ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​ឥដ្ឋ​បុក​ពីក្រោយ​ឡាន​កុងតឺន័រ​ ក្រឡា.ប់​​ធ្លាក់​ចូល​ប្រឡាយ​ទឹក

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង​ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​វាក់​ជាមួយ​

​រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង​ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​វាក់​ជាមួយ​រថយន្ត​កុងតឺន័រ​១​គ្រឿង​ទៀត​កំពុង​បើក​បត់​ឆ្វេង​ឆ្លងផ្លូវ ជាន់​ហ្វ្រាំង​អត់​ទាន់​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ពេញទំហឹង ​បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ខ្លួនឯង និង​​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ រីឯ​រថយន្ត​កុងតឺន័រ​ដាច់​សន្ទះ​ក្រោយ ​និង​បាន​បើក​បន្តដំណើរ​ទៅ​បាត់​ស្រមោល ប៉ុន្តែ​ជា​សំណាងល្អ​ពុំ​មាន​អ្នក​រង​របួស​ឬ​ស្លា.ប់​ឡើយ​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២២ នៅ​លើ​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ ហៅ ភូមិ​ព្នៅ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​ដឹក​ឥដ្ឋ​ខាងលើ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​យក​ឥដ្ឋ​ទៅ​ដាក់​នៅ​ការដ្ឋាន​សំណង់​នៅ​ម្ដុំ​ពោធិ៍​ចិន​តុង ដោយ​បើកបរ​ពីក្រោយ​រថយន្ត​កុងតឺន័រ​១​គ្រឿង​ទៀត​។​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​រថយន្ត​កុងតឺន័រ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ក្នុង​បំណង​ត្រឡប់​ក្រោយ ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ដឹក​ឥដ្ឋ​វាក់​ជាន់​ហ្វ្រាំង​ឈប់​អត់​ទាន់​ក៏​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ពេញទំហឹង​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​​បាន​ប្រាប់​បន្ត​ទៀត​ថា ខណៈនោះ​បណ្ដាល​ឲ្យ​រថយន្ត​ដឹក​កុងតឺន័រ​ដាច់​សន្ទះ​ក្រោយ ចំណែក​រថយន្ត​ដឹក​ឥដ្ឋ​ក្រពឹត​ខ្ទេច​មុខ​ហើយ​បាន​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​រង​ការ​ខូចខាត​យ៉ាងដំណំ​ ​ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​និង​ប្រពន្ធ​ពុំ​បាន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ឡើយ បន្ទាប់​មក​រថយន្ត​កុងតឺន័រ​បាន​បើក​បន្តដំណើរ​ទៅ​បាត់​ស្រមោល ។​

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​និង​ឲ្យ​ម្ចាស់​ស្ទូច​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ