឹង​ឆ្នាំ​មុន​វិញ សេដ្ឋកិច្ច​ទាំងមូល​បាន​កើន​ដល់​ទៅ​១,៩%​ឯណោះ ។

លោក Raymond Yeung ប្រធាន​អ្នក​សេដ្ឋកិច្ច​ក្នុង ANZ Banking Group នៅ​ហុងកុង បាន​និយាយ​ថា ៖ « ការ​ងើបឡើង​វិញ​នៃ​ទីផ្សារ​អចលនទ្រព្យ​បាន​ចូលរួម​ជំរុញ​សកម្មភាព​ក្នុងស្រុក ។ ដោយ​មាន​ភាពល្អ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ខ្ញុំ​ជឿជាក់​ថា​ក្នុង​ត្រីមាស​ទី​៤ នឹង​បន្ត​មាន​ចលនា​នេះ​ថែម​ទៀត » ។

សេដ្ឋកិច្ច​របស់​ហុងកុង​បាន​បង្ហាញ​ពី​ភាពរឹងមាំ​ជាង​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច ដោយ​មានការ​ងើបឡើង​ពី​ការ​ធ្លាក់​ចុះ​ក្នុង​ដើមឆ្នាំ​។ ការ​នាំ​ចេញ​ក៏​បាន​កើនឡើង​ផង​ដែរ ដោយ​ពាណិជ្ជកម្ម​ក្នុង​តំបន់​មាន​ស្ថិរភាព​ឡើង​វិញ ។

រដ្ឋាភិបាល​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ៖ « តម្រូវការ​ក្នុងស្រុក​នៅ​បន្ត​មាន​ភាពរឹងមាំ និង​គួរតែ​អាច​បន្ត​ផ្តល់​ជា​ជំនួយ​ដល់​សេដ្ឋកិច្ច​ក្នុង​មួយ​ឆ្នាំ​នេះ​ពេញ » ។ ការ​លូតលាស់​នៃ GDP ក្នុង​ឆ្នាំ​២០១៦ នា​ពេល​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ស្មើ​១,៥% ផង​ដែរ ។

រដ្ឋាភិបាល​បន្ត​ថា ៖ « ដោយ​មានការ​កើនឡើង​នៃ​អត្រា​ការ​ប្រាក់​ក្នុង​សហរដ្ឋអាមេរិក គោលនយោបាយ​រូបិយ​វត្ថុ​ដែល​មាន​ភាព​ខុស​ៗ​គ្នា​តាម​ធនាគារ​ធំ​ៗ លទ្ធភាព​នៃ​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ក្នុង​សហរដ្ឋអាមេរិក​បន្ទាប់​ពី​ការ​បោះ​ឆ្នោត និង​ព្រឹ​តិ្ត​ការណ៍ Brexit ក៏​ដូច​ជា​ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ បរិស្ថាន​ខាងក្រៅ នៅ​តែ​ជួប​ប្រទះ​ភាព​មិន​ប្រាកដប្រជា​ក្នុង​រយៈពេល​ខាង​មុខ​ដដែល » ៕