រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង អ្នកនាង អម្ពរ ទេវី បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះបុគ្កលមួយរូបដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ខណៈពេលបុគ្គលរូបនោះ ធ្លាប់មានគុណ យកចិត្តទុកដាក់ និងជួយនាងកាលគ្រាដែលនាងមកសម្តែងនៅលើទឹកដីអាមេរិកលើកដំបូង ក្នុងអំឡុងឆ្នាំ១៩៩៥ ។
យ៉ាងណា អតីតតារាសម្តែងស្រីដ៏ល្បីរូបនេះ រំពឹងថា បុគ្គលដែលនាងគោរពស្រឡាញ់ដូចជាបងប្អូនអស់រយៈពេល៣១ឆ្នាំមកនេះ នឹងបានល្អប្រសើរឡើងវិញ និងអាចវិលត្រឡប់ទៅផ្ទះវិញឆាប់ៗនេះ ។
Screenshotតាមរយៈរូបភាពអនុស្សាវរិយ៍ចាស់ៗ ដែលធ្លាប់ថតជាមួយបុគ្កលខាងលើ បង្ហោះលើបណ្តាញសង្គម អ្នកនាង អម្ពរ ទេវី បានភ្ជាប់ជាមួយនឹងសំណេរថា នៅក្នុងមនុស្សជាទីស្រឡាញ់ របស់ខ្ញុំជាច្រើន ! ថ្ងៃនេះ ខ្ញុំចង់និយាយអំពីបងម្នាក់ដែលនាងខ្ញុំបានស្គាល់គាត់នៅក្នុងឆ្នាំ1995 កាលនាងខ្ញុំបានមកសម្តែងនូវសហរដ្ឋអាមេរិក (USA) ដំបូងនោះ គឺបង(គៀតថារ៉ា អ៊ុន ហៅ ស្រីនាង) ។
នាងបន្តថា បងតែងស្រលាញ់ខ្ញុំដូចជាប្អូនស្រី, ខ្ញុំវិញក៏គោរពស្រលាញ់បងជារៀងរហូតមកដល់ពេលនេះ អស់រយៈកាល៣១ឆ្នាំមកហើយ, ពេលនេះ ខ្ញុំបានដឹងថា បងកំពុងឈឺខ្លាំង ។ នាងបញ្ជាក់ថា ខ្ញុំបារម្ភពីបងណាស់ សូមអោយបងដ៏ល្អរបស់ប្អូនបានឆាប់ជាសះស្បើយ និងឆាប់បានវិលត្រលប់មកផ្ទះវិញ We’ll get soon. ។
Screenshotជាការកត់សម្គាល់ បន្ទាប់ពីបង្ហោះរូបភាព និងសំណេរខាងលើពីសំណាក់ អ្នកនាង អម្ពរ ទេវី នាពេលនេះ គេឃើញមានអ្នកសិល្បៈមួយចំនួន ដែលបានស្គាល់បុគ្គលខាងលើនេះដែរបានចូលទៅធ្វើការខមមិនដោយបានជូនពរអោយឆាប់ជាសះស្បើយផងដែរ ។
គួរបញ្ជាក់ថា បើទោះបីជាឃ្លាតឆ្ងាយពីសិល្បៈ និងចេញទៅរស់នៅទឹកដីអាមេរិកអស់ជាច្រើនឆ្នាំមកនេះក៏ដោយ ប៉ុន្តែអតីតតារាសម្តែងអ្នកនាង អម្ពរ ទេវី តែងតែនឹករលឹកមកដល់ប្រទេសកម្ពុជាជាទឹកដីកំណើត ជាពិសេសនោះ សាច់ញាតិ អ្នកស្គាល់គ្នាជិតស្និត មិត្តភក្តិដែលធ្លាប់រួមអាជីពសិល្បៈជាមួយគ្នា ។
Screenshotកន្លងមក នៅពេលដែលអ្នកនាងមកលេងស្រុកខ្មែរម្តងៗ អ្នកនាងតែងតែស្កាត់ជួបមិត្តភក្តិក្នុងសិល្បៈ និងបង្កើតកម្មវិធីតូចមួយ ដើម្បីជួបជុំសាច់ញាតិ បងប្អូន និងអ្នកស្គាល់គ្នាស្ទើរមិនដាច់ ។
អ្វីជាការកត់សម្គាល់ទៀតនោះ បើទោះបីជាវ័យរៀងជ្រេបន្តិច និងឃ្លាតអាជីពសម្តែងអស់ជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែអ្នកនាង អម្ពរ ទេវី ក៏ហាក់នៅតែនឹករលឹកទៅដល់អាជីពរបស់នាងដដែល ដោយនៅក្នុងនោះ អ្នកនាងក៏ធ្លាប់បញ្ចេញស្នាដៃជាថ្មីនៅក្នុងខ្សែភាពយន្តប៉ុន្មានរឿងចុងក្រោយនាពេលថ្មីនេះផងដែរ បើទោះបីសាច់រឿងថ្មីដែលនាងចូលរួមសម្តែងនេះត្រឹមជាតួអង្គម្តាយក៏ដោយ ៕




Screenshot
Screenshot
ចែករំលែកព័តមាននេះ