ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបោះឆ្នោត ភ្ញៀវទេសចរ នឹងសម្រុកទៅ​លេង​​តាម​រមណីយដ្ឋាននានា ក្នុងខេត្ត​មណ្ឌលគិរី​ឡើងវិញ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ ដោយសារជាប់បំពេញករណីយកិច្ច ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ​សង្កាត់ ធ្វើឲ្យភ្ញៀវទេសចរ ដែលដើរលេងកម្សាន្ត នៅខេត្តមណ្ឌលគិរី នាសប្តាហ៍ទី១ នៃខែមិថុនា គឺមានសភាពស្ងប់ស្ងាត់ ហើយអាជីវករមួយចំនួន…

ខេត្តមណ្ឌលគិរី​៖ ដោយសារជាប់បំពេញករណីយកិច្ច ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ​សង្កាត់ ធ្វើឲ្យភ្ញៀវទេសចរ ដែលដើរលេងកម្សាន្ត នៅខេត្តមណ្ឌលគិរី នាសប្តាហ៍ទី១ នៃខែមិថុនា គឺមានសភាពស្ងប់ស្ងាត់ ហើយអាជីវករមួយចំនួន ដែលពឹងផ្អែកលើការលក់ដូរបម្រើវិស័យ​ទេសចរណ៍ ក៏មិនសូវមានអ្នកទិញផលិតផលពួកគាត់ផងដែរ។

អាជីវករលក់ផ្លែឈើនៅរង្វង់មូលគោព្រៃ បានឲ្យដឹងនៅល្ងាចថ្ងៃទី​៦ ខែមិថុនា ឆ្នាំ២០២២ ថា អស់រយៈពេល ៥ថ្ងៃ ហើយតាំងពីចូលខែមិថុនានេះ ពួកគាត់លក់ដូរបន្លែ ផ្លែឈើ មិនសូវដាច់ដូច​សព្វមួយដងទេ ព្រោះមិនមានភ្ញៀវទេសចរដើរលេង។

ក្រុមអាជីវករ បានបន្តថា ភ្ញៀវទេសចរក្នុងស្រុក ដែលតែងជួយទិញផលិតផលផ្លែឈើ ដូចជា ប័រ ទុរេន ក្រូចវល្លិ៍ និងស្ពៃក្តោបមណ្ឌលគិរី ជាដើម អាចនឹងជាប់រវល់ក្នុងយុទ្ធនាការឃោសនារក​សំឡេង​ឆ្នោត និងការបោះឆ្នោត តាមមូលដ្ឋានរបស់គាត់ ទើបស្ងប់ស្ងាត់បែបនេះ។

ម្ចាស់ Mondulkiri home stay លោក ទាន់ វណ្ណី នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ បានឲ្យដឹងថា ចាប់ពីចុងខែឧសភា រហូតដល់ដើមខែ​មិថុនា ពោលអស់រយៈពេលប្រមាណ ១អាទិត្យនេះ ផ្ទះស្នាក់របស់លោក មិនមានភ្ញៀវចូលទៅស្នាក់នៅនោះទេ។

លោក ទាន់ វណ្ណី បានលើកឡើងមិនខុសពីក្រុមអាជីវករ ដែលរកស៊ីលក់ដូរខាងលើឡើយ គឺលោកយល់ថា មូលហេតុ ដែលស្ងាត់អ្នកដើរលេង ព្រោះតែម្នាក់ៗ រវល់បំពេញកាតព្វកិច្ច​បោះឆ្នោតឃុំសង្កាត់។

ដោយឡែក លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍​ខេត្តមណ្ឌលគិរី ក៏បានឲ្យដឹងថា ចរន្តភ្ញៀវទេសចរមានខ្លះដែរ នៅដើមសប្តាហ៍ តែដល់​កៀកថ្ងៃបោះឆ្នោត មិនមានទេ។

លោកប្រធានមន្ទីរ បានបន្តថា ដោយរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់ជោគជាំ តាំងពីដើមរដូវ ធ្វើឱ្យិន សុវិមាន ប្រធានមន្ទីរទេសចរណ៍​ភ្នំពេញ និង​នៅក្រសួងការពារជាតិ​យចំនួន មិនបានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ កន្លងមក )់គណបក្ស​នយោបទេសភាព​នៅខេត្តមណ្ឌលគិរី មានភាពស្រស់បំព្រង ទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ។ ដូច្នេះលោកសង្ឃឹមថា បន្ទាប់ពីបញ្ចប់ដំណើរការបោះឆ្នោតឃុំ-សង្កាត់រួចរាល់ ភ្ញៀវទេសចរ នឹងសម្រុកទៅលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តភាគឦសាននេះ យ៉ាងច្រើន​កុះករឡើងវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ