ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​មហា​កំណាច លែងលះ​បាន១​ថ្ងៃ ស្ទាក់​កា.ប់​ប្រពន្ធ​ដាច់​.​ក

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បន្ទាប់​ពី​លែងលះ​បាន​១​ថ្ងៃ ស្រាប់តែ​នៅ​ព្រលឹម​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ បុរស​ជា​ប្តី​បាន​ស្ទាក់​កា.ប់​ប្រពន្ធ​២​កាំបិត​ផ្គាក់​បណ្ដាល​ឲ្យ​ដាច់​ក​ស្លា.ប់​ក្នុង​ថ្លុកឈាម​ …

ខេត្តក្រចេះ ៖ បន្ទាប់​ពី​លែងលះ​បាន​១​ថ្ងៃ ស្រាប់តែ​នៅ​ព្រលឹម​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ បុរស​ជា​ប្តី​បាន​ស្ទាក់​កាប់​ប្រពន្ធ​២​កាំបិត​ផ្គាក់​បណ្ដាល​ឲ្យ​ដាច់​ក​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​នៅផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចង្ក្រង់ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ប្តី​ប្រើ​កាំបិត​ផ្គាក់​កាប់​ប្រពន្ធ​រហូត​ដាច់​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​កណ្តាល​ភូមិ​យ៉ាង​អាណោច​អ​ធ័​ម​នេះ​គឺ​កើត​មាន​ឡើង​ក្រោយ​ពី​ប្តី​ប្រពន្ធ​នេះ​បាន​កើត​មាន​ទំនាស់​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​បុរស​ជា​ប្តី​ប្រចណ្ឌ​ប្រពន្ធ​រហូត​ឈាន​ដល់​ការ​លែងលះ​បាន​រយៈពេល​១​ថ្ងៃ ។

គ​របាល​ប៉ុស្តិ៍​រដ្ឋបាល​ចង្ក្រង់ បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ដៃដល់​ជា​ប្តី​ឈ្មោះ ជួ សេង​ហុង អាយុ​៤៧​ឆ្នាំ ចំណែក ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ រី សុខុម អាយុ​៣៦​ឆ្នាំ ក្រុម​គ្រួសារ​នេះ​មានកូន​ប្រុស​-​ស្រី​៥​នាក់ និង​រស់នៅ​ធ្វើស្រែ​ចម្ការ​នៅ​ចំណុច​ដី​សម្បទាន ស្ថិត​ក្នុងភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

លោក​អនុសេនីយ៍ឯក រស់ ប៊ុ​ន​ធឿ​ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចង្ក្រង់ បាន​ឲ្យ​ដឹង​ថា កន្លង​មក​គ្រួសារ​នេះ តែងតែមាន​ជម្លោះ​ជា​ញឹកញាប់ ។ ហើយ​នៅ​មុន​ថ្ងៃ​កើតហេតុ ពួក​គេ​ទាំង​២​នាក់​បាន​មក​ដាក់​ពាក្យ​លែងលះ​គ្នា​នៅ​សាលាឃុំ​ចង្ក្រង់ ។ បន្ទាប់​ពី​លែងលះ និង​ចែកទ្រព្យ​សម្បត្តិ​គ្នា​បាន​១​ថ្ងៃ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​បាន​ដើរទៅ​ផ្ទះ​ដើម្បី​យក​ខោអាវ ក៏​ត្រូវ​បាន​ជន​ដៃដល់​ជា​ប្តី​ប្រដាប់​ដោយ​កាំបិត​ផ្គាក់​កាប់​ចំនួន​២​កាំបិត​បណ្តាល​ឲ្យ​ដាច់​.​ក​ស្លាប់​ក្នុង​ថ្លុ​ង​ឈាម​តែ​ម្តង ។

លោក​អនុសេនីយ៍ឯក រស់ ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​ចុះ​ចាប់​ឃាត់ខ្លួន និង​នាំ​ខ្លួន​មក​សាកសួរ ។ នៅ​ចំពោះ​មុខ​នគរបាល ជន​ដៃដល់​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​លែងលះ និង​ឈាន​ឲ្យ​មានការ​កាប់សម្លាប់ ក៏​ព្រោះតែ​រូបគេ​ចោទប្រកាន់​ថា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​លួច​មាន​សាហា​យ ។

យ៉ាងណា​ក៏​ដោយ ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​សាកសួរ ដើម្បី​បន្ត​ចំណាត់ការ​តាម​នីតិវិធី ៕