ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​ឆាបឆេះ​ឃ្លាំង​រំលាយ​ជ័រ​ដ៏​ធំ​មួយ​ផ្អើល​ស្ទឹង​មាន​ជ័យ​២

1 ឆ្នាំ មុន
  • ភ្នំពេញ

គ្រោះ​អគ្គី​ភ័យ​មួយ​បាន​កើតឡើង ដោយ​បាន​ឆាបឆេះ​ឃ្លាំង​រំលាយ​ថង់​ប្លា​ស្ទិ​ក​ដ៏​ធំ​មួយ​កន្លែង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គ្រោះ​អគ្គី​ភ័យ​មួយ​បាន​កើតឡើង ដោយ​បាន​ឆាបឆេះ​ឃ្លាំង​រំលាយ​ថង់​ប្លា​ស្ទិ​ក​ដ៏​ធំ​មួយ​កន្លែង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​១៥​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២២ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្បែរ​ស្ពានដែក​ចំការ​ដូង ស្ថិត​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ឃ្លាំង​ខាងលើ​នេះ ជា​ប្រភេទ​ឃ្លាំង​ប្រក់​ដំបូល​ស​ង្ក័​សី ដោយ​មាន​ទំហំ ២៥​ម៉ែត្រ គុណ​៣០​ម៉ែត្រ និង​មាន​ម្ចាស់​ឈ្មោះ ហេង ភា​ជ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ម្ចាស់​ទីតាំង បានអោយ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ ក្រុម​កម្មករ​មិន​មាន​នរណា​ម្នាក់​នៅ​ប្រចាំការ​នោះ​ទេ គឺ​គាត់​បាន​អនុញ្ញាត​អោយ​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​កំណើត ដើម្បី​ចូលរួម​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អស់ហើយ ។ លុះ​នៅ​វេលា​កើតហេតុ ស្រាប់តែ​លឺ​សូរ​សម្លេង​ផ្ទុះ​ចេញពី​ម៉ាស៊ីន​កិន​ជ័រ​មួយ​គ្រឿង បង្ក​អោយ​មាន​ជា​អណ្តា​ភ្លើង​ឆាបឆេះ​គ្រឿង​ជ័រ និង​ថង់​ប្លា​ស្ទិ​ក​ដែល​មាន​ស្រាប់​ក្នុង​ទីតាំង ធ្វើ​អោយ​មាន​ផ្សែង​ហ៊ុយ​ខ្មួលខ្មាញ់​ឡើង ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ បុរស​ជា​ម្ចាស់​ទីតាំង​បាន​ស្រ​វេរ​ស្រវារ​ត់ទៅ​បិទ​កា​ប៊ិ​ន​ភ្លើង​តូច​ធំ​ទាំងអស់​នៅ​ក្នុង​ឃ្លាំង​នោះ រួច​ទំនាក់ទំនង​ទៅ​កាន់​ក្រុម​អាជ្ញាធរ ដើម្បី​សុំ​ការ​អន្តរាគមន៍ ។ បន្ទាប់​ពី​កើតហេតុ ក្រុម​អាជ្ញាធរ​ចម្រុះ មាន​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង បាន​ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ និង​បាន​ធ្វើការ​អន្តរាគមន៍ បាញ់​ទឹក ដើម្បី​ពន្លត់​អណ្តាតភ្លើង​ដែល​កំពុង​ឆាបឆេះ​នោះ ។

ក្រោយ​ការ​ខិតខំ​អស់​ប្រមាណ​១​ម៉ោង​រួច​មក ឃើញ​ថា អណ្តាតភ្លើង​បាន​រលត់​សូន្យសុង ១០០​ភាគរយ ដោយ​បាន​បំផ្លាញ​ម៉ាស៊ីន​កិន​ជ័រ​១​គ្រឿង ម៉ូ​ទ័​រ​ធំ​មួយ​គ្រឿង និង​គ្រឿង​ជ័រ ព្រមទាំង​ថង់​ប្លា​ស្ទិ​ក​ក្នុង​ឃ្លាំង​ប្រមាណ​៧០​ភាគរយ ក៏​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​ដែរ ។ ក្នុង​នោះ​ផង​ដែរ មិន​មាន​បណ្តាល​អោយ​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ដទៃ​ទៀត​ក្បែរ​នោះ​ឡើយ ។

ក្នុង​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​១៧​គ្រឿង ដោយ​មាន​រថយន្ត​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​អស់​ចំនួន​១៣​គ្រឿង​, រថយន្ត​កងរាជអាវុធហត្ថ​រាជធានី​ចំនួន​០៣​គ្រឿង និង​រថយន្ត​របស់​ស្រា​បៀរ​កម្ពុជា ១​គ្រឿង​ផង​ដែរ ។ ដោយឡែក​ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ