ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ហ្វូ​ន ១៧ ឆ្នាំ​នៃ​ការ​ផ្សារ​ភ្ជាប់​ដ៏​មាន​ន័យ បោះជំហាន​ចូល​ក្នុង​យុគសម័យ 5G ដ៏​រំភើប​អស្ចារ្យ

19 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​រយៈពេល 17 ឆ្នាំ នៃ​ការ​ស្ថាបនា និង​ការ​លូតលាស់​ឥត​ឈប់​ឈរ ក្រុមហ៊ុន មិត្ត​ហ្វូ​ន (Metfone)…

រាជធានីភ្នំពេញ ៖ ក្នុង​រយៈពេល 17 ឆ្នាំ នៃ​ការ​ស្ថាបនា និង​ការ​លូតលាស់​ឥត​ឈប់​ឈរ ក្រុមហ៊ុន មិត្ត​ហ្វូ​ន (Metfone) បាន​ពង្រឹង​ជំហរ​យ៉ាង​រឹង​មាំ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឈានមុខ​គេ​ប្រកបដោយ​ភាព​ជឿជាក់ ដែល​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​កម្ពុជា ​។ ឈាន​ចូល​ដល់​សករាជ​ថ្មី ឆ្នាំ 2026 ជាមួយ​ពាក្យស្លោក «17 ឆ្នាំ​នៃ​ការ​ផ្សារ​ភ្ជាប់​ដ៏​មាន​ន័យ​» មិត្ត​ហ្វូ​ន នៅ​តែ​បន្ត​បេសកកម្ម​បម្រើ​អតិថិជន​របស់​ខ្លួន តាម​រយៈ​ការ​ពង្រីក​វិសាលភាព​នៃ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ 5G ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស ​។

ជាមួយ​ដំណើរ​ឆ្ពោះទៅ​មុខ​ដ៏​ច្បាស់លាស់ ក្នុង​រយៈពេល 17 ឆ្នាំ មិត្ត​ហ្វូ​ន មិន​ត្រូវ​បាន​វាស់វែង​ត្រឹមតែ​វិសាលភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​វាស់វែង​តាម​រយៈ​គុណ​តម្លៃពិត​ប្រាកដ ដែល​បាន​ផ្តល់​ជូន​ដល់​សហគមន៍​ផង​ដែរ ​។ ចាប់តាំងពី​ថ្ងៃ​ដំបូង​មក ក្រុមហ៊ុន បាន​ប្រកាន់ខ្ជាប់​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្តល់​សេវា​ទូរគមនាគមន៍​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប ដោយ​មិន​ប្រកាន់​ឋានៈ​សង្គម ឬ​ទីតាំង​ភូមិសាស្ត្រ​ឡើយ ​។ វត្តមាន​របស់​មិត្ត​ហ្វូ​ន បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​ឌី​ជី​ថ​ល ដោយ​ធានា​ថា​បុគ្គល​ម្នាក់​ៗ​មិន​ថា​នៅ​ទីប្រជុំជន ឬ​នៅ​តាម​ភូមិ​ដាច់​ស្រយាល​បំផុត​នោះ​ទេ សុទ្ធតែ​អាច​ទទួល​បាន​ចំណេះដឹង ព័ត៌មាន និង​សេវាកម្ម​ឌី​ជី​ថ​ល​ទំនើប​ៗ ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​របស់​ពួក​គេ​ឱ្យ​កាន់តែ​ប្រសើរ​ ។

កាន់តែ​ពិសេស នៅ​ឆ្នាំ 2026 នេះ ក្រុមហ៊ុន​បាន​បង្កើត​នូវ​សមិទ្ធផល​ដ៏​សំខាន់​មួយ តាម​រយៈ​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សេវា​បច្ចេកវិទ្យា 5G នៅ​ទូ​ទាំង​ប្រទេស ដែល​អបអរសាទរ​ការ​បើក​ទំព័រ​យុគសម័យ​ថ្មី នៃ​ពិភព​ការ​ផ្សារ​ភ្ជាប់​ដ៏​មាន​ន័យ​ ។ នេះ​មិន​ត្រឹមតែ​ជា​កា​រវិ​វ​ឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​ល្បឿន​លឿន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ស្ពាន​ឆ្លង​ទៅ​កាន់​អនាគត​នៃ​ក្តី​ស្រមៃ​ដ៏​រំភើប ដែល​ផ្តល់​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ និង​អាជីវកម្ម​នានា​ក្នុង​ការ​ប្រើប្រាស់​សក្ដានុពល​ឌី​ជី​ថ​ល ដើម្បី​បង្កើត​នូវ​គុណ​តម្លៃ​ថ្មី​ៗ​នៃ​ជីវិត​ដ៏​ត្រចះត្រចង់​ ។ ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​មិត្ត​ហ្វូ​ន ក្នុង​ការ​រួម​ដំណើរ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ជាតិ និង​កសាង​សង្គម​ជឿនលឿន​ប្រកបដោយ​ភាព​រស់​រវើក និង​ការ​ផ្សារ​ភ្ជាប់​ដ៏​រលូន និង​មាន​ន័យ​ ។

ក្រៅពី​ប្រតិបត្តិការ​អាជីវកម្ម មិត្ត​ហ្វូ​ន តែងតែ​ដាក់​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម តម្កល់​ជា​ស្នូល​នៃ​បេះដូង​ក្នុង​បេសកកម្ម​របស់​ខ្លួន​ ។ ក្រុមហ៊ុន​បាន​វិនិយោគ​ធនធាន​យ៉ាង​សន្ធឹកសន្ធាប់ ក្នុង​គំនិត​ផ្ដួចផ្ដើម​នានា​លើ​វិស័យ​សុខុមាលភាព​សង្គម សុខាភិបាល និង​ការ​ប់​រំ ដើម្បី​ជា​ការ​សម្ដែង​នូវ​ការ​ដឹងគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ​។ គម្រោង​មូលដ្ឋាន​សំខាន់​ៗ ដូច​ជា​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) បាន​ផ្ដល់​លទ្ធភាព​ឱ្យ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​រាប់​ម៉ឺន​នាក់ អាច​ប្រើប្រាស់​ឧបករណ៍​សិក្សា​ឌី​ជី​ថ​ល​ទំនើប​ៗ ព្រមទាំង​ជួយ​ជំរុញ​ឱកាស​អភិវឌ្ឍន៍​ប្រកបដោយ​សមធម៌ សម្រាប់​យុវជន​ជំនាន់​ក្រោយ ​។ គំរូ​ភាព​នៃ «​ការ​វិនិយោគ​ភ្ជាប់​ជាមួយ​ក្ដី​ស្រឡាញ់​» នេះ បាន​ធ្វើ​ឱ្យ មិត្ត​ហ្វូ​ន ក្លាយជា​មិត្ត​រួម​ដំណើរ ដែល​គួរ​ឱ្យ​ទុកចិត្ត​បំផុត ដែល​តែងតែ​យល់​ច្បាស់ និង​ចូលរួម​ចំណែក​ក្នុង​ការ​សម្រេច​នូវ​ក្តី​ស្រមៃ​របស់​ប្រជាជន​កម្ពុជា ​។ គិត​ត្រឹម​ដំណាច់ឆ្នាំ 2025 មិត្ត​ហ្វូ​ន បាន​ចូលរួម​ចំណែក​ថវិកា​ជាង 120 លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​សកម្មភាព​គាំទ្រ​ដល់​សហគមន៍​ ។

ធនធាន​ដ៏​សំខាន់​របស់​មិត្ត​ហ្វូ​ន ក៏​ស្ថិត​នៅ​លើ​ការ​ធ្វើ​សមាហរណកម្ម​វប្បធម៌ និង​ការ​ប្រើប្រាស់​ធនធានមនុស្ស​ក្នុងស្រុក​ជា​ចម្បង​ ។ តាម​រយៈ​ការ​ផ្តល់​អាទិភាព​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ការ​បង្កើត​បរិយាកាស​ការងារ​ប្រកបដោយ​គុណធម៌ ក្រុមហ៊ុន​មិន​ត្រឹមតែ​ជា​កន្លែង​ផ្ដល់​ឱកាស​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​កន្លែង​បណ្ដុះ​នូវ​មោទនភាព និង​មហិច្ឆតា សម្រាប់​បុគ្គលិក​ដែល​មាន​ទេព​កោសល្យ​ផ្នែក​បច្ចេកវិទ្យា​ក្នុងស្រុក​ទៀត​ផង ​។ តាម​រយៈ​ការ​យល់​ដឹង​យ៉ាង​ស៊ីជម្រៅ ទាំង​ផ្នែក​ស្មារតី និង​បញ្ញា​នេះ​ហើយ ដែល​បាន​អនុញ្ញាត​ឱ្យ​មិត្ត​ហ្វូ​ន អាច​បង្កើត​នូវ​ចំណង​សាមគ្គីភាព​យ៉ាង​រឹង​មាំ និង​ទទួល​បាន​នូវ​ទំនុកចិត្ត​យ៉ាង​ជ្រាលជ្រៅ​បំផុត ពី​អតិថិជន​របស់​ខ្លួន​ ។

ឆ្លុះ​បញ្ចាំង​ពី​ដំណើរ​នៃ​ការ​រីក​ចម្រើន​ក្នុង​រយៈពេល 17 ឆ្នាំ​កន្លង​មកនេះ មិត្ត​ហ្វូ​ន នឹង​នៅ​តែ​បន្ត​ប្រកាន់ខ្ជាប់​នូវ​បេសកកម្ម​របស់​ខ្លួន​យ៉ាង​មុតមាំ ក្នុង​ការ​ផ្សារ​ភ្ជាប់​នូវ​ទំនាក់ទំនង​ដ៏​មាន​ន័យ ជាមួយនឹង​បច្ចេកវិទ្យា​ដែល​មានគុណ​តម្លៃលើស​ពី​ត្រឹមតែ​ជា​បណ្ដាញ​ត​ភ្ជាប់ ប៉ុន្តែ​គឺជា​ការ​ផ្សារ​ភ្ជាប់​បេះដូង និង​ឱកាសល្អ​ៗ​ដ៏​មាន​តម្លៃ ព្រមទាំង​នាំ​មក​នូវ​សុភមង្គល​ពិតប្រាកដ ជូន​ដល់​គ្រប់​ក្រុម​គ្រួសារ​។ ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ឥត​ឈប់​ឈរ ក្រុមហ៊ុន មិត្ត​ហ្វូ​ន នៅ​តែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ឈរ​នៅ​ក្បែរ​កម្ពុជា​ជាប់​ជា​និច្ច ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​អនាគត​ឌី​ជី​ថ​ល​ដ៏​ត្រចះត្រចង់ ប្រកបដោយ​ចីរភាព និង​សក្តានុពល​បំផុត​ ៕ អត្ថបទសហការ