ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​និស្សិត​ច្បាប់​ម្នាក់​បាន​ត្រឹម​យំ​ផ្អើល​ពលរដ្ឋ ក្រោយ​មនុស្ស​១​ក្រុម​ធ្វើ​សកម្មភាព​បន្តបន្ទាប់

1 ឆ្នាំ មុន
  • ភ្នំពេញ

នារី​ជា​និស្សិត​ច្បាប់​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​សាលារៀន ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម ធ្វើ​សកម្មភាព​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​ជា​និស្សិត​ច្បាប់​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​សាលារៀន ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​នាង​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ចំណែក​នារី​រង​គ្រោះភ័យ​ពេក​មិនដឹង​ធ្វើ​អ្វី បាន​ត្រឹមតែ​យំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ នឿ​ន សៀង​លី ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​និស្សិត​ច្បាប់ ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​ផ្លូវ​ដី​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ នឹង​មានស្រុក​កំណើត​នៅ​ភូមិ​ទន្លេ​ជ្រៃ ឃុំ​កញ្ចង់ ស្រុក​ពារាំង ខេត្តព្រៃវែង ។ ចំណែក​សម្ភារៈ​ដែល​បាត់បង់​ក្នុង​កាបូប​នោះ រួម​មាន ៖ លុយ​ខ្មែរ​២១​ម៉ឺន​រៀល លុយ​ដុល្លារ​២០០​ដុល្លារ កាត​គ្រី​ម៉ូតូ​១​សន្លឹក អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក កាត់ ATM ១​សន្លឹក ព្រមទាំង​ឯកសារ​មួយ​ចំនួន​ថែម​ទៀត ។

បើ​តាម​ការ​រៀបរាប់​របស់​នារី​រង​គ្រោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​នាង​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ចេញពី​សាលា​ច្បាប់​នៅ​ម្តុំ​បឹង​ត្របែក ហើយ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ​នៅ​ម្ដុំ​ផ្សារ​ដី​ថ្មី ស្ថិត​ក្នុង​ខណ្ឌមានជ័យ ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក្រោយ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង មិន​ចាំ​ម៉ាក បាន​មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​របស់​នាង ដែល​ទុក​នៅ​លើ​ចង្អើរម៉ូតូ​ខាង​មុខ បាន​សម្រេច ភ្លាម​ៗ​នោះ​ក៏​មាន​បក្សពួក​ផ្សេង​ទៀត​បាន​មក​ធ្វើ​សកម្មភាព​ដក​យក​កូនសោ​ម៉ូតូ​របស់​នាង​ចេញ​ទៀត បន្ទាប់​ក្រុម​ជនសង្ស័យ​ក៏​បាន​បន្ថែម​ល្បឿន​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​ឆ្ពោះទៅ​ផ្សារ​ស្ទឹង​មាន​ជ័យ បាត់​ស្រមោល​អស់​តែ​ម្ដង​ទៅ​។

ជន​រង​គ្រោះ​ក៏​បាន​បន្ត​ទៀត​ថា ពេល​នោះ​ដែរ រូប​នាង​មាន​អារម្មណ៍​ភិតភ័យ ធ្វើ​អី​មិន​ចេញ​ឡើយ បាន​ត្រឹមតែ​យំ ហើយ​ក៏​បាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ ជួយ​យកអាសា និង​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន អោយមក​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ បន្តិច​ក្រោយមក​ទើប​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​កន្លែង​កើតហេតុ សួរនាំ​ជន​រង​គ្រោះ​ពី​ដំណើររឿង រួច​ហើយ​ក៏​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​យក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ