ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីប ម៉ុង រី​ថែ​ល ផ្សារ​ទំនើប​កូន​ខ្មែរ​ដំបូង​គេ ចូលរួម​គាំទ្រ​ផលិតផល​ខ្មែរ ក្នុង​យុទ្ធនាការផលិតផល​ជាតិ លើក​ស្ទួយ​អាជីវកម្ម​ក្នុងស្រុក

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ជា​ផ្សារ​ខ្មែរ ដែល​តែងតែ​គាំទ្រ​គ្រប់​សកម្មភាព​លើក​ស្ទួយ​ផលិតផល​ខ្មែរ​ពិតប្រាកដ ​! ជីប ម៉ុង រី​ថែ​ល បាន​ក្លាយជា​ទីតាំង​សម្ពោធ​ផ្លូវការ​នូវ «​យុទ្ធនាការ​ផលិតផល​ជាតិ​»…

រាជធានីភ្នំពេញ​ ៖ ជា​ផ្សារ​ខ្មែរ ដែល​តែងតែ​គាំទ្រ​គ្រប់​សកម្មភាព​លើក​ស្ទួយ​ផលិតផល​ខ្មែរ​ពិតប្រាកដ ​! ជីប ម៉ុង រី​ថែ​ល បាន​ក្លាយជា​ទីតាំង​សម្ពោធ​ផ្លូវការ​នូវ «​យុទ្ធនាការ​ផលិតផល​ជាតិ​» ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម និង​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ព្រមទាំង​សិប្បករ​-​ផលិតករ​ក្នុងស្រុក តំណាង​វិស័យ​ឯកជន សហគ្រាស​ធុន​តូច​-​មធ្យម និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត ​។

កិច្ច​សហប្រតិបត្តិការ​នេះ គឺជា​សក្ខីភាព បង្ហាញ​ពី​ការ​សាមគ្គីភាព​គ្នា​ជា​ធ្នុង​មួយ ក្នុង​ការ​ចូលរួម​លើកកម្ពស់​ផលិតផល​ជាតិ ស្រប​ពេល​ដែល​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន បូក​ផ្សំ​នឹង​បែបផែន​ថ្មី​នៃ​ផ្សារ​ទំនើប​នៅ​កម្ពុជា មិន​ថា​ជា​ផ្សារ​ទំនើប ម៉ាត ឬ​មី​នី​ម៉ាត ដើម្បី​បំពេញតម្រូវការ​អតិថិជន​នៅ​ក្នុងស្រុក​ឱ្យ​កាន់តែ​ងាយស្រួល ក៏​ដូច​ជា​សម្រួល​ដល់​ភាព​ចាំបាច់​របស់​ភ្ញៀវ​បរទេស​នៅ​តាម​តំបន់ ​។

ក្នុង​នាម​ជា​ប្រជាជន​ខ្មែរ ផ្សារ​ភ្ជាប់​ឈាមជ័រ​តែ​មួយ អ្នក​ផ្គត់ផ្គង់ និង​អ្នក​ប្រើប្រាស់ សុទ្ធតែ​រួម​គ្នា​ជា​ចំណែក​ដែល​មិន​អាច​ខ្វះ​បាន តាម​រយៈ​ការ​ចូលរួម​គាំទ្រ និង​ការ​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​នៅ​គ្រប់​សាខា​របស់​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ដែល​ជា​សកម្មភាព​សកម្ម​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ និង​ពង្រីក​ការ​នាំ​ចេញ​ផលិតផល​ជាតិ​ទូ​ទាំង​ប្រទេស​ ។

ការ​ជ្រើសរើស​ប្រារព្ធ «​យុទ្ធនាការ​ផលិតផល​ជាតិ​» ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ គឺ​បង្ហាញ​ចេញ​នូវ​សមានចិត្ត​មួយ​ដ៏​រឹង​មាំ​សម្រាប់​ប្រជាជន​ខ្មែរ ដោយ​បង្ហាញ​ទាំង​ក្តី​ស្រលាញ់ មោ​ទ​នក​ភាព និង​ការ​គាំទ្រ​ទៅ​លើ​ផលិតផល​កើត​ចេញពី​ស្នាដៃ​ប្រជាជន​ខ្មែរ​គ្រប់​រូប ក្នុង​នាម​ជា​កសិករ ផលិតករ សិប្បករ និង​មុខងារ​ជា​ច្រើន​ទៀត ដែល​សុទ្ធសឹងតែ​ចូលរួម​ចំណែក​ក្នុង​ភាព​រីក​ចម្រើន​នៃ​វិស័យ​ផ្សារ​ទំនិញ​ជួញដូរ​នៅ​កម្ពុជា​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ដែល​ជា​ផ្នែក​មួយ​នៃ ជីប ម៉ុង រី​ថែ​ល តែងតែមាន​ពាក្យស្លោក​ប្រចាំ​ខ្លួន គឺ «​គាំទ្រ​កសិផល​ខ្មែរ លើក​ស្ទួយ​កសិផល​ក្នុងស្រុក​» ហើយ​តែងតែមាន​សកម្មភាព​ជា​ហូ​ហែ ក្នុង​ការ​ចុះ​បញ្ជរ​ទិញ​ទិន្នផល​ដល់​ចំការ​ក្នុងស្រុក តាម​រដូវ​កាល​។ ជាមួយនឹង​វត្តមាន​នៃ «​ភូមិ​ខ្មែរ​អ្នក​ធ្វើ​» ដែល​ជា​ចលនា​លើកតម្កើង​ផលិតផល និង​សិប្បកម្ម​ក្នុងស្រុក​យ៉ាង​ពេញទំហឹង ជីប ម៉ុង រី​ថែ​ល ប្តេជ្ញា​នឹង​នៅ​តែ​បន្ត​ជំរុញ​ស្នាដៃ​ប្រជាជន​ខ្មែរ​គ្រប់​តំបន់ ធ្វើ​យ៉ាងណា​ឱ្យ​សង្គម​យើង​កាន់តែ​រីក​ចម្រើន​គ្រប់​វិស័យ​ ៕ អត្ថបទសហការ