ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេមរៈ សិរីមន្ត ឆ្លើយ​តប​អ្នក​រិះគន់​រឿង​បង្ហាញ​ស្ទា​យ​​ច្រៀង​សម្តែង​ដោយ​អង្គុយ​លើ​កៅអី​រុញ​មក​​លើ​ឆាក

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​ធ្វើការ​ឆ្លើយ​តប​ភ្លាម​ៗ ទៅ​កាន់​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ​រូប ជុំវិញ​ការ​រិះគន់​ជាមួយនឹង​ការ​ប្រើ​ពាក្យ​សម្តី​បែប​លេបខា​យ​​មិនល្អ ទៅ​លើ​សកម្មភាព​ច្រៀង​សម្តែង​របស់​លោក​នៅ​លើ​ឆាក​តន្ត្រី​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​ធ្វើការ​ឆ្លើយ​តប​ភ្លាម​ៗ ទៅ​កាន់​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ​រូប ជុំវិញ​ការ​រិះគន់​ជាមួយនឹង​ការ​ប្រើ​ពាក្យ​សម្តី​បែប​លេបខា​យ​​មិនល្អ ទៅ​លើ​សកម្មភាព​ច្រៀង​សម្តែង​របស់​លោក​នៅ​លើ​ឆាក​តន្ត្រី​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ម្ចាស់​គណនេយ្យ​មួយ​ដែល​មានឈ្មោះ Phan Phana បាន​ធ្វើការ​រិះគន់​ដោយ​ប្រើ​ពាក្យ​ថា ធ្វើ​អ្វី​មិន​ច្រឡំ​គេ គេ​ថា គេ​ហើយ ទៅ​លើ​រូបភាព​វី​ដេ​អូ​សម្តែង​របស់​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ដែល​បាន​រៀបចំ​ស្ទា​យ​ដោយ​លោក​អង្គុយ​នៅ​លើ​កៅអី​ធំ​មួយ ហើយ​រុញ​ឡើង​មក​លើក​ឆាក​តន្ត្រី​ដោយ​មាន​អ្នក​រាំ​អម​ឆាក​ផង​ដែរ ។

យ៉ាងណា ចំពោះ​ការ​រិះគន់​ពី​សំណាក់​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ​នេះ ត្រូវ​បាន​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​ធ្វើការ​ឆ្លើយ​តប ដោយ​លោក​បាន​ចាត់​ទុក​ថា ការ​រិះគន់​នេះ​មក​លើ​រូប​លោក គឺជា​ការ​មិន​ទាន់​យល់​ច្បាស់​ពី​សិល្បៈ​នៃ​ការ​ច្នៃប្រឌិត ខណៈ​ពេល​ដែល​លោក​តែងតែ​រក​គំនិត​ច្នៃប្រឌិត​ថ្មី​សម្រាប់​អ្នកគាំទ្រ ក្នុង​ដំណើរ​អាជីព​សិល្បៈ​របស់​លោក​ជាង​២០​ឆ្នាំ​មកនេះ ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​លើក​ឡើង​ថា ជំរាបសួ​របង​សិល្បៈ គឺជា​ជំនាញ​របស់ខ្ញុំ​ជាង​២០​ឆ្នាំ​មក​ហើយ​សិល្បៈ គឺជា​ការ​ច្នៃប្រឌិត ដើម្បី​កុំ​ឲ្យ​អ្នកគាំទ្រ​មានការ​ធុញទ្រាន់ ប៉ុន្តែ​បើ​បង​គិត​ថា បង​ចេះ​ជាង​ខ្ញុំ ខ្ញុំ​ធ្វើ​ទៅ​មិន​ត្រូវ សូម​បង​មក​ធ្វើ​ខ្លួនឯង​ចុះ ហើយ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ប្រជាប្រិយភាព​ឱ្យ​ខ្លាំង​ខ្ញុំ​ចាំ​គាំទ្រ​បង​ដែរ ប៉ុន្តែ​តាម​មើលទៅ បង​ដូច​ជា​ចេះ​គ្រប់​រឿង​ពេក​ហើយ រឿង​អ្វី​ក៏​បង​ចេះ​លើសគេ​ដែរ ។ លោក​បញ្ជាក់​ថា តែ​អាច​ទេ ជំនាញ​សិល្បៈ​ឱ្យ​ខ្ញុំ​ចេះ​ជាង​បង​បន្តិច​ទៅ​បាន​ទេ ។

យ៉ាងណា ក្រោយ​ឃើញ​សារ​ឆ្លើយ​តប​ពី​សំណាក់​លោក​ខេមរៈ សិរីមន្ត ទៅ​លើ​ម្ចាស់​គណនេយ្យ​ខាងលើ​នេះ គេ​ឃើញ​មាន​មហាជន ជា​ពិសេស បណ្តា​អ្នកគាំទ្រ​រូប​លោក​ជា​ច្រើន​បាន​ចូល​ទៅ​ធ្វើការ​ខម​មិន ដោយ​ម្នាក់​ៗ​បាន​ស្នើ​ឲ្យ​តារាចម្រៀង​រូប​នេះ កុំ​ចាប់អារម្មណ៍​ច្រើន​ចំពោះ​បុ​រ​រូប​នេះ ដ្បិត​បុរស​ខាងលើ គេ​តែងតែ​ដើរតួ​ប្រឆាំង​ស្ទើរតែ​គ្រប់​រឿង​ទាំងអស់ ។

ពួក​គេ​បញ្ជាក់​ថា បុរស​រូប​នេះ គឺ​តាំងខ្លួន​ជា​អ្នកនយោបាយ​ប្រឆាំង ចំណែក​លោក​ខេមរៈ សិរីមន្ត គឺជា​អ្នកសិល្បៈ គឺ​មិន​ដូច​គ្នា ឬ​ពាក់ព័ន្ធ​គ្នា​ឡើយ ខណៈ​ពេល​ដែល​ពួក​គេ​នៅ​តែគាំទ្រ​ចំពោះ​ការ​ច្នៃប្រឌិត​បែប​សិល្បៈ​ពី​តារាចម្រៀង​រូប​នេះ​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ