ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មានរឿង​អ្វី? មនុស្ស​មួយ​ក្រុម​ជិះ​ម៉ូតូ​មក​វា​.​យ រួច​ធាក់ រួច​លើក​ម៉ូតូ​រត់​បាត់

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​២​នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាម​ៗ បន្ទាប់​ពី​ជិះ​ម៉ូតូ​ចេញពី​ទិញ​កាត​ទូរស័ព្ទ​វិញ ក៏​ស្រាប់តែ​ត្រូវ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​២​នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាម​ៗ បន្ទាប់​ពី​ជិះ​ម៉ូតូ​ចេញពី​ទិញ​កាត​ទូរស័ព្ទ​វិញ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​ធាក់ បណ្តាល​អោយ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​អូស​ជា​ច្រើន​ម៉ែត្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២២ នៅ​ជិត​វត្ត​កំសាន្ដ ផ្លូវ​៣៦៩ ស្ថិត​ក្នុងភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ មិន​បានអោយ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1X1404 ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជន​រង​គ្រោះ​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៦៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង គាប់​ជួន​ពេល​នោះ ដោយ​មិនដឹង​ថា តើ​មានរឿង​អ្វី​នោះ​ទេ? ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​ទៀត​បាន​ជិះ​ម៉ូតូ​ម៉ាក winer x ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ បាន​ដេញ​វា​.​យ និង​ធាក់​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង (​ទាំង​ម៉ូតូ​ជន​រង​គ្រោះ និង​ម៉ូតូ​ជនសង្ស័យ​) ដួល​អូស​ជា​ច្រើន​ម៉ែត្រ ដែល​ធ្វើ​អោយ​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​នោះ ដួលរ​ណូ​ក​រណែល រង​របួស​បែក​មុខ​បែក​មាត់ និង​ក្បាល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាម​ៗ ។

ប្រភព​ដដែល​បន្ត​ថា ចំណែកឯ​ភាគី​ម្ខាង​ទៀត​ដែល​ជា​ជន​បង្ក បាន​នាំ​គ្នា​លើក​ម៉ូតូ រួច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បាន​បន្សល់​ទុក​តែ​ស្បែកជើង​ចំនួន​៣​គូ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ លុះ​បន្តិច​ក្រោយមក គេ​ឃើញ​មាន​មិត្ត​ភ័ក្តិ​របស់​ជន​រង​គ្រោះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​បាន​និយាយ​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ថា មក​ទិញ​កាត​ទូរស័ព្ទ​មួយ​ភ្លែត ក៏​ស្រាប់តែ​ជួប​រឿង​បែប​នេះ​ទៅ ។

ក្រោយ​ពេល​កើតហេតុ នៅ​សល់​តែ​ម៉ូតូ​ហុងដា​ឌ្រី​ម ដែល​ជា​របស់​ជន​រង​គ្រោះ ហើយ​ក៏​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន អោយមក​ទទួលយក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ប្រា ដើម្បី​រង់ចាំ​ប្រគល់​អោយ​ជន​រង​គ្រោះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ